Home ព័ត៌មានអន្តរជាតិ អុញនោះម៉េចវិញចេះ! លោក Elon Musk ចាប់ផ្តើមឈឺក្បាលរឿងការដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស

អុញនោះម៉េចវិញចេះ! លោក Elon Musk ចាប់ផ្តើមឈឺក្បាលរឿងការដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស

76
0

Neuralink ជាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកសរសៃប្រសាទ និងខួរក្បាលរបស់បិតាបច្ចេកវិទ្យា លោក Elon Musk ដែលបានដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សដំបូងគេ ចាប់ផ្តើមមានបញ្ហាហើយ ។ អ្នកជំនាញក្នុងក្រុមហ៊ុននេះនិយាយថា វាបណ្តាលមកពីមានខ្យល់ក្នុងលលាដ៍ក្បាលក្នុងអំឡុងពេលវះកាត់ដាក់បន្ទះឈីប ហើយធ្វើឱ្យលោក Elon Musk ឈឺក្បាលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWzKfENTUrYmq2q5HcgjR7JXcoY9KFfxiSTt6vzb8IL18h0nLFiI7LIazFWkQ64ZUyF0Z8SoxAvhEC7js8ABQRjH9eX1QKkWSx5B8k81GgqE9WghxZj03JE-74Jj2vqjT6w4d142fZK2kdy_IX45xZHmX4wvxXPgyJmr2gK5ss95gHwUnVXzouYJ0Yag/s700/im-846248.jpg

បញ្ហានេះបានចាប់ផ្តើមកើតឡើងចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ ហើយក្រុមហ៊ុន Neuralink បានផ្សព្វផ្សាយពីបញ្ហាលម្អិតទាំងនេះក្នុងគេហទំព័ររបស់ក្រុមហ៊ុន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ថា ខ្សែតភ្ជាប់ឧបករណ៍ជាមួយការគិតរបស់ខួរក្បាលអ្នកសាកល្បងនេះបានរបូតចេញពីទីតាំងដើម ទើបធ្វើឱ្យការប្រមូលទិន្នន័យធ្លាក់ចុះ ។

គេពុំទាន់ដឹងច្បាស់ថា ហេតុអ្វីទើបខ្សែតភ្ជាប់ឧបករណ៍ជាមួយការគិតរបស់ខួរក្បាលអ្នកសាកល្បងរបូតបែបនេះ ប៉ុន្តែអ្នកជំនាញរបស់ក្រុមហ៊ុន Neuralink និយាយថា បញ្ហានេះបណ្តាលមកពីមានខ្យល់ក្នុងលលាដ៍ក្បាលក្នុងអំឡុងពេលវះកាត់ដាក់បន្ទះឈីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjElIBgV_FDruccjqSZerJ_fpxtPrwrW8HnDHVimBY1seFFtiNU8Sr2CQ7ZxI5zSrbEHVFO0RyBRs4ilUpkNRJIBj_71gWSPqttnHKbUXgOO-q5peRvQWDeDJ-4IUItPHE7G6cbgorN1L7B26N1uSfv-Vwfe2xXjNuuVonET93B7CaleFa5e9Y0c_vN0Y0/s1506/200828-neuralink1.jpg

សារព័ត៌មាន Arstechnica រាយការណ៍ថា យោងតាមប្រភពព័ត៌មានជិតស្និទ្ធជាមួយក្រុមសាកល្បងរបស់ក្រុមហ៊ុន Neuralink និយាយថា ក្រោយពីកើតបញ្ហា ក្រុមហ៊ុនគ្រោងដោះឧបករណ៍នេះចេញពីខួរក្បាល ប៉ុន្តែក្រោយមក ក្រុមហ៊ុនក៏បានផ្លាស់ប្តូរ Algorithm ហើយអាចស្រង់យកទិន្នន័យបាត់បង់មកវិញបានខ្លះ ។ ក្រុមហ៊ុននេះលើកឡើងថា អ្នកសាកល្បងដាក់បន្ទះឈីបក្នុងខួរក្បាលពុំរងផលប៉ះពាល់អវិជ្ជមានទេ ។

ការដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្សដំបូងគេនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសរសៃប្រសាទ Barrow ស្ថិតក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ។ គេបានដាក់បន្ទះឈីបក្នុងខួរក្បាលរបស់លោក Noland Arbaugh អាយុ២៩ឆ្នាំ ជាអ្នកជំងឺជនជាតិអាមេរិក ដែលលោកពិការចាប់ពីកចុះក្រោម ដោយសារការជ្រមុជទឹកកាលពីឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUs2DDImjJsIagaxCf7gzSpQps68DFl9rpKTOqvPWL_6fpwY8PkflLXTO6CbGzsDx2CH1N2pjE-JU8h9W_7fG6T8Q4tloAaGR-H9hSiWMuU57CJp__OAONP28oT2jIUFc1TTS0edeuclBiAsaCk8H77r1KDK4WVdrj39s4KGpXNOro0XjFJ39CGQ4vr8w/s1388/neuralink-device.jpeg

ក្រោយមក លោក Elon Musk បានសរសេរក្នុងបណ្តាញសង្គមថា លោក Noland Arbaugh បានជាសះស្បើយឡើងវិញ ហើយលទ្ធផលបឋម គឺល្អ ។ បន្ទាប់មក លោក Elon Musk ក៏បានបង្ហាញពីសមត្ថភាពរបស់លោក Noland Arbaugh ជាបន្តបន្ទាប់ ដូចជា ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលលេងអុកតាមអនឡាញរបស់ Arbor ឃើញថា លោក Noland Arbaugh អាចលេងទុកតាមចិត្តចង់តាមរយៈការបញ្ជាពីខួរក្បាល ។

បន្ទះឈីបក្នុងខួរក្បាលនេះមានទំហំប៉ុនកាក់តូចមួយ និងស្តើងជាងសក់មនុស្ស ព្រមទាំងមានខ្សែផ្សេងៗអាចបត់បែនបាន ។ បន្ទះឈីបមានអេឡិចត្រូតសរុបចំនួន១.០២៤ បានតភ្ជាប់ជាមួយខួរក្បាល ហើយធ្វើឱ្យលោក Noland Arbaugh អាចគ្រប់គ្រងឧបករណ៍កុំព្យូទ័រ និងលេងវីដេអូហ្គេមដោយប្រើគំនិតរបស់ខ្លួន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnm7h9G2tLVnQmQ7YBQomcgwVNKJlM5iLEIwQmGi57lJARxGCcJYlphTfCu3mFDqLS3B_jy2njIko3M0K8FsaPkvcFRAG8TohfV_sLS142pg2a1tjCE7LQ9lmhduBpl7YLsotD43WRY1RmOAhYoiH-Xv51A44Fm4yIP9o7Re3jXHZw9VL9XY3WWx2cTvw/s1920/wired_wired-news-and-science-the-science-behind-elon-musks-neuralink-brain-chip.jpg

បញ្ហាកើតឡើងចំពោះលោក Noland Arbaugh ពាក់ព័ន្ធនឹងបន្ទះឈីបក្នុងខួរក្បាល ក្រុមហ៊ុន Neuralink និយាយថា បានជូនដំណឹងទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិករួចហើយ ដែលជាភ្នាក់ងារគ្រប់គ្រងការសាកល្បង និងបានអនុញ្ញាតឱ្យក្រុមហ៊ុនសាកល្បងដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស ។ ក្រុមហ៊ុនជឿថា បញ្ហានេះបានដោះស្រាយរួចហើយ ៕