ជុំវិញការប្រកាសរំសាយក្រុម ប៉ូឡារិច ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មបារមី បានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំងព្រោះតែដំណឹងនេះឆាប់រហ័សពេកទាំងក្រុមនេះកំពុងឆ្ពោះទៅមុខរហូតធ្វើឱ្យមានការជជែកវែកញែកពីហេតុផលពីក្រោយនៃការរំសាយក្រុម។ យ៉ាងណាមិញ Fan Club របស់ ប៉ូឡារិច មានឈ្មោះថា Polarix Universe អះអាងថាការរំសាយក្រុមនេះគ្មានវិវាទផ្ទៃក្នុងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRinMyEv4zpxvQ2OZGMEw3-1VW28WEhqZbDAOQBDDa6aYZkIVXVLvgfL3yqYthmB9i_t7_-_i_cmxMhx7GILtm5hbgjbOW800C8kI7Hirs3e_Pg634Qn8xAl-CAcWtRYlxUs2_OVXGZOObjtzckyhSp4lxo-SuiotUpOZBmdCP-ReiEMO6YyLOq2IpEbg/s2048/image_2024-05-11_10-45-21.png

កាលពីយប់ថ្ងៃទី១០ ឧសភា តាមសេចក្តីជូនដំណឹងពីផលិតកម្មបារមី បានឱ្យដឹងថា ក្រុម Polarix សម្រេចរំសាយក្រុមដោយសិល្បករទាំងពីររូបមានបំណងចង់ផ្ដោតលើការងារ សិល្បៈរៀងៗខ្លួន។ បើទោះបីជាសិល្បករទាំងពីរមិនបន្តរួមផលិតបទចម្រៀងជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរនឹងចាប់ផ្តើម បទពិសោធន៍ថ្មី ក្នុងនាមជាតារាចម្រៀងទោល ហើយនឹងនាំមកជូននូវអ្វីដែលថ្មី និងអស្ចារ្យជូនប្រិយមិត្ត អ្នកគាំទ្រ។ ក្នុងសេចក្តីជូនដំណឹងនោះ នរិទ្ធ នឹងបន្តជាសិល្បករប្រចាំផលិតកម្មបារមីដដែល និងកំពុងផលិត កម្រងបទចម្រៀងថ្មីៗ។ ចំណែកឯ ជូវី លីន បានព្រមព្រៀងបញ្ចប់កុងត្រានឹងបន្តផលិតបទចម្រៀងជាសិល្បករឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4z_KiP4xUAXvnyl4ZgMCg9ZZsV2gDtuNvkySbxS2IPKgKDi-fyBvhDlYXzeh1N11yOWZTZheFp48QyKfHWgyZftvzHp5JwBoiL0ZSMJ9rlPU0B1VGyuYNxLVjZNZPGCjSiFL12_ATWZuY07VjybgdKO2fqwD7hPwveqdPrxt7WNAzT1EKOBrG_O6xDJ4/s2048/image_2024-05-11_10-45-16.png

ជុំវិញការប្រកាសរំសាយក្រុមនេះបានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង ក្រុមនេះកំពុងឆ្ពោះទៅមុខជាមួយប្រជាប្រិយភាពរបស់ខ្លួនបែរជាសម្រេចចិត្តរំសាយក្រុមទៅវិញ ខណៈរឿងនេះក៏ធ្វើឱ្យលេចនូវមតិវែកញែកមួយចំនួនពីបញ្ហានៅពីក្រោយនៃការចាកចេញរបស់ ជូវីលីន។
យ៉ាងណាមិញ តាមការបង្ហោះរបស់ Polarix Universe ដែលជាFan Club របស់ ប៉ូឡារិច បានបញ្ជាក់ឱ្យដឹងថាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សមាជិកទាំងពីរ វណ្ណ នរិទ្ធ និង ជូវី លីន បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រដោយផ្ទាល់ដើម្បីបញ្ជាក់ពីការសម្រេចចិត្តនិងអនាគតរបស់ក្រុមប៉ូឡារិច។ ក្នុងនោះអ្នកគ្រាំទ្រក៏បានបញ្ជាក់ថា ការរំសាយក្រុមនេះមិនមានវិវាទផ្ទៃក្នុងនោះទេ និងបានលើកឡើងទៀតថាដរាបណា នរិទ្ធ និង ជូវី នៅមានដង្ហើមពួកគេនៅតែមានអត្តសញ្ញាណសមាជិក ប៉ូឡារិច ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaP99MK0Hts0zancRqMzuerxzoWNYLDwmDzBQhd00BytkppmujGJIJvSLU_1V8UlYjBJvZhDrrL7wcLioJD8AJz-6S4HDllHTjlWaSIalsBBQvzPCSxIFZPfiFu70HXuQw0b3xdSSQBfby1VS_XFLmmN9GU2SJ31ePY9EtO5SdpTZmBbMgdlQcSrrjR1s/s2048/image_2024-05-13_11-24-30.png

គួរបញ្ជាក់ថា នរិទ្ធ និង ជូវីលីន បានរួមដំណើរជាមួយគ្នា១០ឆ្នាំមកហើយ ដោយ ប៉ូឡារិច បានបង្កើតដំបូងក្នុងខែកក្កដា ឆ្នាំ២០១៦ ជាមួយនឹងសមាជិក៤ រូបហើយមុននឹងបង្ហាញខ្លួនបានហ្វឹកហាត់ជាមួយគ្នា១ឆ្នាំកន្លះ រហូតដល់ក្រុមនេះនៅសល់តែសមាជិក២រូប។ ក្នុងកម្មវិធីប្រលង The Rapper Cambodia ជូវី លីន បានធ្វើជា Producer ជាមួយ វណ្ណដា ខណៈ នរិទ្ធ ធ្វើជាគ្រូបង្វឹក (Coach ) ដែលមានកូនក្រុម យូហៃ ក្លាយជាម្ចាស់ពាន ខណៈលោកនិងយូហៃ បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយកូនក្រុមបន្ទាប់ពីចេញបទចម្រៀង ១ណា ដែលពេលនេះមានអ្នកស្តាប់ជាង១៤លានដង ក្នុងរយៈពេលជាង៣ខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJLwfXkXpNRNM-ldHYCqRBtlAAHouOKWYOgIvVz8jV-DxG8q5LwC4Bck6NCEGbLWCjiw4a-jTxL2_QmCe7JqzMUDIhtaJpmXLpEv-2YKhB8i77EUPMWtR4ZMzAarEgTOKysxUx6uIsVIdzw-kEo9Db6KXwz8BKxCxUSnCTQcNRdV9aBJgCXjo9ZvILhE/s1473/image_2024-05-13_11-22-58.png