Home ព័ត៌មានជាតិ សូមរកផ្លូវវៀង! ថ្ងៃទី១៥ និង១៦ ចាប់ពីកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត នឹងមានបិទផ្លូវ

សូមរកផ្លូវវៀង! ថ្ងៃទី១៥ និង១៦ ចាប់ពីកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត នឹងមានបិទផ្លូវ

69
0

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និងវិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោមប្រធានបទ “GumBall 3000 Rally in Cambodia ដើម្បីទេសចរណ៍” ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីធ្លាបរិវេណ សួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL36WWJORgHTkc4aD2XPLPkfEHCkGpNbAi4wZ9jE-9ap1BwiWt8pHs90OLKqONt07TnLHN0j82Gol-s3DLOg-uFZw6-0acPykxVl9EF2NUS3enTLCmzYLBbTTixJhr1ncXV9tcmN0TLjw5OO2f7Ak_IHH7MSJifhcNBNk4NUWtybV-EpgqIUw4oIrqv2qN/s1280/459009207_505439905464657_1437736273838383281_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6l5DjQx6AeBGVa_bUpNOnDdQlDjZyUh-voFGMbYZlujn1ZaKFB3JZUGEJcpDik4xsrt2d3K6YqwthHucVpGNGAtDE1LRn3ysCDNNJsotmaJQa8qWVXXyt6Z-E5J2se-h7fObxeeoVPA_WoJajqmXvLYpZ1PGhLgCq7AkWZWBFvuYI_xtTQSQSIUo7ZyD/s1280/459547366_505439915464656_4253856688075008436_n.jpg