Home ព័ត៌មានអន្តរជាតិ ផ្ទុះការរិះគ.ន់ នារីថៃម្នាក់អង្គុយ Live បរិភោគសាច់ជ្រូកឆៅជាមួយបុកល្ហុង

ផ្ទុះការរិះគ.ន់ នារីថៃម្នាក់អង្គុយ Live បរិភោគសាច់ជ្រូកឆៅជាមួយបុកល្ហុង

95
0

ប្រទេសថៃ ៖ នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ក្នុងប្រទេសថៃជាច្រើនបានចែកចាយវីដេអូនារីម្នាក់មានគណនីឈ្មោះ «sukanyapakin» ដែលនាងអង្គុយ Live បរិភោគសាច់ជ្រូកឆៅជាមួយបុកល្ហុង ។ ក្រោយពីវីដេអូនេះល្បីល្បាញក្នុងបណ្តាញសង្គម វាធ្វើឱ្យមានការបញ្ចេញមតិខុសៗគ្នា និងបារម្ភពីផលប៉ះពាល់សុខភាពរបស់នាងផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis22pQHoNiXbYmKcVzqFhVB5_xLzhWoNUsdEQ4x9WDIn68rDsqPiJa-T29roELnwAfvTUaJuiQQTzC2KsSDeXPfuZyG-DL506G0mG2ivHJmaAf41UyE8jV6VCZzzHB88G788r1CHcwSIiAhUiXjoROkj7v-McLK2bxW_8j5oMaGFY3V8rm-41t-zArBe0/s506/Screenshot%202024-07-17%20160832.png
នៅក្នុងវីដេអូ គេឃើញនារីរូបនេះអង្គុយ Live បរិភោគសាច់ជ្រូក៣ជាន់ឆៅជាមួយបុកល្ហុងដាក់នំបញ្ចុក និងយកបន្ទះសាច់ជ្រូកមករុំលើបន្លែ ដែលធ្វើឱ្យអ្នកមើលហៀរទឹកមាត់មិនតិចនាក់ រួចនាងនិយាយថា ៖ «ឆ្ងាញ់ណាស់ៗ» ។

លើសពីនេះ នាងថែមទាំងបានបបួលអ្នកមើលវីដេអូរបស់នាង មកបរិភោគសាច់ជ្រូកឆៅជាមួយនាងទៀតផង ។ នារីថៃរូបនេះទំពៀរឮខ្លាំងៗបណ្តើរ និងនិយាយបណ្តើរថា ៖ «វាមិនប្រៃទេ ឆ្ងាញ់ខ្លាំងណាស់! មកញ៉ាំបុកល្ហុងដាក់នំបញ្ចុក រុំសាច់ជ្រូកជាមួយគ្នា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKXRkJwAu96ixgxmZdUKimD26g23GEAoUvBcjkYyl2tcQIxahv4F6ARlLqA3FohCl6yBuOwwhJohhZefyk5onqxPsJ5F2l3QEeFcKKD-vdyy08SVh476Tue6ccdIOpOeqLvykiXVkIVZDGmam3Bvs4gVAF9_0CcQO5s6UQzy6cCvzrp_aa0ebt26Nwqs/s504/Screenshot%202024-07-17%20160849.png

ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម វាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់រិះគន់ភ្លាមៗ ហើយមនុស្សភាគច្រើនគិតថា វាជាសាច់ជ្រូកឆៅ ។ ពួកគេបារម្ភថា នាងនឹងកើតជំងឺផ្សេងៗដែលបណ្តាលមកពីការបរិភោគសាច់ឆៅ ជាពិសេស សាច់ជ្រូក ។ ជនជាតិថៃម្នាក់និយាយថា ៖ «បរិភោគបែបនេះ តើនឹងឆ្លងជំងឺរលាកត្រចៀកដែរឬទេ?» ។ ដូចគ្នានេះ នារីម្នាក់ទៀតថា ៖ «វាពុំមែនជា Ham ទេ ការបរិភោគសាច់ឆៅបែបនេះ នឹងឆ្លងជំងឺមានគ្រោះថ្នាក់ណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjurySuCfBS2mnGLsahHwR5g-JOnq7w3h7Sp3wygszDTTZsSxINV1aOX8k9Ekt_2uGvS2IMlqNLSsMHuVnSQk4sISV6laf-TEs5pv2xhOaT2wi2yDCbjGhFhZtHwftEe-VXQd_7-VCD4TTAxh8Zdm30NagR5Gme7l1mSIfEn2zJfVyeJYxtmtV8DmagrVc/s552/Screenshot%202024-07-17%20160906.png

ក្រោយពីមហាជនរិះគន់ខ្លាំងៗរួចមក នារីជាម្ចាស់ TikTok ក៏បកស្រាយថា នាងពុំបានបរិភោគសាច់ជ្រូកឆៅទេ គឺវាជា Parma Ham ។ បន្ទាប់មក នាងក៏បង្ហាញ Parma Ham ជាច្រើនកញ្ចប់ឱ្យអ្នកមើលវីដេអូនាងបានឃើញ ។ នាងបញ្ជាក់ថា ៖ «ខ្ញុំសូមផ្តាំផ្ញើទៅអ្នកដែលនិយាយថា ការបរិភោគបែបនេះនឹងបណ្តាលឱ្យកើតជំងឺ ។ វាមិនមែនជា Bacon ទេ ប៉ុន្តែវាជា Ham» ។

នាងបន្តទៀតថា ៖ «មនុស្សភាគច្រើនពុំធ្លាប់បានស្គាល់ Parma Ham ទេ ទើបពុំយល់បែបនេះ ហើយនិយាយថា វាជាសាច់ជ្រូកឆៅ និងពុំអាចបរិភោគឆៅបាន ។ ប៉ុន្តែ Parma Ham ដែលខ្ញុំបរិភោគនេះចម្អិនឆ្អិនហើយ ។ ដូច្នេះ អ្នកពុំដឹងរឿងនេះ គួរតែសិក្សាជាមុនសិន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJf6DtvAnQbkhi6ye1lnvyC2E_Tb15LsRukROb3nM2LWXar0uZrRtC3Aa7qXu5yXwewUHWVnhDOMWokkW7FNyLyp1l_SFTfGXEQsJdSGVdyPZkDy8_XdKK92iWuJoVDmxGvlX5XUXvmR6NelTquSaiIiIplXBNSscuZrH_wpC5itimnOJzrPIZ0YzdfX0/s489/Screenshot%202024-07-17%20160921.png

គួរបញ្ជាក់ថា Parma Ham ត្រូវបានគេសម្ងួតដោយប្រើប្រាស់អំបិលដើម្បីអាចរក្សាទុកបានច្រើនខែ និងជាអាហារមានកាឡូរីទាប ។ វាមានរសជាតិប្រៃ, ផ្អែមប្លែក និងផ្តល់នូវអាហារូបត្ថម្ភខ្ពស់ ។ ក្រៅពីនេះ វាសម្បូរទៅដោយវីតាមីន B1 និង B6 , អំបិលរ៉ែ និងសារធាតុផ្សេង ដូចជា ៖ ផូស្វ័រ, ប៉ូតាស្យូម, ជាតិដែក និងស័ង្កសី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKPY_gA8z4lt2A9JBCvFPPduigFa2a0cHryliF6pt14O0VaOUzrZN0C3pn9f2EDWUU9NFIaNq90D-NMAGP9m97IKZKqscmm4GImA7Kyru1xAty99TfFIiVYnixFqGPaLk-raBmHgI1mlmtQy3NdN8V8javHRVFDNGQZ9wnTACLxGVraF1NXC19w_o2OE/s640/Screenshot%202024-07-17%20160940.png

Parma Ham ឬភាសារបស់អ៊ីតាលី គឺ Prosciutto di Parma មានប្រភពមកពីទីក្រុង Parma ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។ ប៉ុន្តែដោយសារអ៊ីតាលីមានអាកាសធាតុត្រជាក់ ទើបពលរដ្ឋអ៊ីតាលីបុរាណនិយមធ្វើអាហារបែបនេះទុកបរិភោគក្នុងរដូវរងា ។ ហេតុនេះ ការបរិភោគ Parma Ham បានបន្តពីជំនាន់មួយទៅជំនាន់មួយទៀតតាំងពីបុរាណមកម៉្លេះ ៕