Home ព័ត៌មានអន្តរជាតិ រណ្តៅដីទៅកាន់ឋាននរ.ក នៅតំបន់ស៊ីបេរីកាន់តែធំទូលាយជាងមុន

រណ្តៅដីទៅកាន់ឋាននរ.ក នៅតំបន់ស៊ីបេរីកាន់តែធំទូលាយជាងមុន

99
0

រទេសរុស្ស៊ី ៖ នៅតំបន់ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី មានរណ្តៅដីដ៏ធំមួយនេះស្ថិតលើខ្ពង់រាប Yana ដែលមានឈ្មោះជាផ្លូវការថា «Batagaika» ប៉ុន្តែមនុស្សទូទៅតែងតែចងចាំឈ្មោះរណ្តៅនេះថា «Gateway to Hell» ឬច្រកទៅកាន់ឋាននរ.ក ។ ហេតុអ្វីទើបគេដាក់ឈ្មោះរណ្តៅបែបនេះ ហើយតើវាពាក់ព័ន្ធអ្វីជាមួយឋាននរ.ក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvX4V7odsAO52kbgK-qA_xe-0o1PkKBBIb2qHa7HqR6xnOTc-AmbeYmYtKAr5cWETywdrcicXQ14RPbl9IBqdngGHmQt6SUOBXJAzEeex2WXxNocRWfhcFUsFuWV9KycoKwrCi_rn1e4YzHSwa0-X1LrOLGwId074hJk0K_HkvHGdDgEBhhm_7eOJpBA/s615/0_JS113294346.webp

មូលហេតុដែលរណ្តៅដីនេះមានឈ្មោះដូចខាងលើ ដោយសារមនុស្សភាគច្រើនអះអាងថា ពួកគេធ្លាប់បានឮសូរសំឡេងអាថ៌កំបាំងប្លែកៗចេញពីមាត់រណ្តៅ ។ បើទោះជាពេលក្រោយមក អ្នកជំនាញប្រកែកថា វាគ្រាន់តែជាសំឡេងបាក់ដីប៉ុណ្ណោះ ប៉ុន្តែមនុស្សភាគច្រើននៅតែជឿជាក់ថា វាពិតជាច្រកទ្វារទៅកាន់ឋាននរក ។

នៅឆ្នាំ២០២៤ រណ្តៅទៅកាន់ឋាននរកនេះ ត្រូវបានមហាជនលើកយកមកនិយាយម្តងទៀត ក្រោយពីគេហទំព័រ Daily Mail ផ្សព្វផ្សាយថា រណ្តៅទៅកាន់ឋាននរកនៅតំបន់ស៊ីបេរីកាន់តែធំជាងមុនយ៉ាងឆាប់រហ័ស ដោយសារបម្រែបម្រួលអាកាសធាតុលើពិភពលោក ។ ជាមួយគ្នានេះ ផ្ទៃដីភាគច្រើនដែលមានសភាពរឹងបានបាត់បង់យ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZABlL-DIMuWbl0BnUfFLNly8_oYDrBEwSkfkrj2K0XWPUQdWx1P7IOt1iui5RPpEgNkvyAbdEaSxXlvNzNwRH6JI-I35H7YoSgyTfqGZLdADdxqM-uOik1U11t9x6V6vT3vl9gYw3Z2YXVIl_mEZUK03EXdSAHlU0UTTlzqaVN8b2mK2pA3ldWE00sWc/s1020/AdobeStock_458122561.webp

លើសពីនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាឃើញថា រណ្តៅទៅកាន់ឋាននរកនៅតំបន់ស៊ីបេរីនេះ បានបញ្ចេញឧស្ម័នមេតាន និងកាបូន ចាប់ពី៤.០០០តោន ទៅ៥.០០០តោនក្នុង១ឆ្នាំ ។ ពួកគេសន្និដ្ឋានថា បើរណ្តៅនេះកាន់តែមានផ្ទៃធំទូលាយជាងមុន ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនដែលស្ថិតនៅផ្នែកខាងក្នុងនឹងភាយចេញក្រៅច្រើនជាងនេះ ។

តើក្រុមអ្នកស្រាវជ្រាវដឹងដោយរបៀបណា? ក្រុមអ្នកស្រាវជ្រាវបាននិយាយជាមួយសារព័ត៌មាន Daily Mail ថា ពួកគេបានប្រើប្រាស់គំរូ 3D ផ្សំគ្នាជាមួយទិន្នន័យបានពីផ្កាយរណប និងទិន្នន័យដ្រូន ។ បន្ទាប់មក ពួកគេក៏យកទិន្នន័យទាំងអស់មកពិចារណាជាមួយគំរូដី ដែលបានយកមកទុកតាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kZNS2cRrtH_5nxDT7R7UmlAGSIbHi8EzpZt33lQ4g99xI37KvrmgE6COiylIb8UMOAlHyudM2hibAtQIXy651VpJriBGUWDnLZS_jWMWafynZhiWdsZayYGUKLPbIN05Lwop6QNMsw0kHtYkaO6rEq9HiAOZUSwuJjGNuIb7leqs7_1MW9g-qGzBcYA/s828/eyJidWNrZXQiOiJjb250ZW50Lmhzd3N0YXRpYy5jb20iLCJrZXkiOiJnaWZcL2JhdGFnYWlrYS1jcmF0ZXIzLmpwZyIsImVkaXRzIjp7InJlc2l6ZSI6eyJ3aWR0aCI6ODI4fX19.webp

ការស្រាវជ្រាវនេះ ព្រោះតែក្រុមអ្នកស្រាវជ្រាវចង់ដឹងពីរចនាសម្ព័ន្ធភូមិសាស្ត្ររបស់រណ្តៅដី, តើមានវត្ថុអ្វីខ្លះនៅក្នុងរណ្តៅ, តើវាបញ្ចេញឧស្ម័នអ្វីខ្លះ ហើយឧស្ម័នដែលបញ្ចេញមកក្រៅ វាទៅប្រមូលផ្តុំនៅកន្លែងណា ដូចជា ៖ ប្រមូលផ្តុំក្នុងទន្ល ឬនៅលើបរិយាកាស ។ ការស្រាវជ្រាវនេះធ្វើឱ្យពួកគេអាចរកឃើញឧស្ម័នផ្ទះកញ្ចក់ក្នុងរណ្តៅដី ។

Nikita Tananaev ជាអ្នកស្រាវជ្រាវមកពីស្ថាប័ន Melnikov Permafrost និយាយថា ៖ «ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរណ្តៅដីនរក បានផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីជារៀងរហូត ដូចជា ៖ តំបន់រស់នៅរបស់មនុស្ស, ទន្លេ ឬនៅលើបរិយាកាស សុទ្ធតែរងផលប៉ះពាល់ដូចគ្នា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnBq0YP7cSFRKF7YxGtBI7DVRQR0bH2ZJ5fRQXKsYxm9COW5iqOalgRswKhlL13NJBnQE_tbwYHVkCFmMv5BoS9o8-_D4dVMNtCAk-6lrHMzbKgHPjPpOWocBP1EviIfMZ6c4UZetlaydBjt-F1D-jVDMLcqfLE-MqeBBhoEwPwSUX_tpsqCH2VJ-b48E/s640/f42b80de097030a141ffe8dde355b5a7%20(1).jpg

វាជាផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ទាំងអស់ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង និងបំផ្លាញបរិស្ថានពិភពលោកបន្តិចម្តងៗ ។ ហេតុនេះ បើទោះជាតំបន់នានាមានសភាពស្រស់ស្អាត និងប្លែកភ្នែកកម្រិតណាក្តី ប៉ុន្តែបើអាកាសធាតុពិភពលោកប្រែប្រួលខ្លាំងខុសពីមុន គឺវានឹងប៉ះពាល់ខ្លាំង លើកលែងតែយើងទាំងអស់គ្នាផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនជាមុន ។

ទោះយ៉ាងណា រណ្តៅដីទៅកាន់ឋាននរកនៅតំបន់ស៊ីបេរី គឺជាតំបន់ទេសចរណ៍យដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា ដែលពួកគេចង់មកថតរូប ពេលមានឱកាសមកតំបន់ស៊ីបេរី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTW17tgp1a-XBUk0OHN-tIMam-APB9QE2i89OyXe7cjTKhcAmR_01TKfOLLDfy0GN_TBlc2uyahIL8HphCUVSZGduUjbMNZb1mcjsgxYfilGh2erHZB085G7XKyLqe5AjfBo2vHj6dn017bINn3iy3f1fM9UmleK4c1G8MFhQuFCt2WpP95kPCbhPxw-E/s1024/view-batagaika-crater-permafrost-thaws-83406962.webp