Home ព័ត៌មានអន្តរជាតិ តិចអត់ដឹងនៅអាស៊ីអាគ្នេយ៍យើងនេះ តើប្រទេសណាមានប្រជាជនជិះម៉ូតូច្រើនជាងគេ?

តិចអត់ដឹងនៅអាស៊ីអាគ្នេយ៍យើងនេះ តើប្រទេសណាមានប្រជាជនជិះម៉ូតូច្រើនជាងគេ?

89
0

អាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ានមានប្រទេសទាំងអស់ចំនួន ១១ ដែលប្រទេសនីមួយៗសុទ្ធតែមានឡាន ម៉ូតូគ្រប់ម៉ូត ដោយយានយន្តទាំងនេះគឺជាមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងជាច្រើនយ៉ាងងាយស្រួលបំផុត និងជាមធ្យោបាយដឹកជញ្ជូនដ៏ល្អបំផុត។ ទោះជាយ៉ាងណាក្នុងចំណោមប្រទេសទាំង ១១ មានប្រទេសអាស៊ីអាគ្នេយ៍តែ ៥ ប៉ុណ្ណោះដែលមានប្រជាជននិយមជិះម៉ូតូច្រើនជាងគេ ពោលគឺមានម៉ូតូច្រើនជាងឡាន ដោយសារតម្លៃម៉ូតូសមរម្យ ងាយស្រួលធ្វើដំណើរតាមដងផ្លូវដែលមានការកកស្ទះ។ ដូច្នេះប្រទេសទាំង ៥ ដែលមានប្រជាជនជិះម៉ូតូច្រើនជាងគេរួមមាន៖

១.ប្រទេសថៃ៖ យោងតាមគេហទំព័រ Seasia ថៃគឺជាប្រទេសដែលមានម៉ូតូច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហើយក៏ច្រើនជាងគេបង្អស់នៅលើពិភពលោកផងដែរ។ ដោយបច្ចុប្បន្នប្រទេសនេះមានប្រជាជនជិះម៉ូតូចំនួន ៨៧% ហើយម៉ូតូដែលចុះបញ្ជីមានរហូតដល់ ២០ លានគ្រឿង និងម៉ូតូដែលមិនទាន់បានចុះបញ្ជីមានរាប់លានគ្រឿងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Kpvc20sZSFRbkFahZ3ZbNtWu51kGhpS-Yimom4VC9JRLWudHS4KS1GybWWQvlefad3ajYGD4qGGsxHigBaa7wPS8S2GGufjyI9xiKt9K2z6qG1qKzijtHao0VGdH1lIU42nxVHQf_KA6KpYRNyXboJJvu3OQpEFpr6hyiRYoyxt5AGFdjpKzsb7H-L0_/s600/image_2024-08-12_08-45-34.png

២.ប្រទេសវៀតណាម៖ វៀតណាមក៏ជាប្រទេសដែលមានប្រជាជននិយមជិះម៉ូតូច្រើនជាងគេទីពីរនៅលើពិភពលោកផងដែរ។ ប្រទេសនេះមានម៉ូតូប្រហែល ៤៥ លានគ្រឿង ប្រមាណ ៨៦% នៃប្រជាជនសុទ្ធតែមានម៉ូតូជិះ។ យោងតាមរបាយការណ៍ បច្ចុប្បន្នការលក់ម៉ូតូនៅតែបន្តកើនឡើងឥតឈប់ឈរ ដោយផ្លូវភាគច្រើនក្នុងទីក្រុងហាណូយត្រូវបានកាន់កាប់ដោយម៉ូតូប្រហែល ៥ លានគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Fp8STssKGfB_oV9FaL26X9S8UXO8LUo8e3OpNj7lYiJOsNdS7F9IyP2USUw8_cH7phYIJfS38KQ1JhX5dIYWeKaGu2vsnZsNmgaOoDmSMvjF_af2Tq54wJ8GFGk7dCmVHroHyK9iljVE87KKlAPHfvyG6tXce3MDdUPd-hI9fjvQT9gJ2Xfss1PVilI4/s1447/image_2024-08-12_08-45-52.png

៣.ប្រទេសឥណ្ឌូនេស៊ី៖ ជារៀងរាល់ថ្ងៃប្រទេសឥណ្ឌូនេស៊ីមានម៉ូតូប្រហែល ១៥ លានគ្រឿងធ្វើដំណើរឆ្លងកាត់ទីក្រុង ខណៈរថយន្តក្នុងប្រទេសនេះមានត្រឹមតែ ៥ លានគ្រឿងប៉ុណ្ណោះ។ ដោយជាទូទៅឥណ្ឌូណេស៊ី គឺជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ម៉ូតូ នេះបើយោងតាមការស្ទង់មតិរបស់ AISI បច្ចុប្បន្នឥណ្ឌូណេស៊ីមានម៉ូតូប្រហែល ៨០ លានគ្រឿងនៅក្នុងប្រទេស ហើយប្រជាជនដែលនិយមជិះម៉ូតូមានរហូតដល់ ៨៥%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCCom7Pbqah8e0RUyMPlZHohvQ1uW6UR9ptuy2McuVTXJviIw248yg1VJQUhj5XwAf8DaWp9oVYQG1p7KoDwvCys_njdijgb9YnOYvVwGLA-5vBnQE74wYgQs7uSUNOb2Fis3xQGZ9D3eUjDTPgddN-5nEtKYak2hfZRudzxWpdiJY8ngtvaTgLyVFHUjj/s2000/image_2024-08-12_08-46-10.png

៤.ប្រទេសម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីក៏មិនធម្មតាដែរ ដោយប្រទេសនេះមានម៉ូតូសរុបជាង ១៣ លានគ្រឿងស្មើនឹងចំនួនរថយន្ត។ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតក្នុងប្រទេសម៉ាឡេស៊ី ដោយមានប្រជាជនប្រមាណ ៨៣% សុទ្ធតែនិយមជិះម៉ូតូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZZb8_gILCw86jzWUtemQx3b6b5auqQ7ygnm2HC4ddUEjXkXQkAXGDpfJ-usfn5XTr4jQ8cPPzr0pIT_DDlH4hvWUpESs_S2zsJftFbvPnVYTkDzL76o4iamMUk3V3fh3LNOCBIZeRtblcBQIj5kdAuFQF6R5dza5Md1jThVloPWg68pvKIcG_auZ4wxM/s830/image_2024-08-12_08-46-36.png

៥.ប្រទេសហ្វីលីពីន៖ ចំណែកប្រទេសហ្វីលីពីនវិញគឺជាប់ចំណាត់ថ្នាក់លេខ ៥ នៅអាស៊ីអាគ្នេយ៍ និងលេខ ១០ នៅលើពិភពលោក ដែលមានប្រជាជនជិះម៉ូតូច្រើនជាងគេប្រមាណ ៣២%។ រីឯប្រទេសផ្សេងទៀតដូចជាកម្ពុជា សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ ទីម័រ និងប្រ៊ុយណេ គឺមិនមានចំណាត់ថ្នាក់នោះទេ ដោយសារប្រទេសទាំង ៦ នេះមិនសូវមានប្រជាជននិយមជិះម៉ូតូឡើយ។ នេះបើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០២២ កម្ពុជាមានរថយន្តត្រឹមតែ ៩២០.០០០ គ្រឿង និងម៉ូតូ ៥.២ លានគ្រឿងប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoL4Ro4Ilq3vB5ZifuQ_dLl6I9NtEl6Kuay_WsM6rje-YZdBi4MFHQHlIpvf0wdIMNpgDVQvL313swjR8-RiGyki6Pgh_9LxeTALQXp07Mp1TGt_t3FITy3MSi6mzJCUlYWTqSMDhV-KeYRUNLPNzqRdAzSoMy41KZ-PSTyV1VbUkLTWqkvNugWL3T-FW/s800/image_2024-08-12_08-47-06.png