Home ព័ត៌មានអន្តរជាតិ ខ្មែរយើងត្រៀមនឹងត្រូវតែចែកគ្នាដឹងរឿងទុរេន! ចិនប្រកាសផ្អាកនាំចូលទុរេនពីប្រទេសវៀតណាម ព្រោះតែមូលហេតុខាងក្រោមនេះ

ខ្មែរយើងត្រៀមនឹងត្រូវតែចែកគ្នាដឹងរឿងទុរេន! ចិនប្រកាសផ្អាកនាំចូលទុរេនពីប្រទេសវៀតណាម ព្រោះតែមូលហេតុខាងក្រោមនេះ

64
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបានប្រកាសផ្អាកនាំចូលទុរេនវៀតណាម ដែលបញ្ជូនពីរោងចក្រចំនួន១៥កន្លែង និងចម្ការផ្លែឈើ១៨កន្លែង ក្រោយពីរកឃើញទុរេនវៀតណាមចំនួន៧៧កុងតឺន័រ ផ្ទុកសារធាតុ Cadmium លើសស្តង់ដារ ។ ការប្រកាសផ្អាកនាំចូលទុរេនវៀតណាមនេះ គឺដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាពអ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLoISyBJNh4gZcX1NkhoIDCar3eF04MzEnXJGfUB9tlzfIw1yu3rOP99wJexLwM5uy-KN5e1Mq_C_2Q-nC4nZ4V_yrKDvwSIR_dviHNzeY0ML0OtCMpTk81mi5xkg38kJ2ZGoD6gfuVhXzC56c9-uMZihdiZ9KqY9B-aZVdlQjkOV3IJonnyPhzmaW80/s900/4fff4f29571c4175b26bc4d4207e1a09.jpg

សារព័ត៌មានវៀតណាមរាយការណ៍ថា នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបានបញ្ជូនឯកសារទៅស្ថានទូតវៀតណាមនៅប្រទេសចិនថា ចិនបានត្រួតពិនិត្យឃើញទុរេនវៀតណាម ដែលនាំចូលមកចិនចំនួន៧៧កុងតឺន័រ លាយឡំសារធាតុ Cadmium ។ ហេតុនេះ ចិនសម្រេចចិត្តផ្អាកការនាំចូលទុរេនពីរោងចក្រ និងចម្ការផ្លែឈើវៀតណាម ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ តទៅ ។

នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបញ្ជាក់ថា ក្រៅពីនេះ ចិនក៏បានរកឃើញទិន្នផលកសិកម្មវៀតណាមមួយចំនួន ដែលពុំទទួលបានការបញ្ជាក់គុណភាពពីរោងចក្រផ្លែឈើវៀតណាម ចំនួន៣៣កន្លែង និងចម្ការផ្លែឈើវៀតណាមប្រមាណ៤០កន្លែងទៀត ។ ហេតុនេះ ប្រទេសចិនត្រូវតែអនុវត្តតាមច្បាប់សុវត្ថិភាពចំណីអាហារ ដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg97Dnf6y3XShpc3QV5B40BHvhS5tx65wi2ofyAfvsIaH82LipjO300fcusmPu-YpLqTCyOKdFaxe6FRLAGbSNoWP413Z-R5MqXDDXLee9u3s2duqlzEr54xWyIwOOybJf7Kl4YKYch-FxXHCl6C54YkGtphnEKGVrUQara0ei97wTz_e2U-MI2FobomgQ/s4032/6873de58-fb36-4d19-ac80-6cd0bb804242_8db53014.webp

មន្ត្រីសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា បានប្រកាសទៅកសិករអំពីការផ្អាកការនាំចូលទុរេនរបស់ចិន ហើយពួកគេនឹងទទួលខុសត្រូវបញ្ហានេះ ដោយការចុះត្រួតពិនិត្យក្នុងតំបន់ និងដាស់តឿនកសិករដើម្បីដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស ។ រីឯមូលហេតុធ្វើឱ្យទុរេនវៀតណាមផ្ទុកសារធាតុ Cadmium គឺបណ្តាលមកពីការប្រើប្រាស់ជី, ផ្ទៃដី, ការប្រើប្រាស់ទឹក ឬនៅពេលប្រមូលផល កសិករវៀតណាមបានយកទុរេនទៅត្រាំក្នុងទឹកគីមី ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនធ្លាប់បានជូនដំណឹងម្តងហើយថា ពួកគេបានរកឃើញសារធាតុលោហៈក្នុងទុរេនវៀតណាមចំនួន៣០កុងតឺន័រ ដែលបាននាំចេញទៅលក់ឱ្យចិន ។ វាហួសពីស្តង់ដារដែលកំណត់ដោយច្បាប់សុវត្ថិភាពចំណីអាហារចិន ហើយចិនក៏បានបញ្ជូនទុរេនចំនួន៣០កុងតឺន័រនេះត្រឡប់មកឱ្យវៀតណាមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH-7w5I_K2F3GRQqG0y_rb_BB3C9yeUarwI9bkIFRumnnBdfWuLf2VzCT5U0_1uVD9MsOXdxRA5pAHmiabdh2q8ydd1ISovv1aGaBjn59uIyN_AQncbzTGStbdWdjGrTjhIHJB51O-NgyoWK3Z09B2Mgk7WxkuOfQqBCGlCnnI47KTpDAaObJF969sgAI/s779/2099662.png

ក្រសួងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា វៀតណាមក្លាយជាប្រទេសនាំចេញទុរេនទៅចិន ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីថៃ ហើយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេនទៅចិន កើនឡើងរហូតដល់ដល់៩១% ។ កំណើនការនាំចេញទុរេនវៀតណាមទៅចិន គឺដោយសារ ៖ ទុរេនវៀតណាមផ្តល់ទិន្នផលឆាប់រហ័ស, វៀតណាមនៅជិតចិន និងតម្លៃទុរេនវៀតណាមទាបជាងគូប្រជែង ។

អ្វីដែលជាក្តីបារម្ភរបស់សារព័ត៌មាន KBN NEWS យើងគឺថា តើទុរេនទាំងអស់នោះទំនងអាចនឹងបង្វែរទិសដៅចែកចាយលក់បន្តមកដល់ទីផ្សាកម្ពុជាយើងដែរឬទេ? ខណៈដែលប្រទេសយើងមានព្រំប្រទល់ជាប់គ្នាទាំងទឹកនិងគោក ដែលជាមូលហេតុបង្កជាភាពងាយស្រួល និងលទ្ធភាពលក់ផលិតផលកសិផលមកដល់ទីផ្សារកម្ពុជាយើងបានយ៉ាងងាយ ។ អ្វីជាក្តីបារម្ភ គឺប្រជាជនខ្មែរយើងមិនទទួលបានព័ត៌មានពិតពីប្រភពនៃកសិផលទាំងអស់នោះឡើយ ដោយគ្រប់អ្នកលក់សុទ្ធតែអះអាងថា ជាទុរេនកំពត ឬក៏ជារបស់ប្រទេសយើងនោះឯង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7W8CxM34lA-xCHYUmrECFiWTX72m4mKM2_n7gXyOxewer3DEXegnFM3wYEIpYA3zv1s3X95ZWMDtn3FCR99v2YeDuPL4mS2BbH7HfhVs0XgY0URz1O4Kp-TSxo3zXlHaGRjtCqFPyk3FqmTxQuA39LfbJasFEK9rTiAfXxSxMR3vMiv8O8MwRJse2WEw/s1500/c1_2786550_240504080434.jpg