Home ព័ត៌មានអន្តរជាតិ ការសាក់នៅលើខ្លួនប្រាណប្រឈមនឹងការកើតជំងឺសាហា.វៗ

ការសាក់នៅលើខ្លួនប្រាណប្រឈមនឹងការកើតជំងឺសាហា.វៗ

61
0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកវេជ្ជបណ្ឌិត Weerasak Charatchaisri មានជំនាញផ្នែកកោសល្យវិច្ឆ័យនៅសាកលវិទ្យាល័យ Srinakharinwirot ប្រទេសថៃ បង្ហាញលទ្ធផលស្រាវជ្រាវមួយថា គ្រោះថ្នាក់នៅជិតខ្លួន និងគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ទេ ។ លោកបញ្ជាក់ថា អ្នកមានស្នាមសាក់នៅលើខ្លួនប្រាណនឹងប្រឈមជាមួយការកើតជំងឺសាហា.វៗ ដូចជា ៖ ជំងឺមហារីកកូនកណ្តុរ២១% ដែលបណ្តាលឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2aTNecua8gp0QouCXgPTkzhkXNQJpHnliZoawLfsZBaPpmzM_A6-jQFokvcwbNSQSXHuayXpZCVix7GD6BC5rx-IAJz_gEPdXccyetmAbGpMmfJrr3bd30svaROJ2E_SuyaNJBOVNqmglfOKDUeatmjEID78LUGl2Y818133oznj9-HhE8BYGVqz_uq4/s1280/1280-74510201.jpg

លោកវេជ្ជបណ្ឌិតលើកឡើងថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានត្រួតពិនិត្យឃើញថា ការសាក់នៅលើខ្លួននឹងធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរ ។ ពួកគេបានស្រាវជ្រាវជាមួយពលរដ្ឋស៊ុយអែតចំនួន១១.៩០៥នាក់ ហើយលទ្ធផលស្រាវជ្រាវបង្ហាញថា មនុស្សចំនួន២.៩៣៨នាក់បានកើតជំងឺមហារីកកូនកណ្តុរ គឺចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPf5Jw3Jl35-FjtY6pYYh6U8G_eBb_xEkEzdVAGqe-N5zBNex1_3xyDp7Zh_ggcVuT4wl3V1hxSz5DMmMbU47Pwxix-Dw2eDv9L1lAAC0gtu_r7aUtRb8ubO1TaNlA_n7U-OpPVOJEz4thHDPkSp9bFuGDTwT2Q5b3PyN_ZfS2v8Ss5WfHk4i18-ahB3Y/s1200/flatten.jpg

ក្រោយពីពិចារណាលើកត្តាពាក់ព័ន្ធផ្សេងៗ ដូចជា ៖ ការជក់បារី និងអាយុបង្ហាញថា ពួកគេអាចកើតជំងឺមហារីកកូនកណ្តុររហូតដល់២១% ក្នុងចំណោមអ្នកសាក់ទាំងអស់ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ឧបករណ៍សាក់មួយចំនួនបានបង្កជាជំងឺមហារីក បើទោះជាគ្មានការពិសោធន៍ដោយផ្ទាល់ក្តី ។ គេចាត់ទុកថា សារធាតុគីមីទាំងនេះបានបង្កជាជំងឺមហារីកធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInXWd3a7AC_q59FdG6J4ECVKAOleHraaAbZ-Wc8uQToUDJJlYi2ESpzlEUvHkEtoQZ29LJbyDA5tUmJUsdBamzqqae_6OAI5xgUUnAKDu3eIPm0JIlj4wLpdQsyqT7uKc4L4bMgsiaebVeIeQLEUvvhRR8WJsZtQAWNt4ZvQlmpliwH-nrw2Z7jMDh34/s600/lxps3w-b78898348z.120120112175111000ggv14m160.1.webp

អ្នកស្រាវជ្រាវស៊ុយអែតលើកឡើងថា ស្នាមសាក់នឹងធ្វើឱ្យរលាកកម្រិតទាបលើរាងកាយ បន្ទាប់មក វាក៏បង្កជាជំងឺមហារីក ។ វានៅតែមានភាពស្មុគស្មាញ និងត្រូវត្រួតពិនិត្យបន្ថែមទៀត ។ បើទោះជាបច្ចុប្បន្ន មនុស្សនៅលើពិភពលោក ចូលចិត្តបង្ហាញស្នាមសាក់នៅលើខ្លួនក្តី ប៉ុន្តែពួកគេគួរតែគិតពីផលប៉ះពាល់សុខភាពផងដែរ ប្រសិនបើមានអាការៈខុសប្រក្រតីពាក់ព័ន្ធនឹងស្នាមសាក់ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjryx1XAOVdwdI_LFB48EEahWR7iDd-V5-OE8bR8ATCpeQcow-0LlgcvnU0oxJB8EMm2m96Et-Yyf1W3Wovo6ILJThZVJv_6rADNVuDS3-qGf2KibMCHST1It_nw6iircO6XSnNNvG0BckiT1IqzqMel-LurZurYJSYp5tWAYrpjpGoCKOUzhh4BjmplYw/s1350/03bc89dfb68507bc63dd25b20bf12f23.jpg

ទោះយ៉ាងណា ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត គ្រាន់តែបញ្ជាក់អំពីទំនាក់ទំនងប៉ុណ្ណោះ ហើយចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ថា តើស្នាមសាក់ពាក់ព័ន្ធជាមួយជំងឺមហារីកកូនកណ្តុរដូចម្តេចខ្លះ?