«បើចង់ឆ្លងកាត់ ត្រូវតែបង់លុយ!» នេះជាយុទ្ធសាស្ត្រចុងក្រោយរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបំបាក់ស្មារតីអ៊ីរ៉ង់ និងគ្រប់គ្រងសរសៃឈាមប្រេងពិភពលោក។ ក្នុងជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រធានាធិបតីអាមេរិកបានបង្វែរស្ថានការណ៍សង្គ្រា.មនៅច្រកសមុទ្រ Hormuz ទៅជាសមរភូមិសេដ្ឋកិច្ច ដោយដាក់សេវាពន្ធផ្លូវទឹក ២០% លើនាវាទាំងអស់ ដើម្បីប៉ះប៉ូវដល់ការចំណាយការពារសន្តិសុខរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ភ្លាមៗនោះ ភាគីអ៊ីរ៉ង់វាយបកវិញថា សហរដ្ឋអាមេរិកគ្មានសិទ្ធិមកកែប្រែច្បាប់តំបន់មជ្ឈិមបូព៌ាឡើយ ដែលធ្វើឱ្យស្ថានភាពនៅទីនោះឡើងកម្ដៅភ្លាមៗ។.jpg)
លោកប្រធានាធិបតី Trump បានប្រកាសជាផ្លូវការថា នឹងប្រមូលប្រាក់ពន្ធចំនួន ២០% ពីនាវាដឹកទំនិញទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីជាថ្នូរនឹងការការពារសន្តិសុខពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ ការប្រកាសនេះធ្វើឡើងតាមរយៈបណ្តាញសង្គម Truth Social និងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដួលរលំ។.jpg)
លោក Trump ប្រកាសថា ចាប់ពីពេលនេះទៅ សហរដ្ឋអាមេរិកនឹងដើរតួជាអ្នកការពារច្រកសមុទ្រ Hormuz ហើយវាជារឿងយុត្តិធម៌ដែលសហរដ្ឋអាមេរិកត្រូវទទួលបានការទូទាត់សងវិញចំពោះការចំណាយលើការការពារផ្លូវទឹកដ៏មានសារៈសំខាន់ និងហានិភ័យខ្ពស់មួយនេះ។ ច្រកសមុទ្រ Hormuz នឹងនៅតែបន្តបើកចំហសម្រាប់នាវាមកពីបណ្តាប្រទេសផ្សេងៗ ប៉ុន្តែមិនអនុញ្ញាតឱ្យនាវាអ៊ីរ៉ង់ឆ្លងកាត់ឡើយ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមុខបដិសេធថា អ៊ីរ៉ង់នឹងមិនព្រមឱ្យសហរដ្ឋអាមេរិកប្រមូលប្រាក់ ឬជ្រៀតជ្រែកនៅច្រកសមុទ្រ Hormuz ទេ អ៊ីរ៉ង់នឹងសងសឹក បើសហរដ្ឋអាមេរិកហ៊ានប្រមូកប្រាក់មែន។ ការប្រមូលប្រាក់ ២០% គឺថ្លៃហួសហេតុពេកហើយ គឺអ៊ីរ៉ង់ទេ ទើបជាអ្នកការពារច្រកសមុទ្រនេះជារៀងរហូត ហើយអ៊ីរ៉ង់នឹងយកក្នុងតម្លៃសមរម្យ និងយុត្តិធម៌ជាងនេះ។ រីឯមេបញ្ជាការដ្ឋានកងទ័ពជាន់ខ្ពស់របស់អ៊ីរ៉ង់ថា សហរដ្ឋអាមេរិកគ្មានសិទ្ធិកំណត់អនាគតច្រកសមុទ្រនេះទេ អ៊ីរ៉ង់មិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកជ្រៀតជ្រែកដាច់ខាត។
ចំណែកទីភ្នាក់ងារនាវាចរណ៍អង្គការសហប្រជាជាតិ (IMO) បានចេញមុខប្រឆាំងចំពោះគម្រោងទារប្រាក់របស់លោក Trump ដោយបញ្ជាក់ថា គ្មានច្បាប់អន្តរជាតិណាមួយអនុញ្ញាតឱ្យប្រមូលប្រាក់ ឬពន្ធលើនាវា ដែលគ្រាន់តែធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអន្តរជាតិនោះទេ។
សូមបញ្ជាក់ថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Trump បានធ្វើឱ្យតម្លៃប្រេងឆៅលើទីផ្សារពិភពលោកហក់ឡើងភ្លាមៗ និងបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ពីព្រោះរហូតដល់ ២០% ត្រូវឆ្លងកាត់ច្រកនេះ។ គម្រោងប្រមូលប្រាក់ដ៏ចម្រូងចម្រាស ត្រូវបានអ្នកវិភាគយល់ថា អាចជាយុទ្ធសាស្ត្រចរចារបស់លោក Trump ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ និងប្រទេសនៅមជ្ឈិមបូព៌ាទទួលយកលក្ខខណ្ឌសន្តិភាពថ្មីរបស់សហរដ្ឋអាមេរិក៕










