អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូខ្លីមួយពីតារារ៉េប KingChi បង្ហើរសំនៀងនិយាយពីបញ្ហារឿងអាស្រូវរបស់ MC Sey និង 1NE និងបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធនឹងរឿងនេះនោះទេ។ ក្នុងវីដេអូខ្លីនោះគេបានឮ Kingchi លើកឡើងពីបញ្ហាដែលកើតឡើងមិនច្បាស់លាស់ដោយមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ីក្រុមលោកចង់បំបាត់ឈ្មោះ CG ។ អ្នកទាំង៣រួមមាន Kingchi ,MC Sey និង 1NE គឺជាក្រុមជាមួយគ្នានៅក្នុងផលិតកម្ម CG Movement ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwlUfIV8m_q0SgHrfaBv9zdxwBNVLagyNcvVrRpGjiDoIg4MMynKVFol0iC22w_x6teAIQKTHOai3GirKhml5l1dUuk8nGtGwxcd2kIElHPuGXT7IlaF7liIlnDLQlHxWxAYlLtt_K89E7l2rf4ApX8xW5VTkHtDsuIxthQ4q29TJ6sQr0OkpKMFxlrI/s1280/photo_2024-06-01_10-11-23.jpg

ជឿជាក់ថាមហាជនជ្រាបមកហើយរឿងអាស្រូវ Rapper ពីរនាក់រងនូវការចោទប្រកាន់ថាបានបំពាននិស្សិតស្រីម្នាក់នៅបាត់ដំបងធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំងពេញព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីរឿងនេះបានល្បីរន្ទឺបាន៤ថ្ងៃមក តារារ៉េប MC Sey និង 1NE បានចេញមុខរុញច្រានពាក្យចចាមអារ៉ាមនោះថាមិនមែនជាការពិតនោះទេអ្នកទាំងពីរមិនបានប្រព្រឹត្តដូចគេចោទឡើយ ខណៈអ្នកបង្ហោះមិនបានដាក់ឈ្មោះលោកចំៗនោះទេ។ ស្របពេលហេតុការណ៍កើតឡើងថ្មីៗភរិយារបស់ kingchi បានចេញមុខបដិសេធជំនួសប្តីថារូបលោកមិនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភបំពាននេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcGF_vnSHJir1CYwApvoz__LZ0dxFlS9EjI4G_V2WwAR7JvfisFMW-uFVoo8jPM1Hcxhw8hqUa8RyMYVjol7QhU6RVOM-snexkGmSLiaDyD8VvjsGyaVipDJUXgp3L6LSvNzKFbOfxQBtRv3-btHXLHm9s7fVwwSFkCzL9FLiL7B6hKec3KyHrMfexrQ/s1280/photo_2024-06-01_10-11-29.jpg

យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍រឿងនេះម្តងទៀតបន្ទាប់ពីមានវីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមពីសំឡេងរបស់ kingchi ច្រៀងរៀបរាប់ពីបញ្ហានេះរហូតបែករឿងអាចជាការធ្វើស៊ីមកកាន់ក្រុមលោក។ ក្នុងវីដេអូខ្លីនោះ KingChi បានច្រៀងថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXHzTvnc6FX7JBJuZwzz5BARYz8HGcYgu9bOcyV7kRwgz04NlXksBqs5gVp7BFwDRHSGguXknrgntPdZABmBe_645UFUD7LsnvG_ObrtPtXJbJhqmJwRutVu2djy3NsovHAltgKP-OJUUKzYviKmlmUsb8_N5wQ4V5VRKdI_IAfiXjNUffLIicm8WHNs/s2048/417844139_1148997972987187_838675667697506811_n.jpg

«ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey one មិនច្បាស់one មហាជនទស្សនិកជនកំពុងរង្វេងភាំងភ័នមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។ សំឡេង KingChi ត្រឹមតែ១៧វិនាទីនេះបានធ្វើឱ្យស្រទាប់អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហានេះជាពិសេសទៅលើប្រយោគមានអ្នកចង់ធ្វើស៊ីក្រុមលោក ថាបញ្ហានេះជាការពិតឬគ្រាន់តែជាការគិតរបស់ Kingchi នោះទេ។ អ្នកគាំទ្រខ្លះក៏បង្ហាញការគាំទ្រទៅដល់តារារ៉េប Kingchi ដដែល ចំណែកឯមតិខ្លះថាគ្រាន់តែជាការចេញមកការពារគ្នីគ្នាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh64U5isHyi6N-HXCFEYqrvkzKAruYg2oilWoA2pq58URJ6HM_wPYywYGhXx4i5JZfs3BhK3KZ_1QHEYDO6vgR2pUpAh6fhwPMwAWhxico_wAFi_5vl_dUay8zK9Fj5ElSaPLD945E7ygMeBwGoq4XO1L7CW59mUP7ERpRh78OlTMbyvKPPsm8rF5PT1Q/s2048/406198894_1119278582625793_6542507613083754383_n.jpg

គួរបញ្ជាក់ថា ផលិតកម្ម CG Movement បច្ចុប្បន្ននៅសល់តែ៣នាក់ប៉ុណ្ណោះគឺ Kingchi MC Sey និង 1NE ដោយអ្នកទាំង៣ពួតដៃគ្នាសាងភាពល្បីល្បាញយ៉ាងខ្លាំងនារយៈចុងក្រោយនេះជាមួយបទចម្រៀងដូចជា « 2k24, កប់ ,អន់ , អាមិចទេស ,កាលុងឃុង ជាដើម»៕