Home ព័ត៌មានអន្តរជាតិ ការដាំកូនឈើតាមជម្រាលភ្នំថ្មនៅចិនឆាប់រហ័សជាងមុនព្រោះឧបករណ៍មួយនេះ

ការដាំកូនឈើតាមជម្រាលភ្នំថ្មនៅចិនឆាប់រហ័សជាងមុនព្រោះឧបករណ៍មួយនេះ

37
0

ប្រទេសចិន ៖ បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំង ហើយប្រទេសភាគច្រើនលើពិភពលោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្នែកផ្សេងៗដើម្បីជាជំនួយដល់ការងាររបស់មនុស្ស និងបង្កើនប្រសិទ្ធភាពផងដែរ ។ នៅជម្រាលភ្នំមួយកន្លែងក្នុងខេត្ត Shaanxi ប្រទេសចិន គេបានឃើញមន្ត្រីថែរក្សាព្រៃឈើយកដ្រូនមកប្រើប្រាស់ ដើម្បីជួយសម្រាលកម្លាំងមនុស្ស និងឆាប់រហ័សជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU7cJGFTzKJbRXZI-7sd3RpWg23IDllvkumSnGsZwO3TlFVfFR3y-qknVm0GezyGt66C3LyQ1Z9W0dTkUmv-vReziWGCp0W81_wEAs2QcF4lwHl-BAfyttB6-DYCfgJ3BZoSp2y2fHf1zPEnKRdSumPZL21u0udnKl1-KxHPSWGW7zhNCKJsWyxjcnO8/s600/60ae017ec6d0df573685fbd5.jpeg

នៅស្រុកជៀនសៀន ខេត្ត Shaanxi ដែលមានទីតាំងនៅជិតទន្លេលឿង មន្ត្រីថែរក្សាព្រៃឈើបានប្រើប្រាស់ដ្រូនដឹកជញ្ជូនកូនឈើទៅកាន់ជម្រាលភ្នំនៅឆ្ងាយៗ ដើម្បីបង្កើតតំបន់ពណ៌បៃតង ខណៈជម្រាលភ្នំទាំងនេះសម្បូរទៅដោយថ្មជាច្រើន ។ ហេតុនេះ ការដាំកូនឈើនៅតាមជម្រាលភ្នំ លែងពិបាកដូចមុនទៀតហើយ ថែមទាំងអាចកាត់បន្ថយការចំណាយកម្លាំងមនុស្ស និងដើមទុនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPBtZE-o409k_MAA2LIRSrKEp6GvSpid5XproNODddSkxGrSM7BIGc6SDUIgvmJGhFiDBrU4XXiVnU0dozTTLDf-H8oi9n4X7g7ppz5I7wVl8ummZoSb0gCU6VoLn_4qGd16pZDMep4WCJIU6aE8XKsSFFik6-830DNTXBzZOYOoMdz6cQu9AH6P8UC44/s4000/f3508d4e-db82-408f-ab50-72f4a1218386.jpg

ចំណែកការដាំកូនឈើបែបបុរាណ គេត្រូវប្រើប្រាស់កម្មករឱ្យជញ្ជូនកូនឈើឡើងទៅលើភ្នំ ដែលត្រូវចំណាយពេលធ្វើដំណើរប្រមាណកន្លះម៉ោង និងប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗ ។ ហេតុនេះ មន្ត្រីថែរក្សាព្រៃឈើបានងាកមកប្រើប្រាស់ដ្រូនសម្រាប់ជញ្ជូនកូនឈើទៅកាន់ជម្រាលភ្នំនៅឆ្ងាយៗពីគ្នា ។ មន្ត្រីថែរក្សាព្រៃឈើម្នាក់និយាយថា ការបញ្ជាដ្រូនសម្រាប់យកកូនឈើនៅដាំតាមជម្រាលភ្នំ គឺប្រើប្រាស់រយៈពេលខ្លី និងកាត់បន្ថយការនឿយហត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8htFGC7CLpBj4PEvnXYhJQxvnzjk1NobVyw8quo3BuYZOLrpFAo9OqKAMhaJ-Gz8g5GoJ7fq9hj5mxts478LL2ChggfeKL71xPJZAW7hetn8rmmjPenvHfXi-hb9WBy65leNNBlAfjze0fWm8OCbP-O0BCBC3meFZQ137mEgLs4x4WmyEtgroAtLbXH0/s799/64784be3498ea27454ceacbc.jpeg

មន្ត្រីប្រចាំស្រុកជៀនសៀន បានប្រើប្រាស់ដ្រូនចំនួន១២គ្រឿង សម្រាប់ធ្វើជាជំនួយក្នុងការដាំកូនឈើយ៉ាងមានប្រសិទ្ធភាព ។ Ren Feilin គឺជាមន្ត្រីថែរក្សាព្រៃឈើជាន់ខ្ពស់មកពីនាយកដ្ឋានព្រៃឈើ និងវាលស្មៅប្រចាំស្រុកជៀនសៀន និយាយថា បច្ចេកវិទ្យាដាំកូនឈើដោយដ្រូនអាចជួយកាត់បន្ថយការខូចខាតកូនឈើក្នុងពេលដឹកជញ្ជូន ។ កាលពីមុន យើងបានប្រើប្រាស់កម្មករឱ្យជញ្ជូនកូនឈើយកទៅដាំ គឺកូនឈើខូចខាតអស់ចាប់ពី៥០% ទៅ៦០% ប៉ុន្តែពេលនេះ ការប្រើប្រាស់ដ្រូនជញ្ជូនកូនឈើ ឃើញថា ឆាប់រហ័ស ហើយកូនឈើភាគច្រើនពុំខូចខាត ។

បច្ចុប្បន្ន មានស្រុកចំនួន៨ របស់ខេត្ត Shaanxi បានយកដ្រូនចំនួន៧០គ្រឿង មកប្រើប្រាស់ក្នុងការដាំកូនឈើស្មើជាង១លាន៧សែនដើម នៅតាមជម្រាលភ្នំខ្ពស់ៗ ដែលសម្បូរទៅដោយថ្ម និងខ្សោះជីវជាតិ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfmdkKochXgttbtc6qYJlZWl0fu6sIxia5Um8Oc5w0nahoXt5_KyQHXQy4S-Vs3sCCOsVnGKjSEJ3yqpDYbhvKqXEwV533JBr6C23KtaghQGZ3nr3Lbx0H9HcjcTIPUw1F8cA6P0kAa-4ZWpwi0YMRx8ZNsCLUSDy9pidqu0wM8daUfto3z1ibHLKoZ8/s899/202208187787a4ffd1474ef987364c4704c18616_c8bec99d-578b-4d53-9db9-d0c4784cb08f.jpg

Zhang Peiqian ជាអនុប្រធាននាយកដ្ឋានព្រៃឈើ និងវាលស្មៅប្រចាំស្រុកជៀនសៀន និយាយថា ការប្រើប្រាស់ដ្រូនក្នុងការដាំកូនឈើបានជួយកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ ហើយកូនឈើមានសភាពល្អដូចដើម ។ លើសពីនេះ វាក៏បានជួយកាត់បន្ថយការចំណាយដើមទុនផងដែរ គឺថ្លៃដឹកជញ្ជូនកូនឈើថោកជាងមុន ចាប់ពី២យាន់ ទៅ៣យាន់ (ឬថោកជាងមុន ចាប់ពី១ពាន់រៀល ទៅ១ពាន់៥រយរៀល) ។ ដូច្នេះ ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម ពិតជាមានគុណសម្បត្តិសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចជាតិ ហើយបានប្រែក្លាយជម្រាកភ្នំថ្មទៅជាតំបន់ព្រៃឈើពណ៌បៃតង ៕