Home ព័ត៌មានអន្តរជាតិ មហាជនថា លោក Elon Musk ពុំគួរបង្ហោះសារលេងសើចបែបនេះទេ

មហាជនថា លោក Elon Musk ពុំគួរបង្ហោះសារលេងសើចបែបនេះទេ

92
0

សហរដ្ឋអាមេរិក ៖ លោក Elon Musk ជាម្ចាស់បណ្តាញសង្គម X, SpaceX និងក្រុមហ៊ុន Tesla បានលុបសាររបស់ខ្លួនចេញពីបណ្តាញសង្គម X ក្រោយពីលោកសួរថា ហេតុអ្វីគ្មានការប៉ុនប៉ងធ្វើឃា.ត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ លោក Elon Musk ថែមទាំងដាក់រូប Emoji មានមុខឆ្ងល់ក្នុងសាររបស់ខ្លួនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht4FlhK6nRxhqzreb6Aw30GOUEWQ9Rp2Fe-Nq1tXBOwLSU5YvNrrby6_ClhupbDjwlKfTmX1ng_SHjo0WcijIFMhnAN6xd9jifuK7D888EsR3XzhChvCHwUrauaMtGJB2jbTRoDyqajNgxZMHgG9APdipT7zDN5U1YfACpeCfVp7wsUKG7xDYbSujWtPCY/s2710/image_2024-09-19_08-24-47.png

មូលហេតុដែលលោក Elon Musk សម្រេចចិត្តលុបសារចេញពីបណ្តាញសង្គមនេះ ដោយសារមហាជនពុំពេញចិត្តនឹងសាររបស់លោក ដែលសរសេរពាក់ព័ន្ធដល់ការប្រមាថអាយុជីវិតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ខណៈនាពេលថ្មីៗនេះ មានការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEYfod8E9TbFhKiefPXRQZM7DP5h5WcE_8HBkRMyoC__Z0w8NTAoBo156rwidEzrhoimUBzhe4OhVS4QoaqFMXaA-Dj4x_tOQvI-AycW1w7X59ROXkzTulZ-BxmUGT5SML1cVr2v6UdF6sx1INMwTK8Gwm9AXJN8SPHKl_oNEw39QEpSoOhCwlgGzePhg/s2000/image_2024-09-19_08-24-50.png

ក្រោយពីបានលុបសារនេះចេញ លោក Elon Musk ក៏សរសេរសារមួយទៀតថា ៖ «ខ្ញុំដឹងថា អ្វីដែលខ្ញុំនិយាយក្នុងបណ្តាញសង្គមធ្វើឱ្យគេរិះគន់នោះ គឺមិនមែនមានន័យថា វានឹងកើតឡើងពិតប្រាកដទេ ។ រីឯរូប Emoji ដែលខ្ញុំដាក់នោះ ពុំមែនជាការកំប្លែងទេ បើអ្នកពុំបានអានការសរសេររបស់ខ្ញុំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhHlSGQXMSSc_tjoebkR97uyqKNsY_naKHIUVjTFYFFDZhcG5QlNif3jWdHwfhqclU3eOGduDfj9Cliqq8-6YTK9gkfgsk6iKyo86wVkr2Mz3E-cnCviFM6rO7DjTudiOBS4nNirp9USiFdVU5ohCw_AVpaW6HsX65qO9vroOmY7D1cpnKxEG0Giq1PbFy/s2246/image_2024-09-19_08-24-50%20(2).png

នាយកដ្ឋានសារព័ត៌មានប្រចាំសេតវិមានបានថ្កោលទោសការបង្ហោះសាររបស់លោក Elon Musk ថា គ្មានការទទួលខុសត្រូវយ៉ាងខ្លាំង ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា វាជាដំណឹងអាក្រក់ និងអំពើហិង្សាផ្នែកនយោបាយនៅអាមេរិក ។ យើងនឹងប្រឹងប្រែងទប់ស្កាត់ដើម្បីឱ្យប្រាកដចិត្តថា នឹងគ្មានអំពើហិង្សា ឬការលួចធ្វើឃាតកើតឡើងទៀតទេ ។

រីឯមន្ត្រីនាំពាក្យសេតវិមានអាមេរិកនិយាយថា ៖ «អំពើហិង្សា ឬការធ្វើឃាតនៅអាមេរិក មិនត្រឹមតែត្រូវបានថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែពុំគួរអ្នកណាម្នាក់យកពាក្យនេះមកនិយាយលេងសើចឡើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLqhzkePmjYaSp1N_pdpauQCKXFkfnCcPXEdM_9PuMZE1vpLqmSRcb3EprbUSRdJfe1DKm3aS8IhPwidsaw4GaEd7ghkXgPTsZxjugHsJRy-JabV91fiUalkKmnTuNs6UNM_PsCDW4pVeOxDQfPeQYCwfKbWaWbeJStlG5FcIz4Ad9IvLsWPan_xTTAOo/s2048/image_2024-09-19_08-24-48%20(2).png

លោក Elon Musk បានសរសេរសារក្នុងបណ្តាញសង្គម និងធ្វើឱ្យមហាជនរិះគន់ ក្រោយកើតហេតុការណ៍ប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងមក ។ លោក Elon Musk ទើបតែប្រកាសពីគោលជំហរច្បាស់លាស់របស់លោកកាលពីខែសីហាថា លោកគាំទ្រ លោក ដូណាល់ ត្រាំ មកពីគណបក្ស Republican ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgekVrcrREg5KRTvfbdqifOx-F7BOdzaUFH3zv1jmDxmS_24V75k96l3yK7liv4zWG_ffxzVUGkHms4DfXG3aj8NQytKE0XcA2qMF_a-39g-vFgSqmuVS3b2p3C_NbQIOtcz-kSPC2jW9WxqslF43-jdKS5DsWTjhxS58xhlD6TWyLLiLrPtL9JE_yWioiL/s1581/image_2024-09-19_08-24-48.png

កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងតែងតាំងលោក Elon Musk ជានាយកគ្រប់គ្រងគណៈកម្មការប្រសិទ្ធភាពរបស់រដ្ឋាភិបាល បើលោក ដូណាល់ ត្រាំ ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិកម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx1Ou0YMM02LzpBblOjCel3wdGCwJPDDGjW62vPE5WEpjQSnktPnW550Vl1C6aJ3l60CYdnHoVaEQffqnni4J4UkiF4lAFzPAJYLpuT1lAQ2vCbZYrWJV-MIeDzd9W1yI2o54coolyaJ9tXd6-ACdxNYpi3YBgc8-8b9l4m7MceK2W5RIvcWHCUb6G2dye/s1021/image_2024-09-19_08-23-53.png
បច្ចុប្បន្ន លោក Elon Musk ក៏បានប្រឈមជាមួយការប្រឆាំងក្នុងសង្គមផងដែរពីក្រុមមនុស្សមានមតិផ្ទុយគ្នាផ្នែកនយោបាយ ។ គេឃើញមានការបង្ហោះសារខ្លីៗមួយចំនួនប្រឆាំងជាមួយលោកក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក ៕