Home ព័ត៌មានអន្តរជាតិ ស្ថានការណ៍ទឹកជំនន់ខេត្តឈៀងរ៉ៃធូរស្រាល បែរមកលិចខ្លាំងនៅខេត្តផាយ៉ៅ

ស្ថានការណ៍ទឹកជំនន់ខេត្តឈៀងរ៉ៃធូរស្រាល បែរមកលិចខ្លាំងនៅខេត្តផាយ៉ៅ

40
0

ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៤ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរងផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ដែលបណ្តាលឱ្យមានទឹកជំនន់លិចលំនៅឋានពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើន ។ ក្រោយពេលទឹកជំនន់ស្រក ពលរដ្ឋខេត្តឈៀងរ៉ៃ បានសហការជាមួយអាជ្ញាធរសម្អាត និងជួសជុលលំនៅឋានដែលពោរពេញដោយដីភក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy0djmTnY0r66UkOerwN0wwNHbWBUFaOj56tkahS7jpaSU-bZzMJ4oDdITQEVuFl2zHhTZ1ZmF6XSI2DEnT-YbbQnR40AIACVraIHFUi4lfnLABZQJ_I5p4Z1NffBuMbfjSN4aMov1GC21cZiG52_vE4HKAwlgg_by1WxcDJ14ZPO-7pNQz0ION5hnoP7u/s1280/photo_2024-09-18_12-40-32.jpg

កាលពីថ្ងៃទី១៧ ខែកញ្ញា សារព័ត៌មានថៃរាយការណ៍ថា ស្ថានការណ៍ទឹកជំនន់នៅខេត្តឈៀងរ៉ៃបានធូរស្រាលបន្តិចហើយ ប៉ុន្តែខេត្តភាគខាងជើងមួយទៀតឈ្មោះ ផាយ៉ៅ ដែលមានព្រំដែនជាប់ខេត្តឈៀងរ៉ៃ បានជន់លិចយ៉ាងខ្លាំង ។ ទឹកបានហូរពីតំបន់ព្រៃភ្នំភ្លាមៗបណ្តាលឱ្យរថយន្តជាង២០០គ្រឿងខូចខាត និងអណ្តែតក្នុងទឹក ហើយពលរដ្ឋរស់នៅក្នុងទីប្រជុំជនពុំបានត្រៀមខ្លួនមុនទេ ដោយសារឃើញថា ភ្លៀងធ្លាក់តិចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMgFlA9dfNUKTvdC07B7VzzpuyEK_7lJDR8169ZyVtZMFQMj4k6YRXbR8Nr2s1GlOwAdlFjNBntO9tt0whT7D-eRi3HlktZJQt8yUfr-AIjRjfqXpWEyl651qIBnhqgYjyud91SqP_lMbFlGfrJaAxqyRyf9Bbs43REZzeJ649hdSquKRObD3jat7KrUvD/s1200/photo_2024-09-18_12-40-33%20(2).jpg
អាជ្ញាធរគ្រប់ជាន់ថ្នាក់បានដាស់តឿនពលរដ្ឋថា បើទោះជាភ្លៀងធ្លាក់តិចជាងមុនក្តី ប៉ុន្តែសូមកុំធ្វេសប្រហែសឱ្យសោះ ។ ពលរដ្ឋគួរតែស្តាប់តាមការប្រកាសរបស់អាជ្ញាធរ និងលើកសម្ភារៈទាំងអស់ដាក់នៅទីខ្ពស់ ដើម្បីការពារកុំឱ្យខូចខាតដោយសារទឹកជំនន់ ។

នៅខេត្តផាយ៉ៅ មានភ្លៀងធ្លាក់ខ្លាំងត្រឹមតែ២ម៉ោងប៉ុណ្ណោះ ស្រាប់តែមានទឹកហូរពីតំបន់ព្រៃភ្នំលិចម៉ូតូនិស្សិត និងរថយន្តដែលចតនៅខាងមុខសាកលវិទ្យាល័យមួយកន្លែង ។ ក្រៅពីនេះ ទឹកក៏បានជន់លិចលំនៅឋានជិតដល់ដំបូល និងអគារស្នាក់នៅជាច្រើនកន្លែង ខណៈពលរដ្ឋជាង២០០នាក់ជាប់នៅតាមអគារ និងលើដំបូលផ្ទះ ។ អាជ្ញាធរ, ភ្នាក់ងារសង្គ្រោះបន្ទាន់, ប៉ូលិស និងកងទ័ព បានប្រមូលកម្លាំងគ្នាជួយសង្គ្រោះនិស្សិតនៅបរិវេណខាងមុខសាកលវិទ្យាល័យ និងពលរដ្ឋយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9IbJY21nL2MZy1gxUdbMAdlOTP15Y0pOFc9SjASF1M44Uh5Dbisi1wu0DDBHxI0SLNT_Dlq4zMe3sOTfDLDF0a8AUcqWejqgX3gi4lugOO7xtIkXtTqNdadgD1ASfuWOA3gwFVtUk_Z0hmEYHW0tEyD7ob-xxyc0HSTHz7hJnkRLdCkxmXNWLkYdWMeOK/s1200/photo_2024-09-18_12-40-33.jpg

បើទោះជាកម្រិតទឹកជំនន់បានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែទឹកនៅតែហូរខ្លាំងក្នុងតំបន់ផ្សេងទៀតរបស់ខេត្តផាយ៉ៅ ។ អាជ្ញាធររាយការណ៍ថា ម៉ូតូ និងរថយន្តបានខូចខាតដោយសារទឹកជំនន់អស់ជាង២០០គ្រឿង ប៉ុន្តែគ្មានមនុស្សស្លាប់ ឬរងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZv_uc29A5l4cNWG4cFcPFQCJMGaz9BdOZxADdnxOMHzgyNLmZKVz6FfmOsNAIi3LzdGtyhyphenhyphenBD-UyxlnmxrIT1bzLe3xfN2qu5sCozz81rlxXQkWh4-u_TssS2pfzSjgMva22Di6rodT6-wgTwZcvs3jeOG0aghOmc013ObPKL_dX6y1MkaCI-knv85NVv/s1200/photo_2024-09-18_12-40-34.jpg

អភិបាលខេត្តផាយ៉ៅនិយាយថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាង២ម៉ោង ទើបធ្វើឱ្យទឹកហូរពីព្រៃលិចទីប្រជុំជននៅភូមិហួយខៀន ។ អាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធបានចាត់កម្លាំងជួយសង្គ្រោះពលរដ្ឋ និងត្រួតពិនិត្យការខូចខាតបន្តទៀត ៕