គ្រាន់តែចូលដល់ដើមខែមិថុនាភ្លាម បាតុភូតចម្លែកៗទាំងនេះស្រាប់តែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសចិន បណ្តាលឱ្យមនុស្សជាច្រើនមានការភ័យខ្លាចយ៉ាងខ្លាំង។
យោងតាមសារព័ត៌មានបរទេស កាលពីពេលថ្មីៗនេះ ប្រជាជននៅក្នុងទីក្រុង Zhoushan ប្រទេសចិន គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញផ្ទៃមេឃប្រែទៅជាពណ៌ក្រហមដូចឈាម នៅវេលាម៉ោងប្រហែល ៨ យប់កាលពីថ្ងៃទី២ មិថុនាកន្លងទៅ។ ពណ៌ដ៏ចម្លែកនេះបានធ្វើឱ្យមនុស្សជាច្រើនថតបង្ហោះភ្លាមៗតាមអ៊ីនធឺណិត ដោយបង្ហាញពីការភ័យខ្លាច និងការបារម្ភអំពីគ្រោះធម្មជាតិដែលអាចកើតឡើងនាពេលខាងមុខ។ ខណៈក្នុងខែដដែលនេះប្រទេសជិតខាងចិនគឺវៀតណាមក៏កំពុងប្រឈមនឹងបាតុរន្ទះបាញ់ជាបន្តបន្ទាប់ផងដែរ។
អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “បាតុភូតមេឃពណ៌ក្រហមដូចឈា.មនេះអាចមកពីការបំពុលអាកាសធាតុ” អ្នកខ្លះថា៖ «មុនពេលរញ្ជួយដី មេឃតែងតែប្រែពណ៌ក្រហម» ដូច្នេះវាជាការបង្ហាញសញ្ញាឱ្យយើងត្រៀមខ្លួនទុកជាមុន។ ហើយអ្នកខ្លះទៀតក៏ថា ទីក្រុង Zhoushan គឺមិនដែលធ្លាប់មានការរញ្ជួយដីឡើយ។ ភាពចលាចលនៅលើបណ្តាញសង្គមនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាចយ៉ាងខ្លាំង។ ទោះជាយ៉ាងណាជុំវិញបាតុភូតខាងលើមកដល់ពេលនេះមិនទាន់មានអ្នកវិទ្យាសាស្ត្រណាបកស្រាយនៅឡើយទេ។ 
គួរបញ្ជាក់ដែរថា ប្រទេសចិនតែងតែជួបបាតុភូតចម្លែកៗជាច្រើន ហើយនៅពេលដែលមានបាតុភូតទាំងនោះកើតឡើង មិនយូរប៉ុន្មានប្រទេសចិនក៏រងគ្រោះទឹកជំនន់ ឬគ្រោះរញ្ជួយដីជាដើម។ ក្រឡេកមកមើលអ្នកជិតខាងរបស់ចិនវិញ គឺប្រទេសវៀតណាមក៏មានបាតុភូតរន្ទះបាញ់ជាបន្តបន្ទាប់ក្នុងដើមខែមិថុនានេះដែរ ដោយរន្ទះជាង ៧ ពាន់គ្រាប់បានបាញ់មកលើដីនៃទីក្រុងហាណូយ បណ្តាលឱ្យមនុស្សម្នាក់ និងគោក្របីរាប់ស៊ិបក្បាលបាត់បង់ជីវិត។ ដូច្នេះហើយតើនេះគឺជាភាពចៃដន្យឬជាយ៉ាងណា?











