កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាធំៗចំនួន២ គឹក្រុមហ៊ុន VNPT-IT និង ក្រុមហ៊ុន CYBER GROW SOLUTION បានប្រកាសចុះអនុស្សរណៈយោគយល់គ្នានិងធ្វើសន្និសិទ្ធិសារព័ត៌មានរួមគ្នាផងដែរក្នុងគោលបំណងចូលរួមលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជា។ 
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ និងសហការីរបស់ក្រុមហ៊ុន ជាពិសេសមានការចូលរួមពីគណៈគ្រប់គ្រងផ្នែកព័ត៌មានវិទ្យារបស់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនជាង៥០នាក់ផងដែរ។តំណាងក្រុមហ៊ុន CYBER GROW បានបង្ហាញពីលក្ខណៈពិសេសនៃសេវាកម្ម Pentesting និង RED Team របស់ខ្លួនគឺពិតជាអាចការពារបានយ៉ាងមានប្រសិទ្ធិភាពនូវក្រុម Hacker និង Attacker ជួយការពារពីការលួចទិន្នន័យ ការខូច រឺក៏បាត់បង់ បានយ៉ាងមានប្រសិទ្ធិភាពបំផុត។ គោលដៅចំបងរបស់សេវាកម្ម Pentesting និង RED Team គឺផ្តោតសំខាន់ទៅលើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព Cyber Security នៅក្នុងវិស័យធំៗមានដូចជា៖ វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នអាជីវកម្ម នៅកម្ពុជាផ្ជាច្រើន ដោយធានាបាននូវសុវត្ថិភាពកាន់តែល្អប្រសើរឡើង។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនព័ត៌មានវិទ្យា VNPT-IT គឺជាក្រុមហ៊ុនដែលឈានមុខគេនៅប្រទេសវៀតណាម ហើយមានជំនាញខាងផ្នែកប្រព័ន្ធសុវត្ថិភាព Cyber Security សម្រាប់ការគ្រប់គ្រងអាជីវកម្ម។ 
លើសពីនេះការចុះអនុស្សរណៈយោគយល់គ្នានេះគឺជាការទទួលយក និងប្រកាសជាផ្លូវការលើកិច្ចព្រមព្រៀងសហការ និងជាការចូលរួមជួយលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយនិងសុវត្ថិភាព ជាពិសេសដើម្បីចូលរួមអភិវឌ្ឍន៍វិស័យប្រព័ន្ធសុវត្ថិភាព Cyber Security កម្ពុជាឲ្យកាន់មានលក្ខណៈស្តង់ដារ និងប្រសិទ្ធិភាពសម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែម្តង។


Home ព័ត៌មានសេដ្ឋកិច្ច







