យោងតាមការចេញផ្សាយរបស់គេហទំព័រសហរដ្ឋអាមេរិក U.S. New & World Report គឺបានបង្ហាញប្រទេសកំពូលៗទាំង១០ ដែលមានថ្លៃដើមនៃការផលិតថោកបំផុតប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាគឺបានជាប់ចំណាត់ទី៨។ របាយការណ៍គឺផ្អែកលើការស្ទង់មតិនានា។
ប្រទេសទាំង១០នោះរួមមាន ៖
ចំណាត់ថ្នាក់លេខ១ ដែលមានថ្លៃដើមនៃការផលិតថោកបំផុត គឺប្រទេសឥណ្ឌា
ចំណាត់ថ្នាក់លេខ២ គឺប្រទេសចិន
ចំណាត់ថ្នាក់លេខ៣ គឺប្រទេសវៀតណាម
ចំណាត់ថ្នាក់លេខ៤ គឺប្រទេសថៃ
ចំណាត់ថ្នាក់លេខ៥ គឺប្រទេសឥណ្ឌូនេស៊ី
ចំណាត់ថ្នាក់លេខ៦ គឺបង់ក្លាដែស
ចំណាត់ថ្នាក់លេខ៧ គឺភីលីពីន
ចំណាត់ថ្នាក់លេខ៨ គឺកម្ពុជា
ចំណាត់ថ្នាក់លេខ៩ គឺម៉ាឡេស៊ី
និងចំណាត់ថ្នាក់លេខ១០ គឺស្រីលង្ការ។
យ៉ាងណាមិញ ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ ការដែលប្រទេសនេះបានឡើងកាន់ដំណែងលេខ១ ដែលមានថ្លៃដើមផលិតកម្មធូរថ្លៃក៏ព្រោះជាប្រទេសមានសេដ្ឋកិច្ចចម្រុះដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងពឹងផ្អែកលើកម្លាំងពលកម្មច្រើន។ ម៉្យាងវិញទៀត កម្រិតការអប់រំខ្ពស់របស់ឥណ្ឌា ជាពិសេសប្រជាជនចេះនិយាយភាសាអង់គ្លេសច្រើន បានធ្វើឲ្យឥណ្ឌាក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់នៃផ្នែកសេវាកម្មព័ត៌មានវិទ្យា សេវាកម្មអាជីវកម្មខាងក្រៅ និងបុគ្គលិកផ្នែកទន់។ វិស័យកសិកម្ម និងសេវាកម្មរបស់ប្រទេសនេះគឺជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា វាក៏ជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ដោយផ្អែកលើប្រាក់ចំណូល និង GDP per capita ផលិតផលជាតិសរុបក្នុងមនុស្សម្នាក់ផងដែរ៕










