Home ព័ត៌មានអន្តរជាតិ មកស្គាល់បុរសជ្រមុជទឹកជ្រៅបំផុតលើពិភពលោកដោយគ្មានឧបករណ៍ជំនួយ

មកស្គាល់បុរសជ្រមុជទឹកជ្រៅបំផុតលើពិភពលោកដោយគ្មានឧបករណ៍ជំនួយ

66
0

ប្រទេសអូទ្រីស ៖ លោក Herbert Nitsch បានកើតនៅប្រទេសអូទ្រីស ហើយជីវិតរបស់លោកប្រៀបដូចជាត្រី១ក្បាល ដែលតែងតែហែលក្នុងទឹកជាប្រចាំ ។ លោកបានឈ្នះកំណត់ត្រាពិភពលោក ផ្នែកការជ្រមុជទឹកដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយសម្រាប់ដកដង្ហើម មានន័យថា លោកអាចជ្រមុជទឹកក្នុងទឹកសមុទ្រជ្រៅ ដោយសារជំនាញពិសេសរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihUCiDk9j-XTMO0-2_eXa2a2_K9oXrnRN24WMaCuYsBz6Xf_j2dKcfOSRVY8pMQGNpKiNNKce2chvSP9o2MPoiZkji1upoShZV9knx5X2YrvI4kOU-kMyGwQGjHioUNz-jvjXtB60Z7yxn65_35yzppG65LWvv1ZCrv1yjmImQJz-h3jGPp7pMea2KYTc/s2048/632c30760dcd7_herbert-nitsch-apnoetauchen-rekord-malediven-urlaub-b-.jpg

នៅពេលជម្រុជទឹកម្តងៗ លោក Herbert Nitsch អាចទប់ដង្ហើមបានរហូតដល់រយៈពេល៩នាទី និងជ្រមុជទឹកបានជ្រៅបំផុតស្មើនឹង២៥៣ម៉ែត្រ ។ ជម្រៅនេះ គឺជាកម្រិតមួយជ្រៅជាងច្រកសមុទ្រនៅប្រទេសអង់គ្លេសទៅទៀត ។

ការហ្វឹកហាត់ជម្រុជទឹកក្នុងទឹកសមុទ្រជ្រៅបំផុតរបស់លោក Herbert Nitsch ដោយពុំចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើមនេះ ហៅថា «គ្មានដែនកំណត់ ឬ No Limits» ។ លោកតែងតែងហ្វឹកហាត់ជម្រុជទឹកជ្រៅជាប្រចាំដោយប្រើជំនាញពិសេស រួចហើយ លោកបណ្តែតខ្លួនឡើងមកលើផ្ទៃទឹកវិញដោយសុវត្ថិភាព និងពុំត្រូវការឧបករណ៍ជំនួយអ្វីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidklCBH3K9x-v56j6Ch9wH8FiR-Yv8s0PW1Sc8Qc30Hxoyyb9-KG3B0NTwcKg-fsJKQeImRDrV9lbU3p5LxhgCp6XpOJu_RcAImoew3A-NJG3SiJImWIhndonLW1cxRxgfLpGh5JrT-TlW1yIIvPxG9MgzhFPhqu9gTB_JzEMJv0pd2SN0utyPaWek8H0/s1080/herbert-nitsch-aka-the-deepest-man-on-earth-v0-tkigo2rtmhmb1.jpg

ការហ្វឹកហាត់ជ្រមុជទឹកជ្រៅដោយគ្មានឧបករណ៍ជំនួយពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកមានជំនាញជ្រមុជទឹកផ្សេងទៀតចាត់ទុកថា វាពិបាក និងគ្រោះថ្នាក់បំផុត ។ កន្លងមក អ្នកជ្រមុជទឹកជាច្រើននាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់ជ្រមុជទឹកគ្មានឧបករណ៍ជំនួយ ។

លោក Herbert Nitsch បានប្រើប្រាស់បច្ចេកទេសជាច្រើន រហូតដល់មានសេចក្តីរាយកាណ៍ថា សមត្ថភាពសួតរបស់លោកបានពង្រីករហូតដល់១៤លីត្រ ខណៈសមត្ថភាពសួតជាមធ្យមរបស់មនុស្សប្រុស ស្មើនឹង៦លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTI6TyGPDRBQ6GB62sHf6tiiHBJqNVQ3rCQYDXFcHsOtIi_g9TGQOiatFbdjfziz_-qKF90zswvRPW6acZ7nw77bJLmQxGhjKusesTCy_QGijLKeqDoeMjCndUySXwNcCmJkdaVC5V-ameck-tBTnVoagKq8UarypN6FiVRqS3RtprB5E2Y83Z1rGlOD0/s5616/HNPS-808-20120530_nitsch__MG_1518.jpg

កាលពីខែមិថុនា ឆ្នាំ២០០៧ លោក Herbert Nitsch បានឈ្នះកំណត់ត្រាពិភពលោក ដោយលោកបានជ្រមុជទឹកក្នុងជម្រៅ២១៤ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០១២ លោកបានជ្រមុជទឹកជ្រៅជាងនេះ គឺស្មើរហូតដល់២៥៣ម៉ែត្រ ឬស្មើនឹងអគារកម្ពស់៧០ជាន់ នៅបរិវេណក្បែរកោះសាន់តូរីនី ប្រទេសក្រិក ៕