Home ព័ត៌មានអន្តរជាតិ នៅឆ្នាំ ២០៥០ ទីក្រុងជាច្រើននៅលើពិភពលោកនឹងមិនអាចធ្វើជាម្ចាស់ផ្ទះអូឡាំពិកបានទៀតទេ!

នៅឆ្នាំ ២០៥០ ទីក្រុងជាច្រើននៅលើពិភពលោកនឹងមិនអាចធ្វើជាម្ចាស់ផ្ទះអូឡាំពិកបានទៀតទេ!

86
0

ព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគតអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីពេលបច្ចុប្បន្ន ដោយសារការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១២ ខែសីហា បានឱ្យដឹងថា នៅឆ្នាំ ២០៥០ ទីក្រុងធំៗជាច្រើនរបស់ពិភពលោកអាចនឹងមានអាកាសធាតុក្តៅខ្លាំង ជាហេតុធ្វើឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគតទំនងនឹងផ្អាកបណ្តោះអាសន្ន ឬបិទតែម្តង។ ប្រសិនបើប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្នុងឆ្នាំ ២០៥០ គឺអាចនឹងមានហានិភ័យខ្ពស់ចំពោះសុខភាពរបស់អត្តពលិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSIlpOFm4zCMpyXL9R0J9h2awE-spbzJ6WkHvv87VqN5vS82dYvlP7ljkahg-HAfc-14r5CrKee42gMB_xU5JPexbdroj7ogCHL8bXzlskjBzEGMLVl0rBsRofZR2yOVMVCvyZyTViRYvb8jojykSm6qqP0Sb6yS6RKHRJQysGJvgEVOZGRCB4xoNRNwMi/s856/image_2024-08-19_08-35-11.png

ជាការពិតណាស់កំដៅខ្លាំងគឺជាការគំរាមកំហែងចំពោះអត្តពលិកឥស្សរជន ដោយអាចឱ្យពួកគេប្រឈមបញ្ហាសុខភាពមួយចំនួនដូចជាការហត់នឿយនៃកំដៅ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម រីឯអ្នកទស្សនា ក៏ងាយនឹងទទួលរងនូវឥទ្ធិពលកំដៅខ្លាំងផងដែរ។ ដូច្នេះទីក្រុងភាគច្រើននៅជុំវិញពិភពលោកនឹងមិនអាចធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះបានទៀតទេ ដោយសារការបំពុលឥន្ធនៈហ្វូស៊ីលជំរុញឱ្យសីតុណ្ហភាព និងសំណើមកើនឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ4TPygqifmD7x6ZWsSNv_5vXpWKzcNJBFdn6sOCYmS9GpNPWYFjcg7Xxl3utRI6w0OglXHb47aN6GHvh529d5DyW_devX3ruCRfliIFWVKE6IgXzgmvlSN6sUvEVlqW77JrsUh6DoiFAdy9gKFALKeo-iQQ6o5Um6dAp089g9A3A_4fRWFYVJ-DZmAKk5/s800/image_2024-08-19_08-35-20.png

នេះបើយោងតាមការវិភាគរបស់ CNN នៃទិន្នន័យពី CarbonPlan ដែលជាអង្គការមិនរកប្រាក់ចំណេញផ្តោតលើវិទ្យាសាស្ត្រអាកាសធាតុ និងការវិភាគ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុ បាននិយាយថា “នៅជុំវិញពិភពលោក ពេលវេលាក្តៅបំផុតប្រចាំឆ្នាំជាធម្មតាគឺស្របគ្នាទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ហើយកំដៅគឺពិតជាអាចបង្កឱ្យមានហានិភ័យយ៉ាងសំខាន់នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio3Df0q_9tLNLTuzrrMNj1BPEtUtopXqxnphyICzfTh0Ige0sQHVzVk96I4x_XvVnMnYzzKtYbdNr83m76Y6UJ4gXUhua6n_m6YTmQiP-9Y9oRypqOpGc95QqLzpPAD3XB7yS0FqiYk0TNZZM7rdvRwZqfEDeMtT3m1e5HmnSlWyq3tbWpCd5RTx-yF04V/s1245/image_2024-08-19_08-35-39.png

គួរបញ្ជាក់ដែរថា រលកកំដៅគឺកាន់តែមានជាញឹកញាប់ មិនថាស្ថិតក្នុងរដូវរងារ ឬរដូវធ្លាក់ខ្យល់នោះទេ អាកាសធាតុក្តៅគឺតែងតែកើតឡើងគ្រប់រដូវកាលទាំងអស់នៅឆ្នាំ ២០៥០ ដែលនេះគឺជាការព្រួយបារម្ភជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា អឺរ៉ុប និងប៉ាស៊ីហ្វិក ដោយសារសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកត្រជាក់តាមធម្មជាតិ។ ទោះជាយ៉ាងណាអង្គការសហប្រជាជាតិប ក៏ដូចជារដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងធនាគារអភិវឌ្ឍន៍ទាំងអស់ទូទាំងពិភពលោក កំពុងរៀបចំផែនការបញ្ឈប់ការប្រែប្រួលអាកាសធាតុ កុំឱ្យកាន់តែអាក្រក់ទៅៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzx2IE-59xtgnLMPWOYrUZukGgExKtjJEhO7moO0QwBL4ADvA_r_axWg4w-lohWjkq33VGS3fSh0mWTfXPE6aUK1Kn2gW_lQ81fuZywuuX_CcxEzkEsOXKQ4G4E6jdY-zzS-HOTu8vcZLETApiTl6vnhQZy5QYinN39uW2aCJ3Jz_O1UZ1ioT0D17Ifqr/s1024/image_2024-08-19_08-35-50.png