Home ព័ត៌មានជាតិ អស្ចារ្យខ្លាំង! កូនខ្មែរគ្រប់រូបត្រូវយល់ដឹងអំពីប្រាក់រៀលខ្មែរ ដែលបោះពុម្ពឡើងសុទ្ធតែបានផ្សារភ្ជាប់ជាមួយវប្បធម៌អរិយធម៌ខ្មែរ

អស្ចារ្យខ្លាំង! កូនខ្មែរគ្រប់រូបត្រូវយល់ដឹងអំពីប្រាក់រៀលខ្មែរ ដែលបោះពុម្ពឡើងសុទ្ធតែបានផ្សារភ្ជាប់ជាមួយវប្បធម៌អរិយធម៌ខ្មែរ

489
0

ជាការពិត ប្រទេសនីមួយៗសុទ្ធតែមានរូបីយប័ណ្ណ ពោលគឺលុយតំណាងជាតិខ្លួន ដើម្បីចរាចរនៅទូទាំងប្រទេស។ ជាក់ស្តែង រូបីយប័ណ្ណរបស់ប្រទេសកម្ពុជា គឺ ប្រាក់«រៀល» ដែលប្រាក់រៀលខ្មែរបានបង្កើតជាលើកជាលើកដំបូងដោយធនាគារជាតិកម្ពុជា ចន្លោះឆ្នាំ១៩៥៤ ដល់ ១៩៦៤ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង។ https://upload.wikimedia.org/wikipedia/commons/thumb/7/7d/Cambodian_Reil.jpg/300px-Cambodian_Reil.jpg

ខណៈ ធនាគារជាតិកម្ពុជាគឺបានបិទទ្វារវិញក្នុងរបបខ្មែរក្រហម ១៩៧៥-១៩៧៩។ បន្ទាប់ពីបានផ្តួលរលំរបបខ្មែរក្រហមរួចមក ចន្លោះឆ្នាំ ១៩៧៥-១៩៩៣ ធនាគារជាតិកម្ពុជាក៏បានកសាងនិងចាប់ផ្តើមផលិតរូបីយប័ណ្ណខ្មែរឡើងវិញ ដោយគ្រានោះកម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ រីឯចាប់តាំងពី ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ននេះ ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់។

ទោះជាយ៉ាងណា បច្ចុប្បន្ន រូបីយប័ណ្ណខ្មែរត្រូវបានផលិតឡើងនិងកែសម្រួលជាបន្តបន្ទាប់។ ជាមួយគ្នានោះ រូបីយប័ណ្ណឬក្រដាសប្រាក់ខ្មែរនីមួយៗសុទ្ធតែបានរចនាឡើងដោយបង្ហាញពីភាពលេចធ្លោរបស់ខ្លួនយ៉ាងមានឥទ្ធិពលនិងស្រស់ស្អាត តាមរយៈការផ្សារភ្ជាប់រូបីយប័ណ្ណជាមួយនឹងវប្បធម៌អរិយធម៌ខ្មែរដ៏រុងរឿងពីអតីតកាល។

ខាងក្រោមនេះ គឺជាការបង្ហាញក្រដាសប្រាក់ខ្មែរ ដែលបានរចនាឡើង និងមិនភ្លេចបង្ហាញពីកិត្យានុភាពរបស់ខ្លួន តាមរយៈការដាក់តាំងប្រាសាទល្បីៗនិងតំបន់ប្រវត្តសាស្រ្តមួយចំនួននៃប្រទេសកម្ពុជា ៖
-ក្រដាសប្រាក់ ៥០០រៀល សេរ៊ីចាស់ មានរូបប្រាសាទអង្គវត្តខ្មែរhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434233424_122124815084216188_6775515219029660921_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=e7KKa9AWBgMAX9jgbES&_nc_ht=scontent.fpnh1-2.fna&oh=00_AfBu4_1QnwMB1xF7nvdkQOH023Oyg_HpWz66HRtqkE3beg&oe=660352BE
-ក្រដាសប្រាក់ ១០០០រៀល សេរ៊ីចាស់ មានភ្ជាប់ជាមួយនឹងប្រាសាទបាយ័នhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434145669_122124815144216188_4054887591477950079_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=T_fQKbWrnlYAX_o_R9l&_nc_ht=scontent.fpnh1-2.fna&oh=00_AfAz6QenivTwjxx_G8xCDTtJNe5vGHOc-8QWZkOtsCwODw&oe=6602704B
-ក្រដាសប្រាក់ ១០០០រៀល សេរ៊ីថ្មី មានរូបក្លោងទ្វារជ័យនៃប្រាសាទបាយ័នhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434209601_122124815036216188_2666255867423181696_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=zGtRsXD3kTAAX9ruHwK&_nc_ht=scontent.fpnh1-2.fna&oh=00_AfBaoaLYh4yW2wb9OVGiIS-mfnjZySuuehnxa25AJt9YbQ&oe=66036FEB
-ក្រដាសប្រាក់ ២០០០រៀល សេរ៊ីថ្មី មានរូបប្រាសាទតោនៅតំបន់ប្រាសាទសម្បូរព្រៃគុកhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434063579_122124815108216188_4933702406814243195_n.jpg?_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=R8XbZRAgDSIAX98kSNi&_nc_ht=scontent.fpnh1-2.fna&oh=00_AfB3trzC4K-BNkEk6wu9k_Cqr4ARwlcU0hNFmH972timQw&oe=66037287
-ក្រដាសប្រាក់ ២០០០រៀល សេរ៊ីចាស់ មានរូបប្រាសាទព្រះវិហារhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434340018_122124815126216188_7812254338680138671_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=qsRcMpADGioAX9Jb-dO&_nc_ht=scontent.fpnh1-2.fna&oh=00_AfBLM3xjMDxtsCjQH-3CHtTNwQrDGl5eB8zNTOlD9L05Cw&oe=66034B6B
-ក្រដាសប្រាក់ ៥០០០រៀល មានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័នhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434213551_122124815072216188_9028023979818176564_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=WBV-lSljcM8AX_mhCSQ&_nc_ht=scontent.fpnh1-2.fna&oh=00_AfAPbum4OjAa2g0q4fWNGiIryfVr7BadNLsey0-qvtV3PA&oe=66038793
-ក្រដាសប្រាក់ ១០,០០០រៀល មានរូបប្រាសាទនាគព័ន្ធhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434212424_122124815156216188_8873012370603853634_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=vgWwyiWGH-MAX-r8Nsk&_nc_ht=scontent.fpnh1-2.fna&oh=00_AfA74P27TUcAqCNfbggZHx4R6ZWMwEPS_rtDdN40e4s6Bw&oe=66030871
-ក្រដាសប្រាក់ ២០,០០០រៀល មានរូបបណ្ណាល័យនៃប្រាសាទបន្ទាយស្រីhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434237953_122124815096216188_3504145254293554508_n.jpg?_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=cfJXRfIJ6hYAX_ChgT-&_nc_oc=AdiuflJD83-ZBBVhOmb6AZOjhX1rt9SWhFLl2FVhPEvfqkz7hpdSvSc_Jmxp3_XjZcQ&_nc_ht=scontent.fpnh1-2.fna&oh=00_AfB9LYcskS8Xh_zZel7rDrjN0eWW52Gq4rWye5WJ6OQs6w&oe=6603AF21
-ក្រដាសប្រាក់ ៥០,០០០រៀល មានរូបប្រាសាទបាគងhttps://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434108026_122124815060216188_1230155276128304936_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=sxud86MO-y0AX_EbAhL&_nc_ht=scontent.fpnh1-2.fna&oh=00_AfCWjvBvtNTIA_h5yDVt4FyPk619GDB1OvX78ml_L5GDgA&oe=66030FEA
-ក្រដាសប្រាក់ ១០០,០០០រៀល មានរូបគ្រុដនៅលើកំពែងនៃប្រាសាទព្រះខ័ណ្ឌ៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/434102941_122124815024216188_5758816231584765351_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=0xJ-08DMqA8AX8HK9I8&_nc_ht=scontent.fpnh1-2.fna&oh=00_AfDcvX5tBoybJ9g_N9hY2ZNr943IhGx8qrSpuATcz2rzHQ&oe=66040354