អ្នកប្រាជ្ញ ឬទស្សនវិទូ មិនមែនជាក្រុមមនុស្សធម្មតាដូចមនុស្សយើងឡើយ។ ពួកគេកើតមកតែងមានការគិតខុសប្លែកពីមនុស្សដទៃ តាំងពីរបៀបរបបក្នុងការរស់នៅ ទម្លាប់ប្រចាំថ្ងៃដូចជាការគេង ការនិយាយ និងអាកប្បកិរិយាមួយចំនួនក៏ខុសប្លែកពីគេឯងផងដែរ។ និយាយឱ្យចំទៅ ក្រុមមនុស្សជំនាន់មុន ឬក្រុមអ្នកប្រាជ្ញ តែងតែមានទម្លាប់ចម្លែកៗទៅតាមធម្មជាតិរបស់ពួកគេ ដោយទម្លាប់ទាំងនោះបានធ្វើឱ្យពួកគេធ្វើការងារបានល្អ និងរកឃើញអ្វីដែលថ្មីៗ និងពិសេសៗជាដើម។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់កំពូលអ្នកប្រាជ្ញ ៥ រូបដែលមានទម្លាប់ចម្លែកៗ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ។

១.Albert Einstein៖ គឺជាអ្នកប្រាជ្ញរូបវិទ្យា និងគណិតវិទ្យាដ៏ល្បីល្បាញម្នាក់របស់ពិភពលោក។ លោក Einstein មានទម្លាប់មិនពាក់ស្រោមជើងនោះទេ ទោះបីស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំងប៉ុណ្ណាក៏ដោយ ឬនៅពេលពាក់ស្បែកជើងឃ្លប់ក៏លោកមិនពាក់ស្រោមជើងដែរ ដោយលោកជឿថា ការពាក់ស្រោមជើងគឺគ្មានប្រយោជន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8dTj1VXFkDMclrkH5C_KXinJkUxC_bhxLszO1fvi1xDxxy4eGYluKNUZCESoqL-S_-wHJCX1GI9MaFj7RLwyMterQeSn5TNHME_teQFJX9ILVmBiSCd5fTuQGIss5GIoOeEbtw1Bz4IHXygbpkglbTGdcjMVfe2fZAMmfQ7gKREZdstC8Ywwf800sLqs/s1280/photo_2024-07-17_15-50-54.jpg

២. Friedrich Schiller៖ លោក ហ្វ្រីឌ្រីច ស្គីលឡឺ គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញម្នាក់ និងជាកវីខាងកំណាព្យមួយរូប ដែលចូលចិត្តហិតក្លិនផ្លែប៉ោមស្អុយ លោកក៏ជាអ្នកទស្សនវិទូផងដែរ។ លោកតែងមានទម្លាប់រក្សាទុកផ្លែប៉ោមស្អុយឱ្យគរពេញបន្ទប់ ព្រោះពេលលោកធុំក្លិនផ្លែប៉ោមស្អុយ ធ្វើឱ្យអ្នកប្រាជ្ញរូបនេះសរសេរកំណាព្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JGHaLdAJzFwnKB6Anf4tYDxTiMlgCH66zmBSlrf6a6gwa-J3pjuTgDCth0lnHE7xGOjDHNTH4AhaUIQhm5llvetf8MvPq39ULDIrjwNgG-Cppze6R5TSXwQcfuX9dqOkdWObRuyI_-PUIO7_7sIGUpmXv7eBd8v6YMKnZxe41FM3kuvizUyPrVaUtgM/s1280/photo_2024-07-17_15-51-02.jpg

៣.Benjamin Franklin៖ បេនចាមីន ហ្វ្រែងឃ្លីន ដែលជាបិតាស្ថាបនិកម្នាក់របស់អាមេរិក មានចំណាប់អារម្មណ៍លើការងូតទឹកខ្យល់។ លោកតែងតែចំណាយពេលអង្គុយអាក្រាតនៅមុខបង្អួចបើកចំហ ដោយជឿថាការប៉ះពាល់នឹងខ្យល់អាកាសបរិសុទ្ធមានសារៈសំខាន់សម្រាប់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjG8dMdHRwfUNsX-kt2iJhlBPipf9CmWMK2Z44NcQRzwT5I7ivS-uHvuunis62BYoxjYKRww56XRqamnIJjNtop2A7FGD-t0bnlkAC7FEMqIcrY04FlLyvwWH8zbMxzWrJQnsJPK-flHQpJExpOGd9oxnMSwdSB5o1x5umGxRSMmKkgm4VyDJRYjgJFsM/s976/photo_2024-07-17_15-51-09.jpg

៤.Voltaire៖ លោក វ៉ុលទែរ គឺជាអ្នកប្រាជ្ញជនជាតិបារាំង កើតនៅឆ្នាំ ១៦៩៤ និងស្លាប់ទៅវិញនៅឆ្នាំ ១៧៧៨។ វ៉ុលទែរ មានទម្លាប់ម្យ៉ាង គឺចូលចិត្តហូបកាហ្វេណាស់ ប៉ុន្តែការហូបកាហ្វេរបស់លោក គឺខុសប្លែកពីមនុស្សម្នាយើងឆ្ងាយណាស់ និយាយឱ្យងាយយល់ទៅ លោកហូបកាហ្វេរវាង ២០ ទៅ ៤០ ពែងឯណោះក្នុងមួយថ្ងៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWlBjSdT6Zg3NBMpTIuUYcm5J5rxiEjQCJ2Kq0VYhTxQK81Xt6e4ktZm2yLCzAdhnSAIlvYwS9fi3kYeJ2iXzd2mJymiQO220YkwlEof1lk-ll4rr4Mrq1R_HZXsz4LrnwglALzTH-WmG6tA7TcClmdawFuNQBhkDKscUwNupV_Kb9fw9vqRAI_Zkpzww/s1200/photo_2024-07-17_15-51-48.jpg

៥.Sigmund Freud៖ លោក ស៊ីហ្គម៉ុន ហ្វ្រូដ គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ ១៩៣៩។ ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា ហ្វូដ ជាបិតាផ្នែកវិភាគពីគំនិតមនុស្ស (មនោវិទូ), លោកក៏ជាអ្នកប្រាជ្ញ ដែលបានសរសេរសៀវភៅ ស្តីពីការងារទស្សនវិជ្ជាផងដែរ។ លោកគិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់លោកមិនចង់ចំណាយពេលដុសធ្មេញ ហើយប្រការនេះធ្វើឱ្យប្រពន្ធរបស់លោក ជាអ្នកច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញឱ្យលោកជារៀងរាល់ព្រឹក។ នេះបង្ហាញថា លោកមិនបានចំណាយពេលវេលាចោល ដោយឥតប្រយោជន៍នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWeNLfLTiAVB3rF3Ki8RCaNDJmLAshzUJN4LatwakPZEtJAd0-lVUvD5TKI161xSxVUVbP7QCoaQnIjtZQO14PMOWh3Q7U7hLrp_1NR_2dyTPTtE7zT5mO55-NZKin-eoQPo8WjE8JIibyK33pAO9xbMqoUrtc7hHkobojCuMWHeFDV-OdvOW4yt5jSZg/s1280/photo_2024-07-17_15-52-15.jpg