ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា រួមទាំងការប្រកួតចាប់ពីថ្ងៃទី ២៤ ខែកក្កដា។ជាមួយគ្នានោះ កីឡាជាច្រើនប្រភេទក៏បានលេចឡើងនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ក៏ដូចជាមានការអញ្ចើញចូលរួមពីកីឡាករកីឡាការនីមកពីជុំវិញពិភពលោក។ 
យោងតាមការចុះផ្សាយរបស់ Seasia Stats បានគូសបញ្ជាក់ថា បើនិយាយតែចំពោះតំបន់អាស៊ីអាគ្នេយ៍យើងទាំង ១១ ប្រទេស ក្នុងនោះគឺមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែលទទួលបានមេដៃពីកាប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នេះ ។
ហ្វីលីពីនបាននាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ៣៥ លើពិភពលោក ហើយទទួលបានមេដៃមាសចំនួន ២ និងមេដៃសំរឹទ្ធចំនួន ២។ តាមពីក្រោយដោយឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣៧ ដោយទទួលបានមេដាយមាស២ និងសំរឹទ្ធ១។ រីឯថៃវិញ ជាប់ចំណាត់ថ្នាក់លេខ ៤២ តែប្រមូលបានមេដាយច្រើនជាងគេ គឺមេដៃមាស១ ប្រាក់៣ និងសំរឹទ្ធ២។ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ៨០ ទទួលបានសំរឹទ្ធ២ ហើយសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៨៤ និងទទួលបានមេដៃសំរឹទ្ធចំនួន ១ផងដែរ។ 
រីឯប្រទេសអាស៊ានចំនួន ៦ទៀត ដែលរួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត និងវៀតណាម មិនទទួលបានមេដៃត្រឡប់ទៅផ្ទះវិញនោះទេ។ ជាមួយគ្នានេះ ក៏សូមចូលរួមអបអរសាទរដល់ម្ចាស់មេដាយទាំងអស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ដែលបានចូលរួមប្រកួតផងដែរ។
គួរបញ្ជាក់ថា អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ គឺព្រឹត្តិការណ៍លើកទី៣៣ ដែលតាមរយៈការប្រកួតនេះមានអត្តពលិកចំនួន ១០,៧១៤ នាក់តំណាងឱ្យ ២០៦ប្រតិភូចូលរួមប្រកួតប្រជែងក្នុង ៣២ ប្រភេទ ដោយមាន ៣២៩ វិញ្ញាសា។ សហរដ្ឋអាម៉េរិកទទួលបានមេដាយមាសចំនួន ៤០ ដូចគ្នានឹងប្រទេសចិន ប៉ុន្តែបាននាំមុខលើមេដាយប្រាក់ ៤៤ ធៀបនឹង២៧ ដូច្នេះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨គឺសហរដ្ឋអាម៉េរិក៕










