ប្រទេសម៉ារ៉ុក អេស៉្បាញ និងព័រទុយហ្គាល់ គ្រោងនឹងធ្វើសហម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ខណៈម៉ារ៉ុកត្រៀមនឹងសាងសង់កីឡដ្ឋានដ៏ធំជាងគេលើលោក ដើម្បីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
កីឡដ្ឋានដែលម៉ារ៉ុក គ្រោងនឹងសាងសង់ អាចផ្ទុកទស្សនិកជន១១៥,០០០នាក់ ដោយគ្រោងចំណាយថវិការប្រមាណ៤៥៩លានអឺរ៉ូ និងរយៈពេល៥ឆ្នាំសម្រាប់ការសាងសង់។
កីឡដ្ឋាននេះ នឹងក្លាយជាកីឡដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដោយរុញច្រានកីឡដ្ឋាន Rungrado 1st of May របស់ប្រទេសកូរ៉េខាងជើង ទៅឈរនៅលើ២វិញ (ផ្ទុកទស្សនិកចំនួន ១១៤,០០០)។
កីឡដ្ឋាន Rungrado 1st of May
បន្ថែមពីលើសមត្ថភាពដ៏ធំ ពហុកីឡដ្ឋានក៏នឹងមានទីលានកីឡា អាងហែលទឹក មជ្ឈមណ្ឌលលក់ទំនិញ និងសណ្ឋាគារផងដែរ ដោយបំពេញតាមតម្រូវការទាំងអស់របស់ FIFA៕










