Home តារាជាតិ ជី ដេវីត យកបទ Diss វណ្ណដា ទៅសម្តែងនៅហ្វីលីពីន

ជី ដេវីត យកបទ Diss វណ្ណដា ទៅសម្តែងនៅហ្វីលីពីន

166
0

តារាចម្រៀង ជី ដេវីត បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងច្រើនសម្រាប់ការចេញទៅសម្តែងលើកទី២នៅប្រទេសហ្វីលីពីន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅទីនោះ។ ទោះយ៉ាងណាភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពី ជី ដេវីត បានយកបទ Diss វណ្ណដា កាលពីពេលកន្លងមកនេះយកទៅសម្តែងឱ្យអ្នកនៅទីនោះស្តាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijYHCLdJ90ZkY__Ea_4YM1viARWDaCmU543mWyyhZTu7rVv1wPizLAzY7_cZcTe23PK5ibTdN7-CaY1kQ1YQ3SDln7QmKv6YiGCf5L_mMGZ2iatVKhSDKY1tMLVTrojyGGJwnk83cJji1k0XJQ_4cMFQ8QFHe9pxeXeUUKjJmXKRNOgdWvy4nl0HFDu9o/s2589/image_2026-07-20_09-54-39.png
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ផេកមួយឈ្មោះថា «សហគមន៍ដាយណូស័រ» បានបង្ហោះវីដេអូពីការសម្តែងរបស់ ជី ដេវីត នៅក្នុងប្រទេសហ្វីលីពីនក្នុងពេលជួបជុំអ្នកគាំទ្រនៅទីនោះ។ យ៉ាងណាក៏ដោយបទដែល ជី ដេវីត យកទៅសម្តែងគឺជាបទមានចំណងជើងថា «ថីអ្ហែងថី»ដែលចេញកាលពីចុងខែមករា ឆ្នាំ២០២៥ ហើយក៏ដឹងថាជាបទដែលតារាចម្រៀងរូបនេះ Diss Track ទៅកាន់តារារ៉េប វណ្ណដា ទៀតផង។ នៅពេលឃើញមានវីដេអូនេះមានមតិយោបល់មួយចំនួនពីអ្នកគាំទ្រ ជី ដេវីត ថាតារាចម្រៀងរូបនេះ Diss ដល់ហ្វីលីពីនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOXuETUJMwe73PX44002isoXmioILWG14i4oa1VRqY6Vw-GVoZYHYe1nKLYphyphenhyphen-yax9egdkJBviVJn_uk421tUuJoth5w4mi-3HmVS-YTvlD1PYoer6yV4uCLI2O3sKfg0I4KQY3QoVLvH_yjsOkPVPxwRoQF1Q0jIDjYeADhfwiNt8-nYq2gwCHF1Dx0/s2048/image_2026-07-18_14-53-37%20(2).png

គួររម្លឹកថា ជី ដេវីត បានចេញបទ «ថីអ្ហែងថី» និងបទ «អ្ហែង ចង់ទៅណា?» កាលពីចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពី វណ្ណដា បានសម្តែងបទ J+O II ចំនួនពាក់កណ្តាលបទនៅក្នុងកម្មវិធីរបស់ខ្លួន។ ក្រោយពីចេញបទ Diss Track ទាំងពីរបទ វណ្ណដា មិនបានតបតជាមួយនឹង ជី ដេវីត ឡើយដោយទុកឱ្យតារាចម្រៀងរូបនេះចេញបទតែឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9UkXG0SPvC574IfD_51PUCLhOc54aZsCL1ZUgUR6exZO-uWhfgYfP7NnSqP2UyXEX0eKtBxcrjh9nBuEypK1yWZ74xz8nHdp9vfF62swxdKE-MqDWzhGIGJWhMICR_3nrA3esxAl0XAU-bROAMx_8HtGtApZs_wafAplLnak6H2OUdUhLgqTM9FbyZ1A/s4096/image_2026-07-20_09-54-55%20(2).png

ទោះបីជាមិនឃើញភាគីម្ខាងទៀតតបតក្តី កាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជី ដេវីត បានយកបទ Diss ចំនួន៣បទទៅសម្តែងនៅលើឆាកតន្រ្តីរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAkt4OVRTezdMhpnE5QltcKy1IXl5lg4od01HBLELJNiGNkb7DlTH9Im1-SaRpefKynYf0ZeNk4LYFU69Ab1zbUzld9IyOF9qvSKEtUSIwVOx7wIC7ifeSi2kfUHSvxGZtaIE6SDm8GZP2v5NjuXj1m9_wGoA2IfAJOLiM4ahBrDMTjB1hsbIY288RmeQ/s552/image_2026-07-20_09-54-55.png

ជី ដេវីត បានតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី SULONG SEAPop Music and Culture Caravan នៅឯប្រទេសហ្វីលីពីនកាលពីថ្ងៃទី១៨ ខែកក្កដា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅទីនោះ។ លើសពីនេះទៅទៀត ជី ដេវីត បានភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយក្រុមចម្រៀងល្បីរបស់ ហ្វីលីពីន ព្រមទាំងផ្តល់ជាកាដូទឹកអប់ដល់សិល្បករនិងហ្វេនៗផងដែរ៕