Home ព័ត៌មានអន្តរជាតិ យុទ្ធសាស្រ្តជនជាតិចិន នាំគ្នាសម្រុកទិញមាសទុក! ស្របពេលមានវិប.ត្តិសេដ្ឋកិច្ចនិងទីផ្សារអ.ចលនទ្រព្យកំពុងដុន.ដាប

យុទ្ធសាស្រ្តជនជាតិចិន នាំគ្នាសម្រុកទិញមាសទុក! ស្របពេលមានវិប.ត្តិសេដ្ឋកិច្ចនិងទីផ្សារអ.ចលនទ្រព្យកំពុងដុន.ដាប

71
0

ប្រជាជននៅក្នុងប្រទេសចិនបាននឹងកំពុងងាកទៅទិញមាសទុកគ្រប់ៗគ្នា បើទោះបីជាតម្លៃកើនឡើងក៏ដោយ ដោយសារគេយល់ឃើញថាមាសគឺជាលោហៈធាតុដ៏មានតម្លៃ និងជាទ្រព្យសម្បត្តិសុវត្ថិភាពដ៏ល្អបំផុតចំពេលមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងវិបត្តិវិស័យអចលនទ្រព្យក្នុងអំឡុងពេលនេះ។ បើយោងតាមប្រភពសារព័ត័មាន Vn Express ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1yu0Nu5xaG_3XlBSc8GORgLLyBSC_bGBNQNhcqt9prQej6zaflcjBIFCvsIarIBBVwk0FTgJlBJHw6m5NxjeNVhWLISmD5e6q53MRk6EcULMEIsx6WwZGfxs1mOKd_6AD74Cp31giBvBk_1R2oatl7Slte_pwNPfVBGBMKVVHn92HT_QWOQqVbc_ZAJA/s1200/photo_2024-06-24_11-06-27.jpg

Business Insider បានរាយការណ៍ថា តម្លៃមាសបានកើនឡើងប្រហែល ១១% នៅក្នុងឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ នៅឯប្រទេសចិន អត្រាអ្នកទិញមាសគឺបានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងអ្នកមិនសូវមានទ្រព្យសម្បត្តិស្តុកស្តម្ភក្តី និងអ្នកដែលមានប្រាក់សន្សំតិចតួចក្តី បាននាំគ្នាសម្រុកទៅទិញមាសទុក ជាពិសេសគឺនៅឯហាង Caibai ដែលជាហាងលក់គ្រឿងអលង្ការដ៏ល្បីល្បាញមួយកន្លែង ក្នុងទីក្រុងប៉េកាំង។ អតិថិជនភាគច្រើនយល់ឃើញថា ការទិញមាសបម្រុងទុកគឺជាមធ្យោបាយតែមួយគត់ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ចំពេលមានវិបត្តិសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguptrmowlwg6GZYqi6HyTBSOdsI_htAuUl7DNjT7PfW0njtny8fJk57Y3Ku5gunrxDw0zkfCihVht9d-OkPBqGtsQscaPV3HqVp-kSfkUqr2h7VX-My-6JRTcAJTWj4bUmadz-5gD6RgF1WVU1hlJtSrejARBAl96QJB1c_m8_xS8C5ZwHEkFj7hxMpvU/s680/photo_2024-06-24_11-06-28%20(2).jpg

សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះខ្លាំង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងងើបឡើងវិញពីជំងឺរាតត្បាត។ មិនបានប៉ុន្មានផង ប្រទេសនេះក៏ប្រឈមុខនឹងវិបត្តិអចលនទ្រព្យទៀត។ យ៉ាងណាមិញ មាសនៅតែជាទ្រព្យសម្បត្តិសុវត្ថិភាពដ៏ល្អបំផុតសម្រាប់ពលរដ្ឋរបស់ខ្លួន។

លោក Wang Anmei អ្នកលក់មាសនៅ Caibai បានពន្យល់ថា “វាគួរឱ្យទុកចិត្ត។ មនុស្សគិតថា មាសគឺជាការវិនិយោគដ៏ល្អបំផុត។ ក៏មានអចលនទ្រព្យ និងទីផ្សារភាគហ៊ុនផងដែរ ប៉ុន្តែសព្វថ្ងៃនេះ មនុស្សជាច្រើនមានការស្ទាក់ស្ទើរ ខណៈដែលមាសបានបន្តកើនឡើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWRcBxpseTcKV8N1N0QCHA8oOfPHVnPj8q1-Je4NjDobUEmaIzj68-rf3jyXb7oBtW-ft4XwiPvWdczy0ajOQwEOedHgedOWYkz0BYhtKuHtpxModuzSTdW6N-C4QKy4wDip2MwXDtzNtIOP7tU2JQDbHnUEzMCVv1Wl0OupnnXEw-dzqjqY90fU44wsE/s584/photo_2024-06-24_11-06-28.jpg

តម្រូវការមាសនៅក្នុងប្រទេសចិនកើនឡើង ៥.៩៤% ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ នេះបើយោងតាមទិន្នន័យពីសមាគមមាសរបស់ប្រទេសចិនដកស្រង់ដោយកាសែតប្រចាំថ្ងៃរបស់រដ្ឋ China Daily ។ ការសម្រុកទិញមាសមិនមែនកើតឡើងតែក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែធនាគារកណ្តាលរបស់ប្រទេសចិនក៏បង្កើនមាសទុកក្នុងដើមទុនបម្រុងខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHuZHiZO1XhS_ZIAcim6bJgsqa9zoU-tpAmeHZTLpLsbjLIndRuqmmni3UaSeaKR67IlYhjx4T_E1yXn8pfQ-9da96Yty9z8PxT95yWXU4aa2QQqpIOLFxEq2cQhbeDwYcCkGuhQ7WfeDE0WsJGDx9SntHtH3jwNuZskYvHKUV-TzmqCu_muqDeQjiwZg/s900/20230207a6afb58ce79e487a99617ce91b71c218_e82daa23-2af9-45bb-91d2-85fe0d45b0df.jpg

យោងតាមសមាគមឧស្សាហកម្មក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា ធនាគារកណ្តាលចិន (PBOC) បានទិញមាសចំនួន ២២៥ តោនក្នុងឆ្នាំ ២០២៣ និងបានក្លាយជាស្ថាប័នអ្នកទញមាសដ៏ធំបំផុតរបស់ពិភពលោកផងដែរ៕