កាលពីកន្លងមកនេះកញ្ញា ពេជ្រ ចរណៃ ជាតារាសម្តែងនិងជាអ្នកហ្វឹកហាត់និយមផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ រួមទាំងលោក ឡៃ ថៃចាន់ បានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនមានបំណងថតផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តប៉ុន្តែមិនបានសម្រេច។ យ៉ាងណានៅលើបណ្តាញសង្គមរបស់តារាសម្តែង និងជាអ្នកផលិតមាតិកា ឡៃ ថៃចាន់ បានបង្ហាញដំណឹងល្អរូបលោក កញ្ញា ពេជ្រ ចរណៃ រួមទាំងមិត្តភក្តិផ្សេងទៀតគឺបានសម្រេចបំណងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhch_GDzsn1wCtyHHXHi04kRq5NZmCHULwGhYDFde0ZA9cA0swNcFuqtU7KE_zoy1SpsOe0iJCMljS8miuiG5-ezLCkrz2neoFiYb3C7B1jc4UBr8dCM08aXD314y6VES3Vo_gA9SmLtWjGKISlEhDimD4BSg0W_g9iDZxhPwr1SdsYCtLvJPkt6XkHgT7_/s925/image_2024-08-15_10-43-46.png

នៅយប់ថ្ងៃទី១៤ ខែសីហា ឡៃ ថៃចាន់ បានបង្ហោះវីដេអូខ្លីជាង២នាទីនិងបានដាក់ចំណងជើងថា «ទីបំផុតពួកខ្ញុំ បានសម្រេចបំណងប្រាថ្នាហើយ»។ ក្នុងវីដេអូនេះកញ្ញា ពេជ្រ ចរណៃ ឡៃ ថៃចាន់និងមិត្តភក្តិ៣នាក់ទៀតបានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងព្រោះបានមកដល់ទឹកដីអង្គរបានដូចក្តីប្រាថ្នា។ កញ្ញា ពេជ្រចរណៃ បានថ្លែងអំណរគុណដល់អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំ បានជួយសម្របសម្រួលពួកគេចូលមកថតផ្សព្វផ្សាយ ឈុតអ្នកចម្បាំងគុនល្បុក្កតោ។ ការផ្សព្វផ្សាយនេះនឹងបានបង្ហាញពីសំលៀកបំពាក់ខ្មែរ តំបន់ទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs-s3D5iW9UqPicYI2uPTTiZKsW5qMBRnpHmDUgBEObUwnCfXrwZlvQLYBiZwO46IXyBjSEJfRqaKzTOgQBKDsGM-GvCtswbHcKDWAPdOWj9wWq7bR3gi6bZwY75vCsK41vfFJwpq_At9BVx4-Wdf4J_eR6ZEgj_yRRzVgqu9iTXiKOLXi8TX_n96U1_DR/s2048/image_2024-08-15_10-43-48.png

ក្នុងនោះដែរ កញ្ញា ពេជ្រ ចរណៃ បានលើកឡើងដែរថា សូមចូលរួមដើរដំណើរកម្សាន្តចែករំលែកកន្លែងស្អាតៗមិនថាចំណីអាហារ តំបន់ទេសចរណ៍ស្អាតៗជួយផ្សព្វផ្សាយទៅច្រើនដើម្បីឱ្យភ្ញៀវជាតិអន្តរជាតិបានមកស្គាល់ពីប្រទេសកម្ពុជាយើង។ កញ្ញាក៏បានរំលេចដែរថា យើងមិនមែនមានតែប្រាសាទអង្គរវត្តតែមួយទេប្រាសាទនៅខេត្តសៀមរាបគឺមានច្រើនណាស់ អាចថាបងប្អូនខ្លះមិនទាន់បានទៅដល់ឡើយ។
លោក ឡៃ ថៃចាន់ បានបញ្ចេញយោបល់ដែរថា ចង់ឱ្យជាតិមានការរីកចម្រើនថ្គុំថ្កើនមានការអភិវឌ្ឍន៍ ដំបូងបង្អស់គឺយើងត្រូវសាមគ្គីគ្នា បើបែកបាក់សាមគ្គីហើយទោះបីមានប្រជាជនរាប់លាននាក់ក៏មិនអាចរក្សាប្រទេសជាតិគង់។ លោកថា ដូចជាវិស័យទេសចរណ៍អ៊ីចឹងទាល់តែយើងជាអ្នកផ្សព្វផ្សាយរួមគ្នា ចូលរួមពីចិត្តពីថ្លើមម្នាក់បន្តិចៗក្នុងការផ្សព្វផ្សាយលោកជឿថាវិស័យវប្បធម៌របស់យើងនឹងមានភាពរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf3BNCY1lppGEcQZgUcUyPhzM-c8vmGe9CP11wKZw7TWQCxlAZrW8d5uncwB9fpH4gL7E6qbc3cuihShc3QCTGhsHTQSPsyBlFrwH8KDNOuR5b5DYhDwTAi6exDXoB5ukv7nZipdTrQOrpYl3ytdipvVx4h2J7reEw9STgEwMF-ZYo9-Qfy1nydiXInN8c/s2048/image_2024-08-15_10-43-51.png

គួរបញ្ជាក់ផងដែរថា កាលពីមុនកញ្ញា ពេជ្រ ចរណៃ បានចេញមកត្អូញត្អែរនៅលើបណ្តាញសង្គមដោយសារតែមានការពិបាកពេកក្នុងការសុំអនុញ្ញាថតផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តទាំងខំចំណាយកម្លាំងកាយចិត្ត ថវិកា ផ្ទាល់ខ្លួន ប៉ុន្តែមិនបានសម្រេច។ ចំណែកឯលោក ឡៃ ថៃចាន់ ក៏ដូចគ្នាធ្លាប់បានចេញវីដេអូបង្ហាញពីទុក្ខលំបាកមិនមែនលោកមិនចង់ថតថតផ្សព្វផ្សាយវប្បធម៌ខ្មែរនោះទេប៉ុន្តែពេលខ្លះមានភាពនឿយហត់ពិបាកក្នុងការថត៕