Home ព័ត៌មានអន្តរជាតិ ថៃបារម្ភខ្លាចមានហេតុការណ៍អាក្រ.ក់ កើតឡើង ក្រោយបាក់ព្រះកេសព្រះពុទ្ធបដិមាខ្នាតយក្ស

ថៃបារម្ភខ្លាចមានហេតុការណ៍អាក្រ.ក់ កើតឡើង ក្រោយបាក់ព្រះកេសព្រះពុទ្ធបដិមាខ្នាតយក្ស

115
0

ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៤ ខ្យល់ព្យុះ Yagi បានបោកបក់មកលើប្រទេសវៀតណាម មីយ៉ាន់ម៉ា ឡាវ និងថៃ ហើយបានបំផ្លិចបំផ្លា.ញ ហេដ្ឋារចនាសម្ព័ន្ធ អគារ លំនៅឋាន សម្ភារៈ និងដំណាំអស់យ៉ាងច្រើនមហាសាល ។ លើសពីនេះ នៅតាមវត្តអារ៉ាមរបស់ថៃ ក៏បានរងផលប៉ះពាល់ខ្លាំងផងដែរ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាអស់ជាច្រើនសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG4lpiFqS15ZZQp2t7J8Kr6Z70ozLjeBGLeLxDd2Xs8OulDDywd7N1GWtgf0O6E3A_sI-6A0VweZS7ZdY8LedFcbIE9opBsRiz5FiJyaL-geNixXcR2D_HPEmZGiwHoQn3iGjyvZWrcVt53T4nRl8X8PH0PqhfhNko8nPKpqKNYSAj1nD6oARIqePQ1fs4/s1280/photo_2024-09-18_14-08-31%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា ព្រះកេសព្រះពុទ្ធបដិមាខ្នាតយក្ស ដែលតម្កល់នៅវត្ត «ព្រះធាតុដយសាកេត» ស្ថិតនៅស្រុកដយសាកេត ខេត្តឈៀងម៉ៃ ប្រទេសថៃ បានបាក់ខូចខាត ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយទឹកភ្លៀងបានជ្រាបចូលផ្នែកខាងក្នុងព្រះកេស ទើបព្រះពុទ្ធបដិមាអង្គនេះពុំអាចទ្រាំទ្រទម្ងន់ទឹកភ្លៀងបាន ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា នឹងជួសជុលព្រះកេសព្រះពុទ្ធបដិមាឡើងវិញ ព្រមទាំងរៀបចំពិធីបើកព្រះនេត្រ ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Thairath រាយការណ៍ថា ព្រះកេសព្រះពុទ្ធបដិមាខ្នាតយក្សនៅវត្តព្រះធាតុដយសាកេត ស្ថិតនៅស្រុកដយសាកេត ខេត្តឈៀងម៉ៃ បានបាក់ខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំងពេក ទើបបណ្តាលឱ្យព្រះកេសពុំអាចទទួលទម្ងន់ទឹកភ្លៀងបាន ។ ហេតុការណ៍នេះធ្វើឱ្យអ្នកស្រុកដែលគោរពព្រះពុទ្ធសាសនាកើតទុក្ខ ខណៈអ្នកស្រុកខ្លះទៀតបារម្ភខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ពីព្រោះវត្តទើបតែរៀបចំពិធីបំពេញបេះដូងព្រះពុទ្ធបដិមារួចរាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFDZ7Zx7-sXHL-szD6GXd-Qqs4bZkr24htJxcSzVgwuSGhjc-Fj9qZo0GlRCpXp-BkOy9ZIC0gGfs9YKBAl6ZRbMjWHzHKTBDVzsFgcM6TJTEmyw5OOKkXewMM4J2d6yNJ2p6kIsYZ__R8XO2JnMQjxYXvnP9_igMcX50y7mnvbdzVGxGDgAtJ2kBLVrCb/s1280/photo_2024-09-18_14-08-32%20(2).jpg

ក្រុមការងារសារព័ត៌មាន Thairath បានធ្វើដំណើរមកកាន់វត្តព្រះធាតុដយសាកេត ឃើញថា វត្តបានយកផ្ទាំងសំណាញ់យ៉ាងធំមកគ្របពីលើព្រះកេសព្រះពុទ្ធបដិមាបរិនិព្វានខ្នាតយក្សដែលខូចខាតនេះ ព្រមទាំងដាក់ស្លាកថា ហាមបុគ្គលពុំពាក់ព័ន្ធចូលទៅផ្នែកខាងក្នុង ។ ប៉ុន្តែក្រុមការងារសារព័ត៌មានពុំបានជួបព្រះចៅអធិការវត្តទេ ពីព្រោះព្រះអង្គនិមន្តទៅខេត្តសមុទ្រប្រាកាន ។

តាមការសាកសួរព្រះសង្ឃគង់នៅវត្តនេះឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងមក វត្តបានរៀបចំពិធីបំពេញបេះដូងព្រះពុទ្ធបដិមាបរិនិព្វានខ្នាតយក្ស ស្រាប់តែកើតហេតុការណ៍បាក់ព្រះកេសព្រះពុទ្ធបដិមា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ។ ព្រះសង្ឃបន្តថា វាបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងអស់ជាច្រើនសប្តាហ៍ ហើយទឹកភ្លៀងបានជ្រាបចូលផ្នែកខាងក្នុងព្រះកេស ទើបធ្វើឱ្យព្រះកេសមានទម្ងន់ធ្ងន់ និងបាក់បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkQEhOdRG8c_9Gwgn0XecjPjAlBs1GdD46fxiE2Nix6kK7-BJmTpnmNfOSFFqtVjLZqgILKrh_K6IAdfk9uUsGba7JKWS7c9T75BWnSC2LeLngLeDvxofgBiRqfNzGd3H6now06ngA8WDZyKEbYh8W2uzugtL8ojrXF5f8484LndxQX25EWienW33tsVmB/s1280/photo_2024-09-18_14-08-32.jpg

វត្តនឹងជួលក្រុមជាងម៉ៅការមកជួសជុលព្រះកេសព្រះពុទ្ធបដិមាឱ្យរឹងមាំជាងមុន ហើយរំពឹងថា អាចចំណាយពេលប្រមាណ៣ខែ ទើបជួសជុលរួចរាល់ ។ ជាមួយគ្នានេះ វត្តបានសំណូមពរពុទ្ធបរិស័ទទាំងអស់សូមកុំផ្សព្វផ្សាយរូបភាព និងចុះផ្សាយព័ត៌មាននេះ ពីព្រោះបារម្ភថា នឹងប៉ះពាល់ដល់ផ្លូវចិត្តពុទ្ធបរិស័ទ ជាពិសេស អ្នករស់នៅស្រុកដយសាកេត ខេត្តឈៀងម៉ៃ ដែលពួកគេគោរព និងមានជំនឿលើព្រះបដិមាអង្គនេះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimk1Lw2bJ7fKwU4xP0deEvOFJfgp3DbT7_77tfaiD7sQpLzhUevdjLl3-ZGbNWNm4fGE6fg8J0cammgVRdnZen86IdU6GwS5rZuSqO9QLqzWH4NRRK6auTCcT-LpXfcxBOMU5AXk_REfd4NYIK2-d_VKMUH5Dl0s5eGeoT_wkSYhYdLU9SCGvMCL4ujdwF/s1280/photo_2024-09-18_14-08-31.jpg

គួរបញ្ជាក់ថា ព្រះពុទ្ធបដិមាខ្នាតយក្សនេះបានកសាងរួចរាល់នៅឆ្នាំ២០២៤ ដែលមានប្រវែងសរុប ៥៩.៩៩ម៉ែត្រ ។ ព្រះពុទ្ធបដិមាត្រូវបានកសាងឡើងយ៉ាងស្រស់ស្អាត និងជាទីគោរពរបស់ពលរដ្ឋថៃ និងភ្ញៀវទេសចរ ហើយវត្តទើបតែរៀបចំពិធីបួងសួងបើកព្រះនេត្រ កាលពីថ្ងៃទី១២ ខែកញ្ញា ប៉ុណ្ណោះ ៕