Home ព័ត៌មានជាតិ ផ្ទុះការរិះគ.ន់! ខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត» ថាហេតុអ្វីបានជាយកលំនាំនាគរាជ្យមានចង្កូម ដុះស្នែង តាមផ្ទះលេខ២ទៅវិញ?

ផ្ទុះការរិះគ.ន់! ខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត» ថាហេតុអ្វីបានជាយកលំនាំនាគរាជ្យមានចង្កូម ដុះស្នែង តាមផ្ទះលេខ២ទៅវិញ?

235
0

ភាពចម្រូងចម្រា.ស់និងមតិវែក.ញែកព្រៀងព្រាតទៅលើប្រធានបទ«នាគរាជ្យ» គឺបានផ្ទុះឡើងក្នុងចំណោមជនជាតិខ្មែរនិងថៃ បន្ទាប់ពីការបញ្ចេញ MV ថ្មីនៃបទ«ទេវរាជ» របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស។ ទោះជាយ៉ាងណា រឿងនាគរាជ្យដដែលក៏ត្រូវបានគេលើកយកមកនិយាយម្តងទៀត តាមរយៈខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PNN ដែលបានចាក់បញ្ចាំងកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgZ49iHvnzgXe-zk5rHiGLiJMZ5oG-jMDe1zpT46JblYTrsaUMHIBJrODuSY1NZVynKuMkBtpqvHwMNT2KtEE7l1j6yl8ipzCbJIPR2ZGaM-0HfZNp_eUNlWmDhEXJXpIYFV5yx1K1TfThn6du95swajYW0sbwIGNQL3NopliLZiP9toZ6S2Lwsc1IB0/s1039/Screenshot%202024-05-31%20155353.png

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅលើរឿង«បុព្វេនិម្មិត» នេះគឺនៅត្រង់ឈុតឆាកទី១៨ នៃសាច់រឿង បានបង្ហាញតួអង្គនាគរាជ្យដែលមើលទៅមានលក្ខណៈកាចសាហាវឃោឃៅ និងរូបរាងខុសប្លែក បើតាមមតិពីមហាជនបានលើកឡើងថា នាគនេះគឺស្រដៀងនាគនៅក្នុងរឿងព្រះម៉ែនាគីរបស់ភាពយន្តថៃ ដែលបានផលិតឡើងកាលពីឆ្នាំ២០១៦ ទើបបណ្តាលឲ្យអ្នកមួយចំនួនបានសម្តែងនូវការមិនពេញចិត្ត ខណៈក៏មានអ្នកពេញចិត្តរឿងនេះក្រោមហេតុមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzBt1hOjeG4rJLF_6LIL64z5ty_nRvvE2N5k80wkYaQKP-ufEOf-JoFdNplzaKf6tiIGaqoP8lIU8L0xWou18gFJsRYPGMcBUaYg-BNmHb_PvnIgeU7x8qnvvb01_KB2hWjLs1cxrvNZqWpk7h9XH7vI2LUiwRqFfFTHbebXe5MYKemMTSeoWUiATpvqg/s1037/Screenshot%202024-05-31%20155426.png

យោងតាមការបញ្ចេញមតិពីមហាជនទៅលើរឿងភាគខ្មែរមួយនេះ ដោយអ្នកខ្លះបានលើកឡើងថា «បងអើយ នាគខ្មែរយើងមានច្រើនបែបណាស់ម៉េចមិនយកមកដាក់ នាគនិងដូចនាគផ្ទះលេខ 2»។ អ្នកខ្លះថា«រឿងគេចេញយូរហើយតែយើងទើបនឹងចេញរឿងថ្មីៗ កុំយកនាគបែបផ្ទះលេខ 2 មកលេង ចាំមើលគេនឹងផ្សាយរិះគន់ពីយើងទៀតហើយ»។ អ្នកខ្លះថា«បងប្អូននៅក្នុង facebook តែងតែយល់ច្រឡំនាគខ្មែរ បើនាគខ្មែរគឺអត់កាចទេបងប្អូន។ តែនេះនាគមកសមុទ្រចោរហ្នឹងហើយបានកាចដល់ថ្នាក់ហ្នឹង ,នាគខ្មែរគឺអត់សម្លាប់មនុស្សទេ..តែនាគនេះសាហាវណាស់»។ អ្នកខ្លះទៀតថា«មិនចេះតែថាទេ ល្អអស់ហើយ តែមកមើលនាគវិញថៃសុទ្ធមិចក៏ចឹង នាគនិងទម្រង់រឿងថៃព្រះម៉ែនាគីមែនតើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifBobyQxE9a7yO3Hce7IlR9egnwD_aPgiJtyHi4fxhKZ01-8YtKwdvgtCWYq58HkPAuY_HL3JLSwYptXkbj2BNtvwp6nCzi5HNKKRiZWpxSA2MCLsHk_KkSO_M4FXZeKfjXrE76yXTSl-YQBcgyzoXB9SPZWHfDjtaFXknL1Zf94qaBeQfx9pdujNuMrc/s1034/Screenshot%202024-05-31%20155453.png

ក្រៅតែពីនូវមតិរិះគន់បែបនេះហើយ ខ្សែភាពយន្តខ្មែរមួយនេះក៏ទទួលបាននូវការកោតសរសើរពីមហាជនផងដែរ ដោយអ្នកក៏បានលើកឡើងថា«សំដែងបានល្អសំសម្លេងច្បាស់ បង្កើតរឿងខ្មែរបុរាណឲ្យបានច្រើនៗមកខ្ញុំចូលចិត្ត»។ អ្នកខ្លះថា«រិះគន់ក្នុងន័យស្ថាបនាកុំជាន់ពន្លិចអី សូមអង្វរយើងខ្មែរដូចគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCuFITJjkwi9zor7h60_AaT4-Qs5wowquoFR-BvhSBfUZRCy8K2ep6bLLRCutn1u4UUDwrGNtENDrmBvi_wcOntIPBGi6Auu7tL_UyrCU_kBFz1z30uvXa6F_ENTHq_ukUUlBsIg6tfdqiQl422t_kuGdeKS8wQBz049W4X_dxH_4shRPp9RgF0cRu78/s960/photo_2024-05-31_15-25-27.jpg

អ្នកខ្លះទៀតថា«ខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំមានមោទភាពណាស់ដែលបានឃើញរឿងបែបបុរាណ លាយឡំនឹងវប្បធម៌ និងអ្វីដែលខ្លួនមានតាំងពីដូនតាមកម្លេះ។ ប៉ុន្តែខ្ញុំមើលឃើញកូនខ្មែរមួយចំនួនទើសគ្រប់បែបយ៉ាងតាំងពីការបញ្ចូលសម្លេង រូបនាគ ថាបែបនេះបែបនោះតែងតែច្រឡំខ្លួនឯងជាគេ។ លើកតម្កើងអ្វីដែរជារបស់ខ្លួនខ្លះទៅបើមិនបានជួយអី ខ្ញុំមានអារម្មណ៍ថាធុញនិងអ្នកទើសមួយចំនួនណាស់ទើសខុសរឿង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEBmaJUuRY1kUd3zk0HRxIu4Rn5YDQcBvEh82RBkMyUfE06X4QOWYjrwOsfRqjYVqpxhxqjsNkbgMCBea2IUaXQJQZfYHiu3MjusEbXROvtqK7fgmKPqILfc4-AzYkcNmTEwKPIUameRZsVpaZPSCrUwgf717yYOuBJBM_WbTA9mTIiBCjXcG2SXCXqA/s1280/photo_2024-05-31_15-05-34.jpg