Home ព័ត៌មានជាតិ កុំសើចយំគេ! ទឹកជំនន់កំពុងជន់លិចខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់

កុំសើចយំគេ! ទឹកជំនន់កំពុងជន់លិចខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់

160
0

ថ្មីៗនេះ មានការបង្ហោះចែកចាយជាច្រើនទាក់ទងទៅនឹងគ្រោះទឹកជំនន់ក្នុងប្រទេសកម្ពុជា ដោយសារងនូវឥទ្ធិពលខ្យល់ព្យុះ ទើបបណ្តាលឲ្យខេត្តមួយចំនួនជន់លិចទឹកជាបន្តបន្ទាប់ ក្នុងនោះរួមខេត្តក្រចេះ ព្រះសីហនុ និងរតនគិរីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTLYK5wqztN31zPQ9hmHkayJXSNwiSQGXj-Eq1UCgSX-TipB4OyeETq2epNHRJzOIWpggI6WJUUG7CyIsF7ZCwVH3Zm6zBpoDIMwc6JTapCBq4LLVrPCQEisxUQCHMPanXw5snaPSkptR1uia8EMFOLjRmvnNfwn90vzggmIz2AfthF3MWFU59NEU2rm9M/s1280/459797485_1105838814670004_7912756158511590534_n.jpg

នាថ្ងៃទី ១៨ ខែកញ្ញានេះ ប្រភពច្បាស់ការណ៍ជាច្រើនបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យជំនន់ទឹកភ្លៀងជន់លិចខ្លាំងក្នុងខេត្តព្រះសីហនុ ជាពិសេសគឺនៅក្នុងឃុំទំនប់រលកនៃស្រុកស្ទឹងហាវ, ឃុំអណ្តូងថ្មនៃស្រុកព្រៃនប់, និងសូម្បីតែផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម។ បន្ថែមពីនេះ នៅឯរមនីយដ្ឋានក្បាលឆាយ ស្ថិតក្នុងភូមិ ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ក៏មានទឹកជំនន់ជន់លិចយ៉ាងខ្លាំងផងដែរ។ តែយ៉ាងណាគិតមកទល់ពេលនេះទឹកគឺបានស្រកចុះបន្តិចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDv0M8PAZiUjprY8BPyrDeksOut26FCTDEhDCdDjh9cV5twCJCBNJgva6pcwIAuciu_3X2aQw04gaXArj_cG4tmu0Ir_RHANuo501f-WcrR9TTyeq471cWJX9hl2AgYbBoIn4U0dg3tJBQ9B0lmmjvZxtVME23x3HY5FztB6X-Jdb3SbAw2fvdy9iJoGuk/s1280/460235766_806543335001302_9127721048194041260_n.jpg

ចំណែកនៅឯខេត្តរតនគិរីវិញ ត្រង់តំបន់ទំនាបនិងតាមដងទន្លេស្រែពក គិតត្រឹមម៉ោង ៨ នាថ្ងៃទី១៨ ខែកញ្ញានេះ បានឲ្យដឹងថា កម្ពស់ទឹកបានឡើងរហូតដល់ចំណុច ៩ ម៉ែត្រហើយ ខណៈដែលកម្ពស់ទឹកកម្រិតប្រកាសអាសន្នមានកម្ពស់ ១២,៥ ម៉ែត្រ។ ដូច្នេះហើយអាជ្ញាធរក៏បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaKdyLr6s0J5mW_YSmFeeaOJeLl0XvJEOmfIzoR9M2f0g65A6mGfPxveTLB2nJFPAeR2Z8J38bY-XHR9WfH94kCJA_NqovP12wE81-tK4OGVFfL-L4sqon6-EoW53vs1UB53uGg0fDxrqpHLTDG4Xk8HnfKXk3-Zr2ojXDMjMD_aGUWQNm0TSLSjkvQiih/s768/460421443_1105838764670009_3143113080209787657_n.jpg

នៅឯខេត្តក្រចេះ កាលថ្ងៃទី១៧ ខែកញ្ញា ជំនន់ទឹកភ្លៀង បានបង្កឲ្យជនលិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា។ ស្របពេលកម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ កញ្ញា មានកម្ពស់ ១៩,៨៤ម៉ែត្រ (កើនឡើងកន្លះម៉ែត្រ ឬ ០,៥០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន គឺ ២២,០០ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHMktz061u4k7cs46hPW_zm0eZct61QTNVm30TWdmRjcuDxCmgYtUAT9hc2EoOcAC83_tRhO-EP36jOGVHO7wrKhY5AtjkUu4b_lDc2F19_SOz9a1YuzRR0epPjO7PkzgYlOpp4lzc2LkTndXNgStaQKgrp_hQx1Wn0zDmLAdouOeD4VJ74xv67UbLIE2/s2048/460514056_8183071378455950_2947249647124944923_n.jpg
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្យុះទី១៤ ដែលមានឈ្មោះ ពូលឡាសាន នឹងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាទាំងមូល ដែលនាំមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕