Home ព័ត៌មានអន្តរជាតិ ពិភពលោកភ្ញាក់ផ្អើល ខណៈរថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តសាំងនៅទ្វីបអាហ្វ្រិក

ពិភពលោកភ្ញាក់ផ្អើល ខណៈរថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តសាំងនៅទ្វីបអាហ្វ្រិក

47
0

អ្នកណាថាទ្វីបអាហ្វ្រិកសម្បូរទៅដោយប្រទេសក្រីក្រច្រឡំធំហើយ ស្ងាត់ៗប្រទេសមួយក្នុងទ្វីបនេះកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿធ្វើឱ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង នៅពេលដែលប្រទេសអេត្យូពីប្រកាសហាមប្រើរថយន្តសាំង ដោយប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ ដើម្បីរក្សាបរិស្ថាន និងដើរឱ្យទាន់សម័យកាល។
នេះបើយោងតាម CNN រថយន្តអគ្គិសនីល្បីៗជាច្រើនកំពុងមានវត្តមាននៅលើទឹកនៃប្រទេសអាហ្រ្វិកមួយនេះ ដោយបច្ចុប្បន្នអេត្យូពីមានរថយន្តអគ្គិសនីប្រមាណ ១០ ម៉ឺនគ្រឿងទូទាំងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxhqxJWu-7UJvIYjcBfhxNlVBJ_8c5K667-7xPF19naUbFksPNBKWH_YuLuLFMNaPquK9QtBaW0Pu0in7QkRo6zlVD9j1nHDzXf8sMzEhGVrYY6S-9hEV73uqhm4e2ccKhlw9FoMuVnIwoG7sWOp-V1D2jqKawyPXTMhYsmCHG6ByN11MRamym6WVqSDKK/s770/image_2024-08-26_09-17-51.png

ដោយសារតែគោលនយោបាយដ៏អង់អាចរបស់ប្រទេសអេត្យូពីកាលពីដើមឆ្នាំ ២០២៤ ក្នុងការហាមឃាត់ការនាំចូលរថយន្តដឹកអ្នកដំណើរដែលប្រើសាំងទាំងអស់។ រដ្ឋាភិបាលអេត្យូពីបានប៉ាន់ប្រមាណថាចំនួនរថយន្តអគ្គិសនីនឹងកើនឡើងបួនដងនៅឆ្នាំ ២០៣២ ធ្វើឱ្យប្រទេសអេត្យូពីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានហាមឃាត់ការនាំចូលរថយន្តសាំង។ ប្រទេសនៅអាហ្រ្វិកនេះក៏បានកែសម្រួលពន្ធគយលើរថយន្តនាំចូលផងដែរ ដោយពន្ធលើយានជំនិះដែលប្រើសាំងមានរហូតដល់ ២០០% មុនពេលការហាមឃាត់ ខណៈដែលពន្ធនាំចូលលើរថយន្តអគ្គិសនីដែលបានដំឡើងពេញលេញមានត្រឹមតែ ១៥% ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzN1kwJhT1B7ggDT5SrIpLyJjUonQ87iHwYhZfxxgbs_2vph2GeR50VmbzGMpyvw6dbhsdmv7HDFvWImqJRZvO9vVd1DJnsoR4RcgiLMYa4rPRM973xX_XLwQv2bUU0mqcFj84qtmc1qvCZeRV28j_RmMOFl5mhZ0JXLahUFQlsgUpXzpcUZSKfC3ISqm8/s1280/photo_2024-08-22_11-04-33.jpg

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយរដ្ឋាភិបាលក្នុងការដាក់រថយន្តអគ្គិសនីបន្ថែមទៀតនៅតាមដងផ្លូវ។ អត្រាពន្ធទាបក៏ជំរុញការផលិតរថយន្តអគ្គិសនីក្នុងស្រុកផងដែរ។ រថយន្តរាប់រយគ្រឿងត្រូវបានប្រមូលផ្តុំដោយក្រុមហ៊ុន Belayneh Kindie Group ដែលមានមូលដ្ឋាននៅប្រទេសអេត្យូពី ដោយប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិន។ នាយក Besufekad Shewaye បានប្រាប់ CNN ថាពន្ធនាំចូលគឺ “ស្ទើរតែសូន្យភាគរយ” លើគ្រឿងបន្លាស់រថយន្តអគ្គិសនីដែលបានដំឡើងនៅក្នុងប្រទេសអេត្យូពី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlRVCnLZ0Iwk-jtI9f4StFlvh5gQH5PCQ731pKc4MGoO96HiXjbcOg2t9g7BzC7jr92U2_-J5zQxVDoFpaDewOhlpPe1dtdaqWC9MsgQ3hwpWdk3Aw23L1xNix26J5Cu71Y6zQGmRql2E-sVB7zHmZzZ4mIDsVDwVPUdXZ_UJCveozC8fLFjEmQJJEleD/s1280/photo_2024-08-22_11-04-42.jpg

Shewaye បាននិយាយថា “សព្វថ្ងៃនេះ ម្ចាស់រថយន្តភាគច្រើនចូលចិត្តរថយន្តអគ្គិសនី ជាពិសេសរថយន្តធុនស្រាល… ដោយតម្រូវការកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ បច្ចុប្បន្នការរីកចម្រើននៃរថយន្តអគ្គិសនីនៅទូទាំងទ្វីបអាហ្រ្វិកគឺកំពុងមានការកើតឡើងមិនគួរឱ្យជឿ ទោះបីជាគ្មានការហាមឃាត់ក៏ដោយ។ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ម៉ូតូអគ្គិសនីកំពុងមានការរីកចម្រើនខ្លាំងមិនធ្លាប់មាន ហើយនៅបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្វ្រិកកំពុងសម្លឹងមើលរថយន្តអគ្គិសនីបន្ថែមទៀត។ នេះសរបញ្ជាក់ឱ្យឃើញថាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ៕