កាលពីកន្លងទៅនេះតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចេញបទចម្រៀងមួយបទមានចំណងជើងថា អូនរាំអែន ជាមួយតារាថៃបន្ទាប់ពីជោគជ័យបទ «Call Me PaPa»។ ទោះយ៉ាងណាការសហការជាមួយតារាថៃ និងច្រៀងខ្មែរលាយថៃតារាចម្រៀងរូបនេះរងនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គម។យ៉ាងណាមិញ ឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយថា បើបទនេះល្បីនៅថៃគឺល្បីដល់ឡាវនិងភូមា ហើយអាចស្រូបទាញភ្ញៀវទេសចរពីប្រទេស ទាំងនោះបានមួយផ្នែកតូចផងដែរ។
MV បទ អូនរាំអែន ពីតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត សហការជាមួយតារាថៃ B-King & Mcca បានទម្លាក់ជាផ្លូវការក្នុងផលិតកម្មហ្គាឡាក់ស៊ី កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៤ ដោយក្នុងបទថ្មីនេះតារាចម្រៀងមានងារជាឧកញ៉ា រូបនេះក៏បានច្រៀងលាយភាសាថៃផងដែរ ខណៈការចេញ ចម្រៀងមួយបទនេះដើម្បីចំណងមិត្តភាពនឹងរាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះរវាងប្រទេសទាំងពីរ។.png)
ទោះយ៉ាងណា ការសហការជាមួយតារាថៃនិងច្រៀងលាយភាសាថៃរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានទាំងការចូលចិត្តរួមទាំងមានមតិរិះគន់ដូចគ្នា។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «គេកំពុងស្អប់យើងហេតុអីយើងយកភាសាគេ មកច្រៀងចឹង.មិនយល់»។.png)
ប្រយោគនេះឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយតបថា «អារម្មណ៍ពិត និងការពិតគឺមិនដូចគ្នាទេ បងជឿថាប្អូនក៏ដឹងបងប្រឹងប្រែងធ្វើដើម្បីអ្វី? ដើម្បីអ្នកណា?តែប្អូនធ្វើជាមិនយល់បងដឹង ប្អូនត្រូវចាំថាបើបទនេះល្បីនៅថៃគឺល្បី ដល់ឡាវនិងភូមា ហើយភាសាខ្មែរ និង អក្សរខ្មែរក៏ត្រូវបានបង្ហាញនៅទីនោះផងដែរ នេះជាមោទនភាពរបស់យើងទាំងអស់គ្នាហើយម្យ៉ាងទៀតក៏អាចស្រូបទាញភ្ញៀវទេសចរពីប្រទេសទាំងនោះបានមួយផ្នែកតូចផងដែរណា ប្អូនប្រុសសូមប្អូនគិតឱ្យបានឆ្ងាយបន្តិច បើប្អូនស្រលាញ់ខ្មែរពិត»។ 
ចំណែកមតិមួយផ្សេងទៀតបានលើកឡើងថា «ថៃមួយចំនួនកំពុង តវ៉ាទាមទារខេត្តកោះកុងពីខ្មែរ ខណៈidolដែលជាតារាល្បីនៅខ្មែរ យកភាសាថៃមកដាក់ក្នុងបទចម្រៀង យ៉ាងរំភើយ»។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បទចម្រៀង «អូនរាំអែន» មានការចូលស្តាប់ ៤១៤០០០ដងនៅលើឆាណែលយូធូប CAM-POP Galaxy Navatra ៕










