Home ព័ត៌មានអន្តរជាតិ បាតុភូតមេឃពណ៌ក្រហមដូចឈា.មក្នុងប្រទេសចិន កំពុងបង្កភាពចលាចលពេញបណ្តាញសង្គម

បាតុភូតមេឃពណ៌ក្រហមដូចឈា.មក្នុងប្រទេសចិន កំពុងបង្កភាពចលាចលពេញបណ្តាញសង្គម

104
0

គ្រាន់តែចូលដល់ដើមខែមិថុនាភ្លាម បាតុភូតចម្លែកៗទាំងនេះស្រាប់តែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសចិន បណ្តាលឱ្យមនុស្សជាច្រើនមានការភ័យខ្លាចយ៉ាងខ្លាំង។
យោងតាមសារព័ត៌មានបរទេស កាលពីពេលថ្មីៗនេះ ប្រជាជននៅក្នុងទីក្រុង Zhoushan ប្រទេសចិន គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញផ្ទៃមេឃប្រែទៅជាពណ៌ក្រហមដូចឈាម នៅវេលាម៉ោងប្រហែល ៨ យប់កាលពីថ្ងៃទី២ មិថុនាកន្លងទៅ។ ពណ៌ដ៏ចម្លែកនេះបានធ្វើឱ្យមនុស្សជាច្រើនថតបង្ហោះភ្លាមៗតាមអ៊ីនធឺណិត ដោយបង្ហាញពីការភ័យខ្លាច និងការបារម្ភអំពីគ្រោះធម្មជាតិដែលអាចកើតឡើងនាពេលខាងមុខ។ ខណៈក្នុងខែដដែលនេះប្រទេសជិតខាងចិនគឺវៀតណាមក៏កំពុងប្រឈមនឹងបាតុរន្ទះបាញ់ជាបន្តបន្ទាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JJfdGUZ-zVZmbtAsl1fNDjyyW40eJmqPeaAX0Wc1d4I-4mjepkkJkXt6u5eo123BWBsMa_Zh5FkTviLcSybrpV54JaxcJMQv2FP2BrMFPD0f49Qrn7ZuaNmdxYMHvzKBZb3yyFcBdlZ6JbNtqcbrgnqb2TZ5velXaUzk8pQ7-IgjxZjS-M4Pa0aMUVI/s636/27A2919C00000578-0-image-a-40_1429203593236.jpg

អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “បាតុភូតមេឃពណ៌ក្រហមដូចឈា.មនេះអាចមកពីការបំពុលអាកាសធាតុ” អ្នកខ្លះថា៖ «មុនពេលរញ្ជួយដី មេឃតែងតែប្រែពណ៌ក្រហម» ដូច្នេះវាជាការបង្ហាញសញ្ញាឱ្យយើងត្រៀមខ្លួនទុកជាមុន។ ហើយអ្នកខ្លះទៀតក៏ថា ទីក្រុង Zhoushan គឺមិនដែលធ្លាប់មានការរញ្ជួយដីឡើយ។ ភាពចលាចលនៅលើបណ្តាញសង្គមនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាចយ៉ាងខ្លាំង។ ទោះជាយ៉ាងណាជុំវិញបាតុភូតខាងលើមកដល់ពេលនេះមិនទាន់មានអ្នកវិទ្យាសាស្ត្រណាបកស្រាយនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyb4e4lLjRkZf46I_Xt7dD7VVCGVtzONeQv1UZ2DTz7rNVwNSvOcp0M4mQCY3uf03Iae1j1NYnmfb6BbKpiiFQgD7cN139KUtWjQ6Em3eUvUCigQXGSiIXpmFx9eE8B4FVP8FsrqZMmDEDtyeOH42R1dG5OugY6E_1B5GPxV4uupn01qgwlwyUqOo14CQ/s720/204469.jpg

គួរបញ្ជាក់ដែរថា ប្រទេសចិនតែងតែជួបបាតុភូតចម្លែកៗជាច្រើន ហើយនៅពេលដែលមានបាតុភូតទាំងនោះកើតឡើង មិនយូរប៉ុន្មានប្រទេសចិនក៏រងគ្រោះទឹកជំនន់ ឬគ្រោះរញ្ជួយដីជាដើម។ ក្រឡេកមកមើលអ្នកជិតខាងរបស់ចិនវិញ គឺប្រទេសវៀតណាមក៏មានបាតុភូតរន្ទះបាញ់ជាបន្តបន្ទាប់ក្នុងដើមខែមិថុនានេះដែរ ដោយរន្ទះជាង ៧ ពាន់គ្រាប់បានបាញ់មកលើដីនៃទីក្រុងហាណូយ បណ្តាលឱ្យមនុស្សម្នាក់ និងគោក្របីរាប់ស៊ិបក្បាលបាត់បង់ជីវិត។ ដូច្នេះហើយតើនេះគឺជាភាពចៃដន្យឬជាយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6nHF9qAoMvt9wVIusWdwmYuqnFTq4glH80EmCxbiJdvXP_dRjqeQvo3BRcMX4_42XIbFXLXPXKtWO6nfs4Lg0Uw8f_LWn9xuY309CUfIqrX-q2F24U72pyCEQid9555hqhm2RNQDKVxBZyZgfunwSq8JZvIPJF0eVuwZ2uuPzIUi1HaNIj0JLNkjViCc/s1200/photo_2024-06-08_11-01-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ-ePJjFXLlLfqesy7a-Jsx-slQznu30Gqjv9zleczQXcpUgewkMyqzFsIYUoV0tAIy3fHwdoL0KKKQXm5YMMzcMYdXyqfll02LG_ng89iK9ikp7JqaBiFLBsIY60uJ555Y8P92ALwxt0CWYV9Gwgb2dezVyjUGEwkF96CDlsSYgzIsrMV-o-n1Dm8R4c/s1075/sky.jpg