Home ព័ត៌មានអន្តរជាតិ នៅខ្មែរចូលដល់រដូវភ្លៀងហើយ! តែនៅចិនវិញកំពុងទទួលរងកំដៅខ្លាំងខុសធម្មតា

នៅខ្មែរចូលដល់រដូវភ្លៀងហើយ! តែនៅចិនវិញកំពុងទទួលរងកំដៅខ្លាំងខុសធម្មតា

69
0

ចាប់ពីដើមខែមិថុនា រហូតមកដល់ពេលនេះប្រទេសកម្ពុជាហាក់មានអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ញឹកញាប់ ខណៈនៅប្រទេសចិនវិញកំពុងទទួលរងកំដៅខ្លាំងខុសធម្មតារយៈពេលយូរ ហើយចាំបាច់ត្រូវរៀបចំវិធានការណ៍ទប់ទល់ជាបន្ទាន់។
យោងតាមការព្យាករណ៍របស់អ្នកជំនាញអាកាសធាតុ បានប្រាប់ CNN ថ្មីៗនេះថា ប្រទេសចិននឹងបន្តប្រឈមមុខជាមួយរដូវក្តៅខ្លាំងបំផុតមិនធ្លាប់មាន ដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងនឹងកើនឡើងនៅទូទាំងប្រទេស។ នេះនឹងក្លាយជារដូវក្តៅទីបីជាប់ៗគ្នានៃអាកាសធាតុក្តៅមិនធម្មតារបស់ប្រទេសចិន បន្ទាប់ពីរយៈពេលពីរឆ្នាំនៃទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqRLZSaTw-RPkB8DY_O2tTwLFQ1waZ2kx51flBCElgcneB1TvhdgECMFbCq4z51qFDqR7c81pYg4d6g1zlkbyN9PnjLRfqPjrCRUislDnv5JRsqttoR79rFyUACcwFxvZv5N36CaBPZ1FwFLSv6MCQYwWyLIStwpJ2LSXE7tAAhR7_T_hPdkJvEJyPv0/s1280/photo_2024-06-10_09-26-33.jpg

យោងតាមអង្គការឧតុនិយមពិភពលោកក៏បានព្រមានដែរថានៅឆ្នាំនេះអាចនឹងក្តៅជាងឆ្នាំមុន។ លោក Zheng Zhihai ប្រធានផ្នែកព្យាករណ៍នៅមជ្ឈមណ្ឌលអាកាសធាតុជាតិចិនបាននិយាយកាលពីដើមសប្តាហ៍នេះថាតំបន់ភាគច្រើននៃប្រទេសចិននឹងកត់ត្រាខ្ពស់ជាងសីតុណ្ហភាពធម្មតានៅរដូវក្តៅនេះដោយសីតុណ្ហភាពអាចលើសពី ៣៥ អង្សាសេកើតឡើងញឹកញាប់។ រលកកំដៅរយៈពេលយូរនេះនឹងកើតឡើងនៅភាគខាងត្បូង ភាគខាងកើត និងភាគខាងជើងប្រទេសចិន ក៏ដូចជាតំបន់ស្វយ័តស៊ីនជាំងនៅភាគខាងលិច ដោយតំបន់ខ្លះ “អាចប្រឈមនឹងរលកកំដៅដែលមានសីតុណ្ហភាពខ្ពស់ខ្លាំង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDDytrolMmA6pscV9CI0P2nUhzGCxY6Oq5bhE1CoxyeUdC0JzE9_KD-vkgu7Du-jNGjG7IARmvD2lORrNrdVaQQcyq19nuuFjtZIQsQXAhRIt3YCF6VsRT1XkEMjTrLg7UklYJduj1Nhe9Xs8TW2RrEoOVJ3-sN4JhwRGJRAiQKdDy9xNP-5dE5vOja0/s1280/photo_2024-06-10_09-26-55.jpg

លោក Zheng បានកត់សម្គាល់ថា ប្រទេសចិនត្រូវតែរៀបចំការងារឆ្លើយតបយ៉ាងពេញលេញ និងប្រព័ន្ធធារាសាស្រ្តសមហេតុផល ដើម្បីការពារគ្រោះរាំងស្ងួត និងធានាការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលរដូវក្តៅ នៅពេលដែលតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Zheng បានបន្តទៀតថា ស្ថានភាពទាំងមូលនឹងមិនធ្ងន់ធ្ងរដូចក្នុងឆ្នាំ ២០២២ ឡើយ នៅពេលដែលប្រទេសចិនបានទទួលរងនូវរលកកំដៅដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតាក្នុងរយៈពេលជាង ៧០ ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZX0f5JR0qm88RL1l0bvtkTKfyaxLeOmnJPp-_NWnPL496ulvEyG2lEoLCWzPeQmRcRfLk7JggbHClzMe8IBwTbVNE1fSHCBH3G2FbrQzSLTjX54_BzfhHUFPRJAJW5C3KYUGg6rOERm3JazZUbNWyZcdqbw1kbZ0S6wLwXkbaZ-BDkURZsKuXuynx2ww/s1280/photo_2024-06-10_09-27-53.jpg

យោងតាមមជ្ឈមណ្ឌលសេវាកម្មទិន្នន័យឧតុនិយមរបស់ប្រទេសចិន ប្រទេសនេះនៅពេលដែលមានសីតុណ្ហភាពលើសពី ៣៥ អង្សាសេ ត្រូវបានគេហៅថា “សីតុណ្ហភាពខ្ពស់” ហើយមានរយៈពេល ៣ ថ្ងៃជាប់ៗគ្នានឹងត្រូវបានគេហៅថា “រលកកំដៅ” ។ ក្រៅពីប្រទេសចិនដីគោក ហុងកុងក៏ត្រូវបានគេព្យាករណ៍ថានឹងមានអាកាសធាតុក្តៅខុសពីធម្មតានៅរដូវក្តៅនេះ។ លោក Leung Wing-mo អ្នកនាំពាក្យរបស់សមាគមឧតុនិយមហុងកុងបាននិយាយថា ទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងជួបប្រទះនូវអាកាសធាតុត្រជាក់មួយចំនួនដោយសារតែ La Nina ប៉ុន្តែភាពត្រជាក់ទាំងនេះនឹងត្រូវបានគ្របដណ្ដប់ដោយនិន្នាការឡើងកំដៅផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJ4bjOXDMpbBwDI83TrmdnBbG-0TJYn5BY8hGvpBLBJ7akFfdosH1ot9wWTRKEIgdNwhbfVnleaKkVGbFASZ_I7HT8dCjMdOlJbC6DDLn68a8SJJvN1okAxw1JgxQsxQmOWNdEYt66vBFE5Z-AwUnoVdkT7MPDhrf6usGgv0hFhTJZPp2Vi2r8_H65Bk/s1200/18a22428-f764-4dc4-8348-1b73c358cc1e.jpeg

គួរបញ្ជាក់ដែរថា កាលពីខែមុន តំបន់ជាច្រើននៅអាស៊ីខាងត្បូង និងអាគ្នេយ៍បានរងគ្រោះដោយសារកម្ដៅយូរ។ នៅក្នុងប្រទេសឥណ្ឌានៃរដ្ឋធានីញូវដេលី និងរដ្ឋ Rajasthan បានកត់ត្រាសីតុណ្ហភាពលើសពី ៥០ អង្សាសេ ហើយមនុស្សជាង ៥០ នាក់បានស្លាប់ដោយសារជំងឺគ្រុនក្តៅកាលពីសប្តាហ៍មុន។ ខណៈប្រទេសជិតខាងប៉ាគីស្ថានក៏បានកត់ត្រាសីតុណ្ហភាពលើសពី ៥០ អង្សាសេផងដែរ៕