រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និងវិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោមប្រធានបទ “GumBall 3000 Rally in Cambodia ដើម្បីទេសចរណ៍” ។
កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីធ្លាបរិវេណ សួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖











