Home ព័ត៌មានអន្តរជាតិ រុក្ខជាតិមួយនេះមានពិសខ្លាំងដូចសត្វពីងពាង និងខ្យាដំរី

រុក្ខជាតិមួយនេះមានពិសខ្លាំងដូចសត្វពីងពាង និងខ្យាដំរី

59
0

ប្រទេសអូស្ត្រាលី ៖ មានរុក្ខជាតិមួយប្រភេទឈ្មោះ «Gympie-Gympie» ឬឈ្មោះម្យ៉ាងទៀតថា «រុក្ខជាតិធ្វើអត្តឃា.ត» ដុះនៅប្រទេសអូស្ត្រាលី គឺវាមានពិសខ្លាំងបំផុតលើពិភពលោក ។ បើទោះជាពិសរបស់វាពុំអាចឆក់យកជីវិតរបស់មនុស្សក្តី ប៉ុន្តែវាជាមូលហេតុធ្វើឱ្យមនុស្សជាច្រើននាក់ស្លា.ប់ ដោយសារពួកគេពុំអាចទ្រាំឈឺចុកចាប់នឹងពិសនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTm1mCs_yxLhxMjxc277L8OzUr9y70KYJu-Z5crcktb5PwsJNRrt8PK8p5GcFMGSCQlY81gyn-Wf2omX4Xt0i-tyVMG0pp5JO1v0AfrPyTZJIgU8NOfrfHMjHa29nGScABqxO77VmXGgWXA_itc5aYj9-jPPfcDpimD93p5fbBrkzhcVgZFVWjdqspj9M/s640/b25lY21zOmExMTQ2YmZhLWZkMTktNDBlOS04ZGM1LWE2ZDY1MWYyN2YyMTpmZWY0OWFkMy00Y2E2LTQzNjctOTA2OS0zYTZkMzMwMGE4ZWM=.jpg

តាមឯកសារបញ្ជាក់ថា ប្រសិនបើអ្នកណាម្នាក់ត្រូវបានបន្លារុក្ខជាតិប្រភេទនេះចោះចូលស្បែក គឺពួកគេមិនអាចដកបន្លារបស់វាបានទេ ហើយបន្លានេះស្រដៀងគ្នានឹងម្ជុលមុតស្រួច ។ ម្ជុលស្រួចទាំងនេះបានដុះនៅពាសពេញដើម និងស្លឹក ហើយវានឹងបញ្ចេញសារធាតុម្យ៉ាងឈ្មោះ Neurotoxic Proteins ដែលនឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ។ បើតាមផ្នែកគីមីបញ្ជាក់ថា ពិសរបស់វាស្រដៀងជាមួយពិសសត្វពីងពាង និងខ្យាដំរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI8Y3UyVeHFbeaHmob8zt95tHYMHSZM2kqZ8XWOcnHvJDXMLytk8KSteCnKoaWD29JBhfJ5g_z8WrnLtcre0039JY6piyYnmZNzUl5p1m9ULFSTCT6u8bvXT9P6IFVEz2bk_Rsoy312Ra1AsqDYnKuaBJVTVDU_X8I4fptd8JNCGLp4R57y5Vkm7TT5VE/s1600/Gympie-gympie-species-tree-Australian.webp

អ្នកដែលបានប៉ះពាល់រុក្ខជាតិនេះ នឹងមានអាការៈឈឺចុកចាប់ខ្លាំង ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ បើទោះជាប៉ះពាល់តែបន្តិចក្តី ។ វាអាចបណ្តាលឱ្យឈឺចាប់រយៈពេលខ្លី ឬជាច្រើនខែ ហើយបើនៅត្រង់ស្នាមនោះត្រូវទឹកត្រជាក់ នឹងកាន់តែឈឺខ្លាំងថែមទៀត ។ កន្លងមក មានមនុស្សខ្លះបានធ្វើអត្តឃាតខ្លួនឯង ដោយសារពុំអាចទ្រាំឈឺចាប់ជាមួយពិសនេះ ។ ដូច្នេះ ទើបអាជ្ញាធរអូស្ត្រាលីបានសរសេរស្លាកសញ្ញាហាមភ្ញៀវទេសចរប៉ះពាល់រុក្ខជាតិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_lWQ8BW_GAUQdbBV3_i0Ye-bXPQnLnkRLiQSbXFxYAPnIrHuL9GSeYZVxn7ktp3bi7ZzM0daptm3ppQYFj0w86r6O-sRbUOYAznFY1J7kgySk2-2g7RdGHM3kY_X0mKuXzzU4rwxu1K7mJbdBxNmFGYu578gzc9P4xNynD9vu7lAM4ityGuo5_KcIqQY/s1920/PW_Gympie-Gympie_The-Alnwick-Garden_5-1920x800.jpg

ជាទូទៅ គេបានប្រទះឃើញរុក្ខជាតិ Gympie-Gympie ដុះនៅតាមតំបន់ព្រៃទឹកភ្លៀងក្នុងប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី ហើយកន្លងមក គេក៏បានយកវាមកតាំងបង្ហាញក្នុងសួនរុក្ខជាតិពុលនៅប្រទេសអង់គ្លេសផងដែរ ព្រមទាំងមានស្លាកសរសេរថា «រុក្ខជាតិនេះអាចសម្លាប់អ្នកបាន» ពីព្រោះវាសម្បូរបន្លាស្រួចច្រើន ។ បើមនុស្ស ឬសត្វប៉ះពាល់វា គឺនឹងមានអារម្មណ៍ថា ដូចត្រូវភ្លើងឆក់ ឬដូចភ្លើងឆេះនៅបរិវេណស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcEyp5i_xYvwfr0dr1b_tD0j0o3beVuuFadWIwI14nGyZOlThF88HI7LiuazYpSWcK3LuPdM9ehnlS9t3RJfNBsDFS76Zu865DtlLF3WYdBytJpKE1UnW6r7Ho17QwhMhI6uloYXMdLCBO8JqooujQOi0dpjRClYTXopHN9mMV5uNwPNx3ASB1j86XHN8/s1173/%C2%A9-le-mirior-2009-screen-grab-dm-leaf.jpg

ហេតុនេះ ដោយសាររុក្ខជាតិ Gympie-Gympie មានគ្រោះថ្នាក់ខ្លាំង គេបានដាក់វាក្នុងទូរកញ្ចក់ និងមានអ្នកថែទាំយ៉ាងពិសេស ។ រុក្ខជាតិនេះនឹងចេញផ្កា ពេលវាមានកម្ពស់៣ម៉ែត្រ ហើយដើមវានឹងខ្ពស់រហូតដល់១០ម៉ែត្រ ។ គេបានរកឃើញរុក្ខជាតិនេះដំបូងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ១៨៦៦ ក្នុងអំឡុងពេលសត្វសេះរបស់ក្រុមអ្នកស្រាវជ្រាវបានដើរជាន់លើវា រយៈពេល២ម៉ោងក្រោយមក វាក៏បានងាប់ ៕