ថ្មីៗនេះ វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលភេជ្ជៈ កីឡា រសជាតិថ្មី គឺភេសជ្ជៈ កីឡា វី អាកទីវ លឿង ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ដែលនិយមចូលចិត្តនិយមបំពេញជាតិទឹក​ឡើងវិញ​ជាមួយនឹង​​រសជាតិអែម។ ភេសជ្ជៈ វី អាកទីវកីឡាលឿង រសជាតិក្រូចឆ្មា ជូរអែម ញុំាហើយស្រឡះបំពង់ក ជួយបំពេញជាតិនិងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញបានយ៉ាងឆាប់រហ័ស និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយូរជាងទឹកធម្មតាព្រមទាំងសម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ ដែលល្អបំផុតសម្រាប់រាងកាយជាពិសេសសម្រាប់អ្នកចូលចិត្តលេងកីឡា ហាត់ប្រាណ និងមម៉ា​ញឹកក្នុងការងារផ្សេងៗ។  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQy6PuH1YyCP8vhMeou4zvOaN_iMuu6OOgTNeusbExB-heo3utSSYauBE6QVue7zUmlqkNLpdKzL46HQcokYMOZYM_g4CWbBUaCMl6-W9pTdXmmF0b1NHKykNY8HmFodjVEei63dz5Oqum8nTxWC_YQ-48erWaSTi01OWMh2MLuJ1962djXpy8nhjQlZ4/s1920/2024-09-14%2015.16.58.jpg

យ៉ាងណាមិញក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា ដែលជួយជំរុញលើកស្ទួយរាល់សកម្មភាពពលកម្មទាំងនេះ។ ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់​​ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7YFDhuKKQZQav1B8tlOKz5QU6FHc-HdBN5kmu5L5PC6NuEyng6vdmy0btBEvg9BwexYAnDZ_yWvNGUX6PCminG6xAwwjq1QYmHffWt9oKt-DP-_l-4wJ3N679snzXPNFM56VJ3AsN4NgAyzLVlDDjfWpXeUEiChe2ZDpaRxFg66w5NVjS4i0WTajpsg2A/s2048/2024-09-14%2015.17.13.jpg

ការទទួលទានទឹក ធម្មតាតែម៉្យាងពិតជាមិនគ្រប់គ្រាន់ឡើយ ព្រោះទឹកមិនបានទៅបំពេញសារធាតុអុីយ៉ុងក្នុងខ្លួនដែលបាត់បងទៅ ហើយការទទួលទានទឹកច្រើនពេកនៅពេលបញ្ចេញ ពលកម្មដូចជាលេងកីឡា ឫហាត់ប្រាណ អាចបណ្តាលឲ្យឆ្អល់ពោះ និងក្រពះផងដែរ។ បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួលបានជាតិទឹក គ្រប់គ្រាន់  ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយ មិនអាចផ្តោតអាម្មណ៍ និងបំពេញ ភារកិច្ច ផ្សេងៗបានល្អនោះឡើយ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើ ដូច្នេះយើង នៅតែបន្តបង្កើតផលិតផលដែលល្អ មានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង។»