Home សុខភាព ទម្លាប់ ៣ យ៉ាងគួរចៀសវាង បើមិនចង់ចាស់មុនអាយុ

ទម្លាប់ ៣ យ៉ាងគួរចៀសវាង បើមិនចង់ចាស់មុនអាយុ

123
0

ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលយើងស្មានមិនដល់ អាចជាជនលាក់មុខដែលកំពុងតែជម្រុញឱ្យរាងកាយ និងសម្រស់របស់យើង អន់ថយ ចាស់ជាងអាយុពិតខ្លាំង។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីសុខភាព EatingWell ដែលដកស្រង់ចេញពីការបកស្រាយរបស់គ្រូពេទ្យជំនាញ បានបង្ហាញថា មានទម្លាប់ធំៗចំនួន ៣ ដែលមនុស្សភាគច្រើនមើលរំលង ហើយវាកំពុងតែបំផ្លាញកោសិកាពីរាងកាយខាងក្នុងមកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhVOForxgZwf-Vqi3-NhbYC0zUOOYQT6U7Dxg3oGZ8D4BdjWA3e7VngNYH24zecsKfKenIV-lE0FFfkdFMqfDAJdGPah4n3Xqkpe7GZ8rhTF_EUDKoMQAuzbfI6UDVXO_ucmDfNpCguMCtF5hiHe_TOwwXdujBUGwh5lETzc72FGaE0axix7r7jcxWWdA/s1200/photo_2026-07-16_15-43-29%20(2).jpg
ខាងក្រោមនេះជាទម្លាប់ទាំង ៣ នោះ និងផលប៉ះពាល់ពិតប្រាកដដែលអ្នកគួរដឹង៖

ទីមួយ គឺការញ៉ាំអាហារដែលគ្រាន់តែចម្អែតក្រពះ ប៉ុន្តែអត់មានជីវជាតិ។ មនុស្សជាច្រើនយល់ថា ឱ្យតែញ៉ាំឆ្អែតគឺគ្រប់គ្រាន់ហើយ ប៉ុន្តែការរើសអាហារដែលសម្បូរតែម្សៅ ស្ករ របស់បំពង និងអាហារកែច្នៃ គឺប្រៀបដូចជាការដាក់ថ្នាំពន្យារកំណើតដល់កោសិការាងកាយអញ្ចឹង។ នៅពេលរាងកាយទទួលបានជាតិស្ករ និងខ្លាញ់មិនល្អច្រើនពេក វានឹងបង្កើតសារធាតុម្យ៉ាងដែលទៅបំផ្លាញជាតិខូឡាជែន (Collagen) និងអេឡាស្ទីន (Elastin) នៅក្នុងស្បែក ធ្វើឱ្យស្បែកឆាប់ជ្រួញ និងយារធ្លាក់ លើសពីនេះ ការខ្វះបន្លែផ្លែឈើស្រស់ៗ ដែលជាប្រភពប្រឆាំងការរលាក នឹងធ្វើឱ្យ DNA របស់កោសិកាឆាប់ចាស់ជាងមុន។ ដំណោះស្រាយល្អបំផុត គឺត្រូវប្តូរមកញ៉ាំអាហារបែបធម្មជាតិឱ្យបានច្រើន បន្ថែមបន្លែផ្លែឈើចម្រុះពណ៌ និងខ្លាញ់ល្អពីត្រី ឬគ្រាប់ធញ្ញជាតិ ដើម្បីជួយការពារកោសិកាពីខាងក្នុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLhJbuo3yWgxOvFIe-oIsPrcKgOFlrAwE7tTzrGm9_3MMRNTSymyXxN5NL5t5xQ9D7paz61efEu_Yq1xP5wHB1_P0fFjBofSfUXszWYRLoRVQ-iWCyGUmn6Yusbu7v7MEBrauV3wdYHsr-2zrX-pgL2ZbajIZb7UVkZWf9L5UBLe9aQ23C7wys3PLvdOs/s1280/photo_2026-07-16_15-43-29.jpg
ទីពីរ គឺទម្លាប់ធ្វើការអង្គុយមួយកន្លែងពេញមួយថ្ងៃ ឬហៅថា Active Couch Potato។ មានមនុស្សមិនតិចទេដែលគិតថា ខ្លួនឯងបានហាត់ប្រាណ ៣០ ទៅ ៤៥ នាទីពេលព្រឹករួចរាល់ហើយ ដូច្នេះការអង្គុយធ្វើការលើកៅអី ៨ ម៉ោងជាប់គ្នាក្រោយមក គឺមិនអីទេ។ ប៉ុន្តែគ្រូពេទ្យបានព្រមានថា ការអង្គុយស្ងៀមរយៈពេលយូរពេក នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងលំហូរឈាមដើរយឺតខ្លាំង ដែលវារំខានដល់អង់ស៊ីមដុតបំផ្លាញខ្លាញ់ និងជាតិស្ករ។ ទម្លាប់នេះធ្វើឱ្យសាច់ដុំឆាប់រលាយ កាត់បន្ថយថាមពលកោសិកា និងបង្កើនហានិភ័យជំងឺបេះដូង ដែលសុទ្ធតែជាសញ្ញានៃការចាស់ជរាមុនអាយុ។ ដើម្បីកែខៃចំណុចនេះ គួរអនុវត្តការដើរ ឬក្រោកឈរ ២ ទៅ ៣ នាទី រាល់ពេលអង្គុយធ្វើការបានមួយម៉ោង ដើម្បីឱ្យឈាមរត់បានស្រួលឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVm2-mtrxXYiGBZixcGfbVlkII2-6UgO9BmmiHqIbi7XA9xImlD02rOKa_XJ3O_T9N5tLIkQKQ5Rs4YWd37sVLUKMKNKuAKiOfVMVN64rHV2kZWAD4b2y8DlrI9pIl3cr6m-6K7Ekqkm6aysVILaordbOOKa1GB1gcGBWZPkwUy5WsJaR5gmQMlbQDI5M/s1280/photo_2026-07-16_15-43-31.jpg

ទីបី គឺការចិញ្ចឹមភាពស្រ្តេសនៅក្នុងខ្លួន។ មិនមែនមានតែរឿងរ៉ាវធំដុំក្នុងជីវិតទើបហៅថាស្រ្តេសនោះទេ ការព្រួយបារម្ភរឿងបន្តិចបន្តួចប្រចាំថ្ងៃ ការមើលទូរស័ព្ទឃើញព័ត៌មានអវិជ្ជមានញឹកញាប់ ឬការលាក់ទុក្ខកង្វល់មិនព្រមនិយាយចេញសុទ្ធតែជាស្រ្តេសលាក់មុខដែលស៊ីរំលាយសុខភាពយើងបន្តិចម្តងៗ។ នៅពេលយើងស្រ្តេសដោយមិនដឹងខ្លួន រាងកាយនឹងបញ្ចេញអរម៉ូន Cortisol និង Adrenaline មកឥតឈប់ឈរ។ អរម៉ូនស្រ្តេសទាំងនេះ នឹងទៅបំផ្លាញខូឡាជែនលើស្បែក ធ្វើឱ្យគេងមិនសូវលក់ស្កប់ស្កល់ (ដែលជាពេលរាងកាយត្រូវជួសជុលខ្លួនឯង) និងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វិធីសាស្រ្តជួយខ្លួនឯង គឺត្រូវចេះបង្កើតទម្លាប់កាត់បន្ថយស្រ្តេស ដូចជាការហាត់ដកដង្ហើមវែងៗ ការកំណត់ពេលបិទទូរស័ព្ទឈប់មើលការងារនៅពេលយប់ ឬការចំណាយពេលជជែកលេងជាមួយមនុស្សជិតស្និទ្ធជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRFSYcYXFBRHBaca3jLw2rCDdLgHg-Un9Q_8RnFvlMkC1PYtgjPyFnXcBciJf4OpaQP1Xmnb6owBKDkdzinQSSkme0u2RwN-lqYdsbGLFBlNKuAvv2BiVplgCtaLqzJGS5PBBa2bWHvCDAN9zbPwhpJ-bYAumdR9JyT3UjkrybSEEVswzuJPgWYiJEgxE/s537/photo_2026-07-16_15-43-31%20(2).jpg

ជារួមមក ភាពចាស់ជរាជារឿងធម្មជាតិដែលមិនអាចចៀសរួច ក៏ប៉ុន្តែការចាស់មុនអាយុ គឺយើងអាចគ្រប់គ្រង និងការពារបាន តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃដូចជាគេងឲ្យបានគ្រប់គ្រាន់ ទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់ បរិភោគអាហារមានប្រយោជន៍ ផ្លាស់ប្តូរឥរិយាបថធ្វើការ និងចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ៕