Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីគិតគូរពីសុខភាពពលរដ្ឋ ប្រកាសបិទក្រុង និងជម្លៀសពលរដ្ឋដោយសាររឿងនេះ

អូស្ត្រាលីគិតគូរពីសុខភាពពលរដ្ឋ ប្រកាសបិទក្រុង និងជម្លៀសពលរដ្ឋដោយសាររឿងនេះ

49
0

ប្រទេសអូស្ត្រាលី ៖ ទីក្រុង Wittenoom ស្ថិតនៅតំបន់ Pibara ភាគខាងលិចប្រទេសអូស្ត្រាលី ត្រូវបានគេចាត់ទុកថា គឺជាតំបន់មួយក្នុងចំណោមតំបន់មានជាតិពុលច្រើន ឬមានបរិយាកាសកខ្វ.ក់ បំផុតលើពិភពលោក ។ ប៉ុន្តែនៅតែមានភ្ញៀវទេសចរជាច្រើននាក់មកលេងទីក្រុងនេះជាបន្តបន្ទាប់ បើទោះជាអាជ្ញាធរបានដាស់តឿនពីគ្រោះថ្នា.ក់ ដល់ជីវិតយ៉ាងណាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPXhANJlqmZSFdzL9IyRc4pR97PHeMuY8Z9hV5GdkaCETyN7nuaGgzvrVyoIa6Lw5WTA1zfu09otakcIH7huxSH8yGEO2wM8bgpYh9XsTUL_E8fK9EqL511As3JnWoLRJXYru-hXlQOZ-6tURT04quysn2YdwpwlR5gb2Iubb6nqqepF63NaFKteg08F6/s3456/image_2024-08-13_08-25-36.png

ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៦៦ ទីក្រុង Wittenoom មានពលរដ្ឋរស់នៅប្រមាណ២ម៉ឺននាក់ ហើយពលរដ្ឋភាគច្រើនធ្វើការក្នុងទីក្រុងនេះ ដែលបច្ចុប្បន្ន ត្រូវបានគេបោះបង់ចោល ។ ពួកគេធ្វើការផ្នែកជីកយករ៉ែថ្មធំៗដែលប៉ះពាល់ដល់ជីវិតជារៀងរាល់ថ្ងៃ ហើយបើទោះជាការជីករ៉ែថ្មត្រូវបានផ្អាកអស់ជាច្រើនឆ្នាំក្តី ប៉ុន្តែទីក្រុងនេះ បានគ្របដណ្តប់ទៅដោយរ៉ែថ្មប្រមាណ៣លានតោន និងធ្វើឱ្យអ្នករស់នៅទីក្រុងស្លាប់ដោយសារបរិយាកាសកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSuisRSjEkeyOOcnbKu8bs4Ueh-nJrVp3cUSzX8PxcfbMa6xA6_ulGMWVztnwBbBzOVxh6HuXQE3ZTtiTelI61_kFfDeXOAEzU0OMn9oc-pmf_96dXeFEGXhIom9NltlDV2T7Qz9fSWTms4ICT_GpQCb0iFzgO6tneJ50W-ekKUB109ihFHQNQrj4N2_dq/s2000/image_2024-08-13_08-25-47.png

ពលរដ្ឋរស់នៅទីក្រុង Wittenoom ត្រូវបានអាជ្ញាធរជម្លៀសឱ្យទៅរស់នៅតំបន់ផ្សេងៗ ហើយមានពលរដ្ឋខ្លះពុំព្រមផ្លាស់ចេញពីទឹកដីកំណើតរបស់ខ្លួនទេ ។ ក្រោយមក នៅឆ្នាំ២០១៨ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តទិញទ្រព្យសម្បត្តិរបស់ពលរដ្ឋចំនួន៣នាក់ ដែលរស់នៅទីក្រុងនេះឱ្យប្តូរទីលំនៅដើម្បីសុវត្ថិភាពពួកគេ ។ ប៉ុន្តែមានភ្ញៀវទេសចររាប់ពាន់នាក់បានមកលេងទីក្រុងនេះជារៀងរាល់ឆ្នាំ និងបង្ហោះរូបភាពក្នុងបណ្តាញសង្គមព្រោងព្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0w-hExrBn-JQuL8PgnsV0cBEYM-7Dg8b3ZVuyHJ3khKHfdSpTtXWMF2F2doOKo_aGSAyzXGMfaNNEfJjshIjjGNifJrN-JOfqvIE6g349yhLMJfIfW4oD5R1QY-N9NUe-W7Z0URnQnxOnWO8Nk47z5W91zH6pW49UAdCOJeVvEJYSLokdkrzQzVQm0ZQX/s1280/image_2024-08-13_08-25-54.png

អ្នកជំនាញដាស់តឿនថា ទោះភ្ញៀវទេសចរមកលេងទីក្រុងនេះរយៈពេលខ្លីក្តី ក៏អាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ហើយការកាន់រ៉ែថ្មតែ១ដុំ ក៏ធ្វើឱ្យភ្ញៀវទេសចរស្លាប់បានដែរ ។ រីឯអាជ្ញាធរបានធ្វើគ្រប់វិធីដើម្បីឱ្យភ្ញៀវទេសចរចាកចេញពីទីក្រុងនេះ ដោយលុបឈ្មោះទីក្រុង Wittenoom ចេញពីផែនទី និងដោះស្លាកឈ្មោះទីក្រុងនៅតាមដងផ្លូវ ។ លើសពីនេះ អាជ្ញាធរក៏បានផ្តាច់ចរន្តអគ្គិសនី និងដាក់ស្លាកសញ្ញាព្រមានផ្សេងៗ ប៉ុន្តែភ្ញៀវទេសចរពុំបានចាប់អារម្មណ៍នឹងការដាស់តឿនទាំងនេះសូម្បីតែបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz0GT3Ka8Os-pnKyj5ukSHDZfa57BZKdU5orO4l0ljH_zLJzdEOmgkpC-sB6TumcF80YfFX6vIqxLE6VHGPhNri4w2pFw_S72inoaLMwnLdKCZqVMfdo0K7KSxp_I64Yb2XIN-UCZ5mGsNUr0ZLqDbpg_x3zcO4fOR1VAENR491XrAtegvotm4j9ntk7C7/s1099/image_2024-08-13_08-26-14.png

បើទោះជារដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិដើមភាគតិចនិយាយថា ស្លាកសញ្ញាដាស់តឿនទាំងនេះ ពុំមែនសម្រាប់តុបតែងទីក្រុង Wittenoom ទេ ហើយសារធាតុពុលទាំងនេះនឹងធ្វើឱ្យប៉ះពាល់សុខភាពភ្ញៀវទេសចរយ៉ាងខ្លាំង ។ ហេតុនេះ ការធ្វើដំណើរមកកាន់ទីក្រុងនេះចាត់ទុកថា ឆោតល្ងង់ខ្លាំងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgry1L-T1zWy_f0tQNm4e8GdrbOPb7MG7DVVyhQlz-eHMazGo-KETdnlh8MvwsY5kLIq-m2AYi4GMv3NY1GFhxhmoEshalrBQ9IzwhenauAzuipL93ZXHh0Khjp6HGxNTDu85ENkd-KkQXb-97vwiaPnm-HzgBkFzXhg9_9exCx1weSsiio1pCJmc3gTQ22/s959/image_2024-08-13_08-26-29.png

ភ្ញៀវទេសចរពុំដឹងថា ការចាប់កាន់រ៉ែទាំងនេះនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពពួកគេ ដូចជា ៖ កើតជំងឺមហារីកសួត និងរលាកសួតរ៉ាំរ៉ៃ ដែលជំងឺទាំងនេះនឹងកើតឡើងក្រោយពេលប៉ះពាល់រ៉ែជាច្រើនឆ្នាំ ។ នៅមីនា ឆ្នាំ២០២២ រដ្ឋសភាអូស្ត្រាលីបានធ្វើសេចក្តីព្រាងច្បាប់ដើម្បីបិទទីក្រុង Wittenoom ជាផ្លូវការ ដោយការទិញយកទ្រព្យសម្បត្តិនៅសេសសល់ទាំងអស់ក្នុងទីក្រុង ៕