Home ព័ត៌មានជាតិ បងប្អូនខ្មែរទាំងអស់គួរប្រុងប្រយ័ត្ន! ថៃ វៀតណាម ភីលីពីន ឡាវ ប្រកាសអាសន្នអំពីរលកកម្តៅឆ្នាំ២០២៤

បងប្អូនខ្មែរទាំងអស់គួរប្រុងប្រយ័ត្ន! ថៃ វៀតណាម ភីលីពីន ឡាវ ប្រកាសអាសន្នអំពីរលកកម្តៅឆ្នាំ២០២៤

108
0

ឆ្នាំដែលផែនដីបានឡើងកម្តៅខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត គឺឆ្នាំ២០២៤នេះ ធ្វើឲ្យទូទាំងទ្វីបនៅលើពិភពលោកបានទទួលរងនូវឥទ្ធិពលកម្តៅដ៏កាចសាហាវ ដែលវិទ្យាសាស្រ្តហៅថា បាតុភូត El Nino ។ ដោយសង្កត់ធ្ងន់លើទ្វីបអាស៊ីយើងនេះ កម្រិតកម្តៅបានកើនឡើងខ្លាំងបំផុតរហូតនៅតំបន់ខ្លះធ្វើឲ្យយើងមានអារម្មណ៍ថា សីតុណ្ហភាពកម្តៅមានជិត៥០អង្សាសេឯណ្ណោះ។ ខណៈដែល ថៃ វៀតណាម ឡាវ ភីលីពីន ក៏ដូចជាប្រទេសអាស៊ីផ្សេងទៀត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្លួន ក៏ដូចជាមានវិធានការទប់ស្កាត់មួយចំនួនទាក់ទងនឹងរលកកម្តៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyxa8uIGS3U_VTJRw4Z-3c8uXjtp-wNNBEZmAT97qnPzcN2RBBLB5zKpqgJqqMp2xoypbOfQInKCZcVgBTeIzmHFV8JTNhju_oRzGM9AAngil6-NRL-20ExUdxssHWSo1IU9yj3KCCC0ve-T42N3IaMfZijgzooNThGNG_lz2q-QpdwgTPV0DKMF89qo0/s980/b319ebf9bcd6e25ed1f29dca8e4a060e1b0a0e36.jpg

បើយោងតាមសារព័ត៌មានថៃបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសានេះបានឲ្យដឹងថា ពលរដ្ឋខ្លួនប្រមាណនឹង៣០នាក់ហើយបានស្លាប់នៅក្នុងរដូវក្តៅ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ដោយតួរលេខនៃចំនួនអ្នកស្លាប់គឺគិតចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែមេសានៃឆ្នាំ២០២៤នេះ។ វាគឺជាការព្រួយបារម្ភមួយរបស់រាជរដ្ឋាភិបាលថៃ ដោយបានលើកឡើងថា សីតុណ្ហភាពក្នុងទីក្រុងបាំងកកបានកើនឡើងដល់ ៤០,១អង្សាសេ ខណៈខេត្តខ្លះ ដូចជាខេត្តភាគខាងជើងប្រទេសថៃ សីតុណ្ហភាពឡើងដល់ ៤៤,២អង្សាសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3V2tv6Mwi6VlEdfXMYM-36JkSmWrHbBobX_s43eLc4g4bq61OpdvuuVx8IBgl8kKDuupoZl9vaDbDEYAWZVpl9ywqHetII5A2hMUhQfYy1EE4MNXFlJePIb18Ntueqx2lgsOn6sg1sq-aqznXFjZ8xGyLN08K5b33QfPin6mAgnKMv5Q8YakQ1MFIiMk/s1000/bangladesh-climate-weather-heat-104443_4088719_20240428210151.jpg

ចំណែកនៅវៀតណាមវិញ ការព្រួយបារម្ភថ្មីមួយបានកើតឡើងទៅលើកុមារភាគច្រើននៅទូទាំងប្រទេសវៀតណាមបាននឹងកំពុងប្រឈមទៅនឹងជំងឺទាក់ទងនឹងផ្លូវដង្ហើម ពិសេសគឺជំងឺរលាកសួត និងជំងឺរលាកទងសួត ដោយសារតែការប្រែប្រួលនៃអាកាសធាតុ និងការឡើងកម្តៅផែនដីយ៉ាងឆាប់រហ័ស។ ជំងឺរលាកសួតនេះគឺមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយដែរ ដែលនឹងបញ្ចេញតាមរយៈអាការៈដូចជាឈឺបំពង់ករ ក្អក ផ្តាសាយ ធ្វើឲ្យកុមារបាត់បង់ចំណង់អាហារ បែកញើសច្រើន ខ្សោះជាតិទឹកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtOjdR5ywd8wdPxWoTZvIcect3euKqyMOsFO8T2xJ_8T_EpTTx1EwSVxOxP0leOZSiEJtnCI1fv5tDS5mHYjj-VR0jCXLwIDECqOE2SOiiytryW8lYd_yL01zOvAlqt6W05DMJL_IjXWw9oFrGApfclD7YCZUkfsFFfrVfIYiaMHaUmC8IGN7wAy4njPI/s3000/gettyimages-2123609576-2.jpg

ចំណែកប្រទេសអាស៊ីផ្សេងទៀត ដូចជាភីលីពីន និងឡាវ , ឥទ្ធិពលនៃរលកកម្តៅឆ្នាំនេះ ជាការព្រួយបារម្ភមួយក្នុងចំណោមសិស្សានុសិស្ស ពិសេសគឺកុមារតូចៗ ទើបសេចក្តីប្រកាសថ្មីមួយអនុញ្ញាតិឲ្យសាលារៀនទាំងអស់ផ្អាកការសិក្សានៅក្នុងថ្នាក់ដោយផ្ទាល់ជាបណ្តោះអាសន្នសិន និងជំនួសមកវិញដោយការរៀនតាមរយៈប្រព័ន្ធអនឡាញ។ ការបិទសាលាជាបណ្តោះអាសន្នលើកនេះ គឺជាការគិតគូរអំពីសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្ស ព្រោះនៅក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលមិនទៀង ការកើនឡើងកម្តៅខ្លាំងលើសពី ៤០អង្សាសេ បន្ថែមពីនេះ ដោយរដូវវស្សាជិតឈានចូលមកដល់ទើបបណ្តាលឲ្យតំបន់ខ្លះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFRtZTNiDOHL-RcNA5L-2IQY7FtPlsVBBcgNs3iEfKs6DyL2Pqf9Xbqnl5jrx9b7p3QC4dSLwoZYXPJw9j-65G3ecRYc7-a9heLOIsrg8M7-XKSBQSzJg_zyU1IqWALjcsVYI-ffSwV0d1M670SzLhDNTf_o1sUwvtuFy-_eH5Gstq0Jb39SDLVCleapM/s548/cb80388ebcf8e882fbf540ecc1a64ab7.png

ជាមួយគ្នានេះ តាមរយៈដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញ ក្នុងអំឡុងពេលរដូវក្តៅនេះគឺបានលើកឡើងថា មនុស្សគ្រប់វ័យ ពិសេសគឺកុមារនិងមនុស្សចាស់ គួរតែចៀសវាងដាច់ខាតស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោង ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ និងគួរតែស្ថិតនៅកន្លែងម្លប់ និងមានខ្យល់ចេញចូលបានល្អ ទើបជាការប្រសើរ។ បន្ថែមពីនេះ ក៏គួរតែធ្វើលំហាត់ប្រាណជាប្រចាំ លាបលេការពារកម្តៅថ្ងៃ ស្លៀកសម្លៀកបំពាក់ពណ៌ស្រាលដូចជាពណ៌សរ និងត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ផងដែរ៕