Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលថៃនឹងហ្វ្រីទឹក-ភ្លើងដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

រដ្ឋាភិបាលថៃនឹងហ្វ្រីទឹក-ភ្លើងដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

60
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងចំណាយប្រាក់ជាង៣ពាន់លានបាត (ឬស្មើជិត៩ម៉ឺនដុល្លារអាមេរិក) សម្រាប់បង់ថ្លៃទឹក-ភ្លើង នៅខែកញ្ញា ឆ្នាំ២០២៤ ជំនួសពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZWyDwYSHTTTwIScrXvRBxxjBN_oKvT5GUMBj0p9Psz9cHf_04sRmSMsI7_6nUnJQg_UP7Etl0spnl3O0h_6fjBSuvRPU9QPOO9BnaH1UQu_nP0Gt1FdZV3a3tCo4e9E7NBMis5oIr4kK9D-9J3wZ9QK1KWrsQxzJCo8SIUZmvCCKjLawLdSAvYYoZ3h_u/s1599/image_2024-09-19_08-47-38%20(2).png

នៅថ្ងៃទី១៦ ខែកញ្ញា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ទឹកជំនន់ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងឱ្យទាន់ពេលវេលា ។ មជ្ឈមណ្ឌលនេះនឹងដោះស្រាយរាល់បញ្ហាគ្រោះធម្មជាតិទាំងអស់ ឬស្វែងរកប្រាក់ឧបត្ថម្ភ និងសម្រេចចិត្តយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiauKRdwL6fwNFX27DQOcMqIb8PCbWs1BygFOhikkssGj5okP3aJdQJaEG1W6wzcF0srqELHPP-veRPw2kr13PPQl1_yB1Em1149YTx7_VdiRAg8eE8Hg7b3M8jnOhU29cnQHvqhY4TCOHQm0pDmZ_MRt7O-ywxx5uSLFIwgSOYA7e18qEooeHCtr7RIzKX/s1600/image_2024-09-19_08-47-37.png

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃក៏បានជជែកពិភាក្សាជាមួយក្រសួងមហាផ្ទៃផងដែរ អំពីការចំណាយប្រាក់បង់ថ្លៃទឹក-ភ្លើងនៅខែកញ្ញា សម្រាប់ពលរដ្ឋរស់នៅតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ហេតុនេះ ពលរដ្ឋពុំចាំបាច់បង់ថ្លៃទឹក-ភ្លើងនៅខែកញ្ញាទេ ហើយនៅខែតុលា នឹងមានបញ្ចុះតម្លៃទឹក-ភ្លើង ៣០% ដោយសារពលរដ្ឋត្រូវប្រើប្រាស់ទឹកយ៉ាងច្រើនសម្រាប់លាងសម្អាតផ្ទះពីគំនរភក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXYWx7NmTLS94xuK3inE3xwRMPNeoF0a_jtnzMZxOb6KLNmFVTJKLCI1JtoUsQaa6mEu_L1a669s_pl2VihnS6kc-KYWm_tcZ_y-rDAsDVaDsfqI08xUjbtyg7_e91jj2tghjHsSZCFbt9lYjAyUBn6ZpUgDr9zuey27XWd9PGGm41ZZjZ-pZ1pQ1yQ3a9/s1110/image_2024-09-19_08-47-38.png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បន្តថា វិធានការនេះនឹងជួយសម្រួលដល់ពលរដ្ឋរស់នៅតំបន់ទឹកជំនន់ ដោយសារពួកគេជួបការលំបាកខ្លាំង និងខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើន ។ បើស្ថានការណ៍ទឹកជំនន់នៅតែអូសបន្លាយយូរជាងនេះ រដ្ឋាភិបាលនឹងមានវិធានការជួយពលរដ្ឋបន្ថែមទៀត និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO1UcNw4teMJucoBnUt5ANXMVigGTUzHiaR3bSibYPofFlnQMxL3NgJc_4iJS0z41cj6tjBy-77aQLLJae61czLUog_9s3RwfrHJdGbqV6GvEbvzX8-x11KSDn6ks3hPrC2juyp6xZnSb5SGPoxrnptvbVxd7KIModYj78uq3XxW-9eyHrwa9Tau7_5MT3/s6016/image_2024-09-19_08-48-01.png

ចំណែកការជួសជុល និងសម្អាតលំនៅឋានរបស់ពលរដ្ឋក្រោយទឹកជំនន់ គឺរដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហានទៅជួយជួសជុលលំនៅឋានពលរដ្ឋ ។ ប៉ុន្តែមានបញ្ហាមួយចំនួន ដោយសារកម្លាំងទាហានពុំគ្រប់គ្រាន់ ទើបស្នើឱ្យស្ថាប័នអប់រំក្នុងតំបន់ក្បែរៗបញ្ជូនកម្លាំងមកជួយជួសជុលលំនៅឋានពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ។ រីឯលំនៅឋានណាខូចខាតរហូតដល់៧០% គឺពលរដ្ឋនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចំនួន២សែន៣ម៉ឺនបាត សម្រាប់ផ្ទះ១ខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIj4gZf32LuPyd-EFoZHEzsDCcqbQB8_JHxUGT6JpyBSIljX6X-6-PV6ztegcvM3tUM19R69rqbcjTiG427yBe4dfxFbI3S7lKIusL18VaAQKSY8uoApLSSDRcRmZwnrcCsBivZjCXBSv9hE9z_-HglHZIsplaW-cGtswLHzZ5MYcN7oS4odjy1YDBUXS/s4705/image_2024-09-19_08-48-11.png

លោកស្រីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការបរទេសថៃបានពិភាក្សាអំពីបញ្ហាគ្រោះធម្មជាតិជាមួយប្រទេសផ្សេងៗដើម្បីរកដំណោះស្រាយរួមគ្នា ដោយសារប្រទេសថៃបានរងគ្រោះដោយទឹកជំនន់យូរមកហើយ ៕