Home ព័ត៌មានអន្តរជាតិ ហេតុអ្វីអ្នកភូមិមួយនៅឥណ្ឌាដាំដើមឈើ១១១ដើម ពេលមានទារិ.កាកើត?

ហេតុអ្វីអ្នកភូមិមួយនៅឥណ្ឌាដាំដើមឈើ១១១ដើម ពេលមានទារិ.កាកើត?

45
0

ប្រទេសឥណ្ឌា ៖ ភូមិ Piplantri ស្ថិតក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា មានទំនៀមទម្លាប់មួយដែលបានអនុវត្តអស់រយៈពេលជាង១០ឆ្នាំមកហើយ គឺនៅពេលមានទារិ.កា កើតម្តងៗ អ្នកភូមិនាំរួមគ្នាដាំដើមឈើចំនួន១១១ដើម ។ ហេតុអ្វីអ្នកភូមិនៅទីនេះដាំដើមឈើចំនួន១១១ដើម ពេលមានទារិ.កាកើត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRzGJesw6zD1W5Ay1DCtkDLlRx547nE1jqrCTM0On49fCkKM3JiPSgpRtz-Mrw9RABx7COOyT0Newxrmme-sF8UW0O52OnyCC6yurrw92EeHlp2HpjTzfKfrbBlWRczr8XG2dCnIJar0iQtBv36ywBZxY8CSLUGyTfS_2TTFVHP2y9FiOuVAJNUDiJbo/s728/photo_2024-06-01_12-45-04%20(2).jpg

គេពុំអាចបដិសេធបានថា ប្រទេសឥណ្ឌាមានការរំលោភបំពានលើស្ត្រីយ៉ាងច្រើន ជាពិសេស ក្មេងស្រីបានរងទុក្ខវេទនា និងត្រូវគេធ្វើឃាតកម្មជាបន្តបន្ទាប់ ។ វាធ្វើឱ្យមនុស្សទូទៅសោកស្តាយយ៉ាងខ្លាំងពេលទទួលដំណឹងនេះ ប៉ុន្តែនៅភូមិ Piplantri បានបង្កើតស្នាមញញឹមដល់ក្មេងស្រី តាមរយៈប្រពៃណីដ៏ប្លែកមួយ គឺបង្កើតតំបន់បៃតងក្នុងភូមិ ។

Piplantri គឺជាភូមិតូចមួយស្ថិតនៅភាគខាងត្បូងរដ្ឋ Rajasthan ហើយអ្នកភូមិនេះតែងតែលើកកម្ពស់សិទ្ធិក្មេងស្រី និងរៀបចំបរិស្ថានក្នុងភូមិ ។ នៅពេលមានទារិកាចាប់កំណើតក្នុងភូមិ អ្នកភូមិនឹងនាំគ្នាដាំដើមឈើចំនួន១១១ដើម បន្ទាប់មក ពួកគេជួយគ្នាថែទាំដើមឈើទាំងនេះរហូតដល់ធំ ទើបប្រគល់ដើមឈើឱ្យទារិកានោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkm0r1NU7_3hE8dhNI3lKpaA86JXJ602adhPxw9j0gpblMkWI5XsAOXqYPg-QvPqgf6y0AlldUlNhAhIijUFj61WXDotK7tIlUYMfDpbsHkutWXPWTwfXJL-yf2Tw5FGPKQHm3qVK7oNUBUVGlQJ3gC2JL-GOWmSA2Sftn-engOAejRxVUBFMarmcPa6Q/s653/photo_2024-06-01_12-45-04%20(3).jpg

ទំនៀមទម្លាប់នេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមដែលតែងតែកើតឡើងចំពោះក្មេងស្រី គឺការផ្តល់សិទ្ធិអំណាចដល់ពួកនាង និងការដាំដើមឈើ ។ ពួកគេបានអនុវត្តទំនៀមទម្លាប់នេះអស់រយៈពេល១៥ឆ្នាំហើយ ដើម្បីឱ្យអ្នកភូមិចេះស្រឡាញ់ និងការពារបរិស្ថាន ព្រមទាំងថែទាំដើមឈើឱ្យដូចនឹងការថែទាំកូនស្រី ។

លោក Shyam Sundar Paliwal ជាអ្នកចាប់ផ្តើមបង្កើតទំនៀមទម្លាប់នេះនិយាយថា ជារៀងរាល់ឆ្នាំ នឹងមានទារិកាកើតក្នុងភូមិជាមធ្យមចំនួន៦០នាក់ ហើយលោកចង់ធ្វើអ្វីដើម្បីរំលឹកដល់កូនស្រីរបស់លោក ដែលបានស្លាប់ដោយសារខ្វះខាតទឹកពេលនាងអាយុ១៨ឆ្នាំ ។ តាំងពីកូនស្រីស្លាប់ទៅ លោកក៏សន្យាជាមួយខ្លួនឯងថា នឹងធ្វើឱ្យភូមិនេះក្លាយជាតំបន់បៃតង ដើម្បីកុំឱ្យភូមិខ្វះទឹកបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz78K1FZOJRKYnDNSHX0MFv3_YYQCGYfvSeTKQIM2wubwfqBYKLPszANCg207u6k7pSIgcyx6hT4iH9Y1wQwL7al2FG7HU0nTauUHw2xii12nvJmWTJSTwdMSausqJXCkMEfHhno2nLOqO6z8Ay0uAV0HvPgYP3VgleprJFM9SIe9xpJNgM1k0RL-uxLU/s1280/photo_2024-06-01_12-45-04.jpg

លោក Shyam និយាយថា ៖ «បើយើងការពារបរិស្ថានខ្លាំងប៉ុនណា ធម្មជាតិនឹងតបស្នងយើងខ្លាំងដែរ ។ រីឯអ្នកដែលរីករាយការពារធម្មជាតិពុំចាំបាច់បារម្ភទេ ពីព្រោះធម្មជាតិនឹងផ្តល់ថាមពលដល់យើង» ។

បច្ចុប្បន្ន ក្មេងស្រីដែលមានឈ្មោះនៅលើដើមឈើនឹងរួមគ្នាប្រារព្ធពិធីចងខ្សែដៃពិសេសដល់ដើមឈើរបស់ពួកនាង ដើម្បីបង្ហាញពីទំនាក់ទំនងអមតៈជាមួយដើមឈើ ។ ការដាំដើមឈើជាច្រើនដើមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យភូមិ Piplantri ប្រែក្លាយជាតំបន់បៃតង ហើយអ្នកភូមិមានបន្ទប់ទឹក និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ រីឯអំពើឧក្រិដ្ឋកម្មផ្សេងៗដែលតែងតែងកើតឡើងមកលើក្មេងស្រីក្នុងភូមិបានធ្លាក់ចុះជាបន្តបន្ទាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSjR52tiR9H6qCm_Nw1d0khbmdtTh61Hf8ZNOqqcp_xBftg_i3PmjUyxYqXCke1pfyNIRhHLYSMRRF5pUuumA3iJ9KIbzlnCc4GNRMjMwIaHISBXV89NICxpu3d1J9pz3azfRlG7b8eehhWkVrNc94RnGwNcMe0QsvR2FMyP57cXFHt8LrnJ1rpiMljxw/s800/yourstory-piplantri.png