Home សុខភាព អាហារទាំង ៣ មុខ ជំនួយដល់អ្នកចង់សម្រាលកូនតាមធម្មជាតិ

អាហារទាំង ៣ មុខ ជំនួយដល់អ្នកចង់សម្រាលកូនតាមធម្មជាតិ

189
0

នៅពេលពពោះឈានចូលដល់សប្តាហ៍ចុងក្រោយ រាងកាយអ្នកម្តាយច្បាស់ជាចាប់ផ្តើមនឿយហត់ខ្លាំង ហើយទន្ទឹងរង់ចាំថ្ងៃឃើញមុខកូនតូចរាល់ថ្ងៃ។ ក្នុងអំឡុងពេលនេះ ជឿថាអ្នកម្តាយច្បាស់ជាធ្លាប់ឮការណែនាំតៗគ្នាឱ្យញ៉ាំអាហារនេះអាហារនោះ ដើម្បីជួយឱ្យឈឺពោះសម្រាលបានលឿន។ ក្នុងចំណោមនោះ «ផ្លែល្មើ ម្នាស់ និងអាហារហឹរ» គឺជាមុខសញ្ញាដែលគេនិយាយដល់ច្រើនជាងគេបង្អស់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvcoxjmBACgkxcSbSzlScHwEB17kSehd-t1TAmVfPOGSXj7IvpEoW58zmMvp8vrhzrX9yMwEgUM0jBywB7KcN2vqkL6E_3uiJDdPjx7LcBIK5zCDIpRXRe3E9LbuKjaKXjXNxiiMUrKzheOECCdKm45CQECJs6ctFZihK3_rwlfS2OQcZ7AnfSwL7SSZY/s640/photo_2026-07-18_15-27-44.jpg
    ប៉ុន្តែ តើអាហារទាំងនេះពិតជាមានវេទមន្តជួយជម្រុញការសម្រាលបានមែន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម? តោះមកដឹងពីការពិតទាំងអស់គ្នា៖

    ១. ផ្លែល្មើ បើប្រៀបធៀបនឹងអាហារដទៃ ផ្លែល្មើគឺជាអាហារតែមួយគត់ដែលមានការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រគាំទ្រច្បាស់លាស់។ ការសិក្សាបានបង្ហាញថា ការទទួលទានផ្លែល្មើ (ប្រហែល ៤ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ) ចាប់ពីសប្តាហ៍ទី ៣៦ ទៅ អាចជួយឱ្យមាត់ស្បូនទន់ និងបើកបានល្អនៅពេលសម្រាល។ ជាតិសមាសធាតុនៅក្នុងផ្លែល្មើមានមុខងារស្រដៀងនឹងអ័រម៉ូនអុកស៊ីតូស៊ីន (Oxytocin) ដែលជួយជម្រុញឱ្យស្បូនកន្ត្រាក់ដោយធម្មជាតិ និងកាត់បន្ថយអត្រានៃការប្រើប្រាស់ថ្នាំជម្រុញពីគ្រូពេទ្យ។ ប្រសិនបើអ្នកម្តាយចង់សាកល្បង ផ្លែល្មើគឺជាជម្រើសដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkUAdpOaTe3UnoOjJLPamXjyZHvQfM7uGMdmBLbQt2STi_XvvUApy1wMmyn3X5rZY8MCqlHx8kZYJZX0Njz_nBI7FIDpxchazeUifGjXoy7CIYuQudmtSjYhHjypdbJKgz6dc-0oSVdZhXdTX-iXy_IDnO66jcV0GXZ5gAZtZc6r6xPAHlcRakqNd_iEA/s652/photo_2026-07-18_15-27-43.jpg
    ២. ម្នាស់ ការញ៉ាំម្នាស់ជួយឱ្យបើកស្បូនលឿន ព្រោះម្នាស់មានផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះ ប្រូមេឡែន (Bromelain) ដែលអាចជួយធ្វើឱ្យជាលិកាទន់។ ប៉ុន្តែត្រូវញុាំក្នុងបរិមាណសមស្រប ព្រោះកាលណាញុាំហួសកម្រិតមិនត្រឹមតែមិនជួយឱ្យសម្រាលលឿននោះទេ តែវាអាចធ្វើឱ្យអ្នកម្តាយជួបបញ្ហាឈឺក្រពះ រាករូស ឬក្រហាយទ្រូងយ៉ាងខ្លាំងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxBy_fn2dG6z92Ga6Qs2AeFnKCudEttExx9wGjP5jPaU8KJ_uIUN-upZJIguQPtpOisr41vlo72dtQ0Sazz4SlGYDhGSExwnAdX95sH6xQiAgPTUBnRcwpT2P-VfSl7lYMgiUkzlrPdWxbsAtxcApDAFbJ6EJnHrRrPVI5M5z8nd_G84-BnRQG6N-n8s/s773/photo_2026-07-18_15-27-43%20(2).jpg

    ៣. អាហារហឹរ ការញ៉ាំអាហារហឹរៗ គឺជាវិធីពេញនិយមដែលស្ត្រីមានផ្ទៃពោះតែងតែលួចធ្វើ។ អាហារហឹរអាចជួយជំរុញការផលិតប្រូស្តាហ្គ្លែនឌីន ដែលអាចជួយឲ្យសាច់ដុំកន្ត្រាក់ និងរៀបចំរាងកាយសម្រាប់ការសម្រាលកូន។ ទោះជាយ៉ាងណា មូលហេតុដែលស្ត្រីខ្លះញ៉ាំហឹរហើយឈឺពោះសម្រាល គឺដោយសារសារធាតុហឹរទៅធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងពោះវៀនរលាក ឬកន្ត្រាក់ខ្លាំង។ ដោយសារតែស្បូន និងពោះវៀនស្ថិតនៅជាប់គ្នា ការរំញោចពីពោះវៀនអាចទៅប៉ះពាល់ដល់ស្បូនឱ្យកន្ត្រាក់តាមដែរ។ ប៉ុន្តែ វិធីនេះងាយនឹងបង្កជាជំងឺរាករូស និងបាត់បង់ជាតិទឹក ដែលអាចធ្វើឱ្យអ្នកម្តាយអស់កម្លាំងល្ហិតល្ហៃ គ្មានកម្លាំងប្រឹងនៅពេលឆ្លងទន្លេពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoq-cCLQxZ-zhAKSZ-h3dLDYj8j0aBUqUFMtcUUOoN5LBTCCP15Y3EXq4l7LMmsVsSHXJx4_Bx4DBEtk-kufPBi23WSGSxcdx7xpo_BkWm8gz7D635FKTbRGsMoIC2ToMPj34xjffBrJGr4M9CBguXYSz1y0VISERDUZdHEt_eL4c1n01ou8KxnyHu7Gs/s800/photo_2026-07-18_15-27-43%20(3).jpg

    ដូច្នេះ ទោះបីជាការចង់ឃើញមុខយ៉ាងណាក្ដី ប៉ុន្តែរាងកាយរបស់ស្ត្រីម្នាក់ៗមានលក្ខណៈខុសៗគ្នា។ មុននឹងសម្រេចចិត្តផ្លាស់ប្តូររបបអាហារ ឬញ៉ាំអ្វីមួយក្នុងបរិមាណច្រើនខុសប្រក្រតីដើម្បីជម្រុញការសម្រាល ដាច់ខាតត្រូវតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ឬឆ្មបដែលមើលថែទាំផ្ទាល់ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតទាំងមាតា និងទារកក្នុងផ្ទៃ៕