អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃប្រាសាទបុរាណជាច្រើនកន្លែង បូករួមទាំងទេសភាព សាសនា និមិត្តរូបនៃវប្បធម៌ និងស្ថាបត្យកម្មក្នុងតំបន់។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រាសាទណាខ្លះ ដែលចំណាស់ជាងគេបំផុត និងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍យើងនេះ? ខាងក្រោមនេះគឺជាប្រាសាទបុរាណចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាធំជាងគេ និងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍៖
១.ប្រាសាទបូរ៉ូប៊ូឌួ (Borobudur)៖ ប្រាសាទពុទ្ធសាសនានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេចាត់ទុកថាធំជាងគេ និងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទបូរ៉ូប៊ូឌួត្រូវបានសាងសង់ក្នុងសតវត្សទី ៩ នៃគ.ស និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រាសាទនេះមានកម្ពស់ ៣៥ ម៉ែត្រ ជាមួយផ្ទៃដី ១២០ ម៉ែត្រការ៉េ ត្រូវបានកសាងឡើងអំពីថ្មភ្នំភ្លើងពណ៌ប្រផេះចំនួន ២ លានដុំ និងមានទំហំ ៥៦,៦០០ ម៉ែត្រគូប។
២.ប្រាសាទអង្គរវត្ត (Angkor Wat) ៖ អង្គរវត្ត គឺជាប្រាសាទដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ស្ថិតក្នុងប្រទេសកម្ពុជាយើង ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថា ជាសមិទ្ធិផលស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយនៃអរិយធម៌ខ្មែរ ហើយល្បីល្បាញខាងចម្លាក់ដ៏ប្រណិត និងប៉មដ៏ល្អឥតខ្ចោះ។ ប្រាសាទមានតែមួយក្នុងលោក ប្រៀបបានដូចជាឋានសួគ៌នេះ មានកម្ពស់សរុប ៦៥ ម៉ែត្រ ជាមួយផ្ទៃក្រឡាប្រហែល ២០០ ហិចតា ហើយត្រូវបានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
៣.ប្រាសាទប៉ាកាន (Bagan)៖ ប្រាសាទដែលមានវត្តអារាមរាប់ពាន់នេះ ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ៩ និងទី ១៣។ ប្រាសាទប៉ាកានធ្លាប់ជារាជធានីនៃអាណាចក្រភូមាទីមួយ ហើយត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវត្ថុដ៏អស្ចារ្យបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប្រាសាទនេះមានផ្ទៃដី ៦៧ គីឡូម៉ែត្រ
ការ៉េ ជាមួយកម្ពស់ ៦៦ ម៉ែត្រ ជាប្រាសាទចំណាស់ជាងគេទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។
៤.ប្រាសាទឆៃវឌ្ឍនារាម (Chaiwatthanaram)៖ ប្រាសាទពុទ្ធសាសនារបស់ប្រទេសថៃនេះវិញក៏ត្រូវបានចាត់ទុកថាជាប្រាសាទចំណាស់ជាងគេទី ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ប្រាសាទឆៃវឌ្ឍនារាម ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៧ មានកពស់កណ្តាល ៣៥ ម៉ែត្រ ត្រូវបានចាត់ទុកថាជាប្រាសាទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសថៃ។
៥.ប្រាសាទហ៊ូ (Huế)៖ ប្រាសាទហ៊ូស្ថិតនៅក្នុងប្រទេសវៀតណាម គឺជាអតីតរាជធានីរបស់ចក្រភពវៀតណាម ហើយក៏ជាជម្រកនៃអគារ និងសំណង់បុរាណជាច្រើនផងដែរ។ ប្រាសាទហ៊ូត្រូវបានសាងសង់នៅដើមសតវត្សទី ១៩ និងជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕










