Home ព័ត៌មានអន្តរជាតិ ស្ត្រីអ៊ីរ៉ង់អាចធ្វើការងារបានលុះត្រាតែមានលិខិតអនុញ្ញាតពីស្វាមី

ស្ត្រីអ៊ីរ៉ង់អាចធ្វើការងារបានលុះត្រាតែមានលិខិតអនុញ្ញាតពីស្វាមី

40
0

ប្រទេសអ៊ីរ៉ង់ ៖ យើងសង្កេតឃើញថា បច្ចុប្បន្ន នៅបណ្តាប្រទេសនានាបានអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិធ្វើការដូចបុរសដែរ ហើយមានក្រុមហ៊ុនខ្លះលើកទឹកចិត្តស្ត្រីឱ្យក្លាយជានាយិកាដឹកនាំក្រុមហ៊ុនទៀតផង ។ បើស្ត្រីមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ ពួកនាងអាចដាក់ពាក្យចូលធ្វើការតាមក្រុមហ៊ុនឯកជន និងទទួលបានប្រាក់ខែស្មើបុរស ។ ប៉ុន្តែស្ត្រីនៅប្រទេសអ៊ីរ៉ង់ខុសប្លែកពីនេះ គឺពួកនាងអាចធ្វើការនៅកន្លែងណាមួយបាន លុះត្រាតែមានលិខិតអនុញ្ញាតពីស្វាមីជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4OOZco-WJlpAD4wAebff2DvI31ulYgxCWDElC30z7KpkDy-GphIHm15O7UAAsd-tzPgPsoh1QYF2-Wkui2M-Z9HsTvauXt7tHCeV8cPnYF3YmWRJI-3ISWcTqgDFpBrM26Bk37ZSq8ornHodbiJ4fT2C63EaVMIUpB9eT07TfKZp7UI78ZSFKxFbSlUWS/s1200/image_2024-08-10_16-20-11.png

អ្នកស្រី ណេដា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មប្រេង និងឧស្ម័ននៅប្រទេសអ៊ីរ៉ង់ និយាយថា ៖ «ពេលខ្ញុំមកសម្ភាសន៍ធ្វើការ គេទាមទារឯកសារអនុញ្ញាតធ្វើការដោយមានស្វាមីខ្ញុំចុះហត្ថលេខា ដើម្បីបញ្ជាក់ថា ស្វាមីបានអនុញ្ញាតឱ្យខ្ញុំធ្វើការ» ។ អ្នកស្រីមានអារម្មណ៍ខ្មាស់អៀនណាស់ ហើយប្រាប់ពួកគេថា ខ្ញុំជាមនុស្សធំ ហើយអាចសម្រេចចិត្តដោយខ្លួនឯង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhcpGEsbsM-gTAcWZtQ4gjey5dXnpuHotUXY0Wzn6Osy5jSfEI9qniIkVq2eqYEvmXCyzq-5JFjSlPzdRLkgg5hYUcUnCpu3ZM7OXZFdq7QRyy8K6CXTSFwmTFdfI1w9kbtcYGPN2pl2swA3b3LOSWeSArBTIBDbrj0OEHp6RSWWxJYqhaWVSj_ZPnxPxj/s1000/image_2024-08-10_16-22-22.png

អ្នកស្រី ណេដា មិនមែនជាមនុស្សតែម្នាក់ទេ ដែលជួបហេតុការណ៍បែបនេះ ពីព្រោះបើតាមច្បាប់របស់ប្រទេសអ៊ីរ៉ង់ចែងថា ស្ត្រីដែលរៀបការរួចត្រូវតែទទួលការអនុញ្ញាតពីស្វាមីជាមុនសិន មុនពេលពួកនាងចូលធ្វើការ ។ នេះគ្រាន់តែជាឧបសគ្គមួយប៉ុណ្ណោះក្នុងចំណោមឧបសគ្គផ្នែកច្បាប់ជាច្រើន ដែលស្ត្រីអ៊ីរ៉ង់គ្រប់រូបត្រូវប្រឈមក្នុងការងារ ។

យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ធនាគារពិភពលោក បានចាត់ចំណាត់ថ្នាក់ថា អ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសអាក្រក់បំផុត ដោយសារមានរបាំងផ្លូវច្បាប់ទាក់ទងនឹងយេនឌ័រនៅកន្លែងការងារ ។ រីឯប្រទេសមានចំណាត់ថ្នាក់ទាបជាងអ៊ីរ៉ង់ រួមមាន ៖ ប្រទេសយេម៉ែន និងតំបន់ហ្គាសា របស់ប្រទេសប៉ាឡេស្ទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgynf5umqpSzklJbREiSu7WE0CYrnMfDV0AjgcPBLxqTke06ri8_ydP3fvelIRxaTPGeTwVWfchZKHCvOJtZOUoQjI6IwamoARLZoZk8ZCE_L1pmSHrO94lMaW9hUIljLfgRgSsHIStB25Cqq7KRkqPWsqHF_Y5Jo_otXh_W232-_CJ0-w2A_ZsSnBr9n07/s1200/image_2024-08-10_16-22-35.png

ដូចគ្នានេះ របាយការណ៍ «Global Gender Gap ប្រចាំឆ្នាំ២០២៤» របស់ World Economic Forum បញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មានអត្រាការចូលធ្វើការរបស់ស្ត្រីទាបបំផុត ក្នុងចំណោមប្រទេសចំនួន១៤៦ ដែលបានស្ទង់មតិ ។ បើទោះជាមានស្ត្រីជាង៥០% ក្នុងចំណោមស្ត្រីចូលរួមការស្ទង់មតិ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្តី ប៉ុន្តែពួកនាងបានចូលធ្វើការត្រឹមតែ១២% ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ។

ចំណែកបុរសអ៊ីរ៉ង់និយាយថា ពួកគេមានសិទ្ធិស្របច្បាប់ដើម្បីហាមឃាត់ភរិយាចេញទៅធ្វើការ ហើយមានបុរសជាច្រើននាក់បានប្រើប្រាស់សិទ្ធិនេះ ។ ក្រៅពីនេះ ច្បាប់របស់អ៊ីរ៉ង់បានធ្វើឱ្យក្រុមហ៊ុនជាច្រើនបដិសេធនារីពុំទាន់រៀបការចូលធ្វើការ ដោយសារក្រុមហ៊ុនបារម្ភថា ពេលពួកនាងរៀបការរួច ស្វាមីនឹងហាមឃាត់ភរិយាមិនឱ្យធ្វើការ ។ លើសពីនេះ បើទោះជាពួកនាងបានចូលធ្វើការក្តី ប៉ុន្តែនៅតែទទួលការរើសអើងនៅកន្លែងធ្វើការដដែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw1jhta-WhboVlc0NIxNZChgHg3OvB_izb7-18_qZnOkZJSpc02kO0E8sq8WP3SlY4boTcVpXutPCMsLHu9RREIQFVHQmOJy9lRDaBpaQbk9MHevLtl7A4jq0BV2_oNQzkC1bmaljKbDWEol0yajALYHovAO0EReuzjjgMf35HM3gAnUUdxeQxHeZP3OFh/s800/image_2024-08-10_16-22-40.png
តាមមាត្រា១១០៥ របស់ច្បាប់អ៊ីរ៉ង់បានកំណត់ឱ្យស្វាមីធ្វើជាមេគ្រួសារ និងជាអ្នករកប្រាក់ចំណូលសំខាន់ មានន័យថា បុរសមានតួនាទីសំខាន់ក្នុងការងារច្រើនជាងស្ត្រី ។ រីឯស្ត្រីតែងតែទទួលបានប្រាក់ខែទាបជាងបុរសជានិច្ច ។

សេដ្ឋកិច្ចអ៊ីរ៉ង់បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងប្រទេសមិនល្អរបស់មេដឹកនាំអ៊ីរ៉ង់ ។ របាយការណ៍របស់ IMF បញ្ជាក់ថា ការរីកចម្រើនសេដ្ឋកិច្ច គឺពាក់ព័ន្ធនឹងការចូលរួមចំណែករបស់ស្ត្រី ។ ប៉ុន្តែបើចំនួនការជួលបុគ្គលិកស្រីធ្វើការស្មើនឹងបុរស វានឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីរ៉ង់ កើនឡើងដល់៤០% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRw1ipIrvUyYH8FxW2bVb2USnfTYAgmwyuGuuyQ3X4AfPvzAqa5tL4RKLE65kJzMVsGnz-NwMh3vc7D6nN-PTpl6GONupt7qAyVYrPgU8-Tz13IMUy1g_WctDY0DocrTBFVT6fTKB54C4bwmBT_FhbJdyZHXIoqF4a2iUYa3zcfM1POjBtOE2KVm4p3I8w/s800/image_2024-08-10_16-23-01.png