Home ព័ត៌មានអន្តរជាតិ វិមានរដ្ឋធម្មនុញ្ញ ជាទីតាំងរំលឹកដល់ច្បាប់កំពូលនៃជាតិ ត្រៀមបង្ហាញខ្លួននៅជិតវិមានឯករាជ្យ ភ្នំពេញ!

វិមានរដ្ឋធម្មនុញ្ញ ជាទីតាំងរំលឹកដល់ច្បាប់កំពូលនៃជាតិ ត្រៀមបង្ហាញខ្លួននៅជិតវិមានឯករាជ្យ ភ្នំពេញ!

120
0

វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅជិតវិមានឯករាជ្យ ទីក្រុងភ្នំពេញ ដែលជាសំណង់ប្រវត្តិសាស្រ្តខ្មែរមួយទៀត បច្ចុប្បន្ននេះគឺកំពុងតែសាង់សង់ជិតរួចរាល់ហើយ។ វិមានរដ្ឋធម្មនុញ្ញនេះ ត្រូវស្ថាបនាឡើងដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្តនៃការបង្កើតរដ្ឋធម្មនុញ្ញដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ បើគិតមកទល់ពេលនេះគឺមានរយៈពេល ៣១ ឆ្នាំហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Q9y-S6VfQ4j9NI9ZfJrzF8Bpjuax1xiRZmoRT2moSCCwtMBiEDOWR3bQWLyfa8VZgOiuT-r0sfU8oJCf69DS4du4cqaQj4JRLaCHkA_vXXX-74OG5aGvphJXdozExQ0SgFBp__-V9j5y4PStO_-ailM_FNG_r49h0SlVTpeAy2SoYMdOzxdjWBWpJCFC/s1280/IMG_3430.JPG

ថ្មីៗនេះ យោងតាមរូបភាពដែលបានដាក់បង្ហោះដោយ គណៈស្ថាបត្យករកម្ពុជា និងការគូសបញ្ជាក់ពីប្រភពបុរាណាចារ្យ បានឲ្យដឹងថា «វិមានរដ្ឋធម្មនុញ្ញកម្ពុជា របស់កម្ពុជាជិតសាងសង់រួចរាល់ហើយ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាប្រទេសកាន់របបអាស្រ័យរដ្ឋធម្មនុញ្ញ មានទីតាំងសម្រាប់រំលឹកដល់ច្បាប់កំពូលរបស់ជាតិខ្លួន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLTq9W_Sol1tZ9RpSQFTDs-Dun2An7vFv9k6ejboVbPW2i2-GOwpf8pkZSoHOntRdaIRZsF7eRHCicxhoDlrSBMVIVead9TIJa-Y9KKDA2PC04H1H07129VSxy7CZRcoalqec-icj-BzJFUSZMH_c5MxGKytjKHbZAZ3gP-YwiVwZdS9iwh3aG3qdbJxE/s1280/IMG_3431.JPG

សូមជម្រាបថា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ១៩៩៣ មក ប្រទេសយើងមាននាមជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ) និងគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ផ្អែកលើគោលការណ៍នៃការបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត និងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និងនិរន្តភាពជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPi_8MsuYlVz37T-szoMxFlCBIeV5CKGre6bsiTw9sCjsoI7Xwe9G9-laXaftn1iAz58y-r4t-uHsFk735fpH-d-WBtocNgKBefn99KmbglzwRXx_tDC5dZpPfkXdQld46t7YZnvZojreK1OH_2EtVwNPhc-7YFAnVdzKHsnJPUnTW2Xgm-QQ06qOT6etn/s1208/IMG_3434.JPG

គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំសាងសង់ឡើងពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង ៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង ៣ របស់កម្ពុជា និងគុណតម្លៃនៃសិទ្ធិមនុស្សផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgo25aZxuMgZ-enPxPRqZj-5ReN8AShKrCjfHbtVOZKwfF5Bpt3Avl2sbKLZawOAqJCUuDzZ2ye4tmeySn7wJE8S-H-c03VWfncDcO96bQMw1RDj5QEhGf-dL4PmRQ48FdJO7m1VgQcn8BMrd8PD3y4yaSVWvjy5k1U2XeyNhHMpC6pRGvvJunE78v778t/s1280/IMG_3435.JPG