Home ព័ត៌មានអន្តរជាតិ សារមន្ទីរបុរាណវិទ្យាក្រោមទឹកដំបូងគេរបស់ចិន បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

សារមន្ទីរបុរាណវិទ្យាក្រោមទឹកដំបូងគេរបស់ចិន បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

56
0

ប្រទេសចិន៖ ភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងសារមន្ទីរក្រោមទឹកដំបូងបង្អស់របស់ចិន ដែលមានឈ្មោះថា Baiheliang មានទីតាំងនៅទីក្រុង Chongqing ដោយសារមន្ទីនេះគឺមានដាក់តាំងនៅវត្ថុបុរាណមានតម្លៃជាច្រើនដែលមានអាយុកាលរាប់ពាន់ឆ្នាំ ក៏ដូចជាសិលាចារឹក រួមទាំងវប្បធម៌និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgss2TRAKeBBE9yp1c-zAWe-TD56e5wfloltZhIMMaBwAXOTngW8qQjAR_MzrN7JW8T7iA9VEZjzSTYb4rpf1ySWfCLRdMAgiBbpmEWlt4BfJGtU49NjqYPT75BI8riYm3zn9LWDIqauQQeBdvWK8pYX21XJ9bYJl309wzwyhWmTckDt97zf1DsCQ3SA/s1280/photo_2024-06-10_10-41-13.jpg
Baiheliang ត្រូវបានបែងចែកជាបីផ្នែកគឺ សាលតាំងពិពណ៌ ច្រករបៀង និងគម្របការពារសិលាចារឹកក្រោមទឹក។ សម្រាប់ការទស្សនាក្រោមទឹក ភ្ញៀវទេសចរត្រូវជិះជណ្តើរយន្តប្រវែង ៩១ ម៉ែត្រ មុនពេលពួកគេទៅដល់បាតទន្លេដែលមានជម្រៅ ៤០ ម៉ែត្រនៅក្រោមទន្លេ Yangtze ហើយបន្ទាប់មកដើរក្នុងច្រករបៀងក្រោមទឹកប្រវែង ១៤៦ ម៉ែត្រ ដើម្បីទៅដល់គម្របការពារសិលាចារឹកក្រោមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHA8VaJgK1wUidgUB_uUjpDSvpw1IN5wUZSgTGbXU7ON7zlpQY8fH84TZbmmoNRA9wfom3adRZCfdrq4G8V1j6lIrURCblbR7vEjl7w6VnLD5KPdmnSmttoYwLSycFfrySmSIaYeDSZGhQJA-VlfPEa93WX1ymvmD23BI8WoKHluvNoHmI85dUvNPVg_o/s1024/photo_2024-06-10_10-41-33.jpg
គម្របការពារសិលាចារឹកមានច្រករបៀងចូលទស្សនាប្រវែង ៧០ ម៉ែត្រ និងបង្អួចសង្កេតចំនួន ២៣។ គ្រាន់តែចេញពីបង្អួចកញ្ចក់ទាំងនេះ អ្នកទស្សនាអាចមើលបានយ៉ាងច្បាស់នូវវត្ថុបុរាណវប្បធម៌នៃសារមន្ទីរដែលត្រូវបានការពារនៅទីតាំងដើមរបស់វា។ ក្នុងនោះមានសិលាចារឹក Baiheliang ដែលមានអាយុលកាល ១,២០០ ឆ្នាំ និងមានសិលាចារឹកចំនួន ១៦៥ ផ្ទាំង ត្រីឆ្លាក់ចំនួន ១៨ រូប រួមទាំងរូបសំណាក Avalokiteshvara ចំនួន ២ និងសត្វក្រៀលពណ៌សចំនួន ១។ បើនិយាយពីអក្សរសិល្ប៍ សិល្បៈ និងប្រវត្តិសាស្ត្រ សិលាចារឹក Baiheliang គឺមានតម្លៃយ៉ាងសំខាន់។ ដូច្នេះហើយ មិនត្រឹមតែមានការឆ្លាក់ដ៏ប្រណិត ការសរសេរអក្សរផ្ចង់ កំណាព្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការឆ្លុះបញ្ចាំងទស្សនវិជ្ជាជាមួយនឹងអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFthyxQe0-RVDEag4hFnKPGpdGB7b-EPBAJwScn3iXxTjje9d172pwhSt3K0nCA0RCt7BDW2dGuBvo4wdO8NDSDJ5ZUhyAYR5K-Af9twDRmrxA0UBIrQd2iwa9QXIj7oS_7wJil8Nc4b1eKAPyrUwm_UVxd8w3Q5cmY8Oqv0ODshHt9mfxULIgxNOgfzU/s1280/photo_2024-06-10_10-41-45.jpg

គួរបញ្ជាក់ដែរថា សារមន្ទី Baiheliang ត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ ២០០៣ ហើយត្រូវបានបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០០៩ ដោយចំណាយពេល ៧ ឆ្នាំក្នុងការសាងសង់ និងចំណាយថវិកាសរុបចំនួន ២១០ លានយន់ (ប្រមាណជាង ២៨ លានដុល្លារអាមេរិក)។ ក្នុងឆ្នាំ ២០១០ អង្គការយូណេស្កូបានផ្តល់សិទ្ធិឱ្យវាជា “សារមន្ទីរក្រោមទឹកដំបូងគេបង្អស់របស់ពិភពលោក”។ មូលហេតុនៃការសាងសង់សារមន្ទីក្រោមទឹកគឺដើម្បីការពារសិលាចារឹក Baiheliang ដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងរក្សាការចងចាំប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើនរបស់ចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQU6MdpDIozOOTXSzlujjk-pvuPZuvC-suYZyPMfbcrBIdoaEDHMvhxNjrp8tAFd5kXN2m0Cgmy-9BPQwsCfd9-aQo9DifwBJGwX2TxI_j_-y5aNLKdwZOCFE5p3ZPu3oV8CjJUjvwE9yvDMgj7_-64SK4Iog-u5kaqhY7XGGnqFPGtkA_KAljVrn-Pzs/s750/photo_2024-06-10_10-42-00.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5-YzzegiFwsgXxlLuFCAYw_K7JyOtofrezL5EofcM0fmjFT4IaKERqsSg_nLz_8oBlNG0sHKlOsqWFPZDEm-emZSwdBwy8VHdKisvOV2O68GBUwF8fX9cpez8U7KZ9BpYnhoEawTb8IYD07N05RnsyfKOp_29hkLtvZtocztNq9eF-wibqAu1XAdLPwk/s900/photo_2024-06-10_10-42-24.jpg