Home ព័ត៌មានជាតិ ក្លិបអ្នកកាសែតកម្ពុជាលើកឡើងថា ក្រសួងនិងអាជ្ញាធរខេត្តសៀមរាបហាក់មិនអើ.ពើនឹងការចូលរួមផ្សព្វផ្សាយសក្តានុពលខេត្តខ្លួន

ក្លិបអ្នកកាសែតកម្ពុជាលើកឡើងថា ក្រសួងនិងអាជ្ញាធរខេត្តសៀមរាបហាក់មិនអើ.ពើនឹងការចូលរួមផ្សព្វផ្សាយសក្តានុពលខេត្តខ្លួន

49
0

ក្លិបអ្នកកាសែតកម្ពុជានឹងដឹកនាំក្រុមសារព័ត៌មានជិត ៣០ ស្ថាប័ន ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ក្នុងទឹកដីនៃខេត្តសៀមរាបនៅប៉ុន្មានថ្ងៃខាងមុខ ក៏ជាជួយជំរុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដោយមានការរួមសហការពីបណ្តាក្រុមហ៊ុនជាច្រើន ប៉ុន្តែក្រសួងពាក់ព័ន្ធនិងអាជ្ញារធរខេត្តហាក់មិនខ្វាយ.ខ្វល់។https://thebettercambodia.com/wp-content/uploads/2023/07/image_processing20191226-4-1xbsrlq.jpg

កាលពីព្រឹកថ្ងៃទី១២ ខែមីនានេះ យោងតាមការបង្ហោះរបស់លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានរៀបរាប់ថា «ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាបមិនទាន់មានកំណើនភ្ញៀវល្អនៅឡើយ ទើបក្លិបអ្នកកាសែតកម្ពុជាក៏សាកល្បងដឹកនាំសារព័ត៌មានជិត ៣០ ស្ថាប័ន រួមទាំងសារព័ត៌មានជាភាសាចិនផង នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុនច្រើនណាស់សម្តែងក្តីរីករាយចូលរួមសហការ ប៉ុន្តែផ្នែករដ្ឋ ជាពិសេសក្រសួងនិងខេត្តហាក់ដូចជាយល់ថា “រឿងរបស់អ្នក”»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGOINIDxBTMLFjoR1ttf4hs40KSDQ2hKXF8yv2N_BvlSn4NZW9XU5np5JeOsxV3w02eqNHMOi4EOgzGxSGwMupxf2jnaffrPZmuezL22BbVem9hYN5EmmJNzAfMEYnaI_xjYEDf5jK0d7NrG6ThqUK3ARRRkuwFlKif2hFY9tvOSlA15OJpD85yIQeSY/s1500/couple-visiting-buddhist-temple--angkor--siem-reap--cambodia-470623341-5add0ca1ae9ab800387ea468.jpg

តាមរយៈការបង្ហោះរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជាខាងលើនេះ គឺសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរខេត្តសៀមរាប សូមមេត្តាជួយចូលរួមរៀបចំ និងសហការ ឲ្យបានច្រើនបំផុត ដើម្បីរួមគ្នាលើកកម្ពស់និងជំរុញវិស័យទេសចរនៅក្នុងខេត្តសៀមរាប ចំណេញដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើននូវប្រភពចំណូលដ៏កាក់កបជូនអាជីវករនិងប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខេត្ត ក្នុងន័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានកាន់តែច្រើន។ ជាពិសេស គឺព្រឹត្តិការណ៍សំខាន់ ២ ធំៗ ក្នុងខែមីនានេះ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFp4ccKBbbmtz0rl-QP7NDc_KVILqA9uste5W4QP2oKE4MUfErgq2lV2LI3YhKUPNtk-CCeFEh8ns5DvOqU93kd39tQoNb3QDrUElZACffLnvSy6TEH0hzMkRAud2h_ZENYy0UFmP0jsmTrepILXXwis4YSV1I8CUUGLfVh6J5mM593qO_ognst-5hq4Q/s1200/Siem_Reap_City.jpg

យ៉ាងណាមិញ ព្រឹត្តិការណ៍សំខាន់ ២ នៅលើទឹកដីនៃខេត្តសៀមរាប ក្នុងខែមីនារយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះគឺ ទី១ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៦, ១៧ ។ ព្រឹត្តិការណ៍ទី២ គឺព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តខ្មែរដ៏អស្ចារ្យនិងកម្រ នៅចន្លោះថ្ងៃទី ២១,២២,២៣ ខែមីនានេះ។ តាមរយៈព្រឹត្តការណ៍ទាំង ២ នេះ គេសង្ឃឹមយ៉ាងមុតមាំថា នឹងមានការអញ្ជើញចូលយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdO0-3bi77vVOaDCwZBWlLCTQYpXi6CqGeniQsVD7Xc_uSiulMG9qsPB_5CrxVOEMzBObzLgyV6bsgbIt7gfl7MZP-roEL1paTL_69Fc9QlHu_Zcu4b1IjKKQCZ5nf0ts_UYEsS86GWbk_oKdKnuGbnoviJEz1xV0pAMPpzK8g6bREOtvbjJZ4ApsogIM/s870/Siem-Reap-highlights-and-travel-guide1.jpg
គួរបញ្ជាក់ថា ខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ប្រមូលផ្តុំដោយប្រាសាទបុរាណតូច ធំ និងទីតាំងប្រវត្តិសាស្រ្តខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺ ប្រាសាទអង្គរវត្តដែលតំណាងឲ្យព្រលឹងដូនតាខ្មែរបានសាងសង់ឡើងក្នុងសតវត្សទី១២ ថែមទាំងជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តមួយនេះក៏នៅមានតំបន់សក្តានុពលទេសចរណ៍ជាច្រើនកន្លែងទៀតដូចជាឧទ្យានជាតិភ្នំគូលែន ភ្នំបាខែង សហគម៍អេកូរទេសចរណ៍បន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ កម្សាន្តតាមដងស្ទឹងសៀមរាប ភូមិបណ្តែតទឹកកំពង់ភ្លុក កំពង់ផែចុងឃ្នៀស និងតំបន់រាត្រី Pub Street ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQh5kSuizAi1k8PZgQPxRZ8uzyVff__b6hdWWj1yGWazjvX36CI9cgTQs38Xy0aWxfv6DJPHuHNP8OCOrKjRUUokTH0SXeYnHe4HA1t4SN7l466Ia6Wta5DNOKcKkEfCZza3lyyUOiccxYv53VoN7IWyyV38ElrGkEIiTtPHLD9pCAQXJxdp6MWKltjI/s1080/siem-reap-pub-street-sunset.jpg

ជាការកត់សម្គាល់ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារផងដែរ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-oS4j6zjJ-JY56aqtesFgFtZrIf0A5gDMrSEPX0oyIIhFw2FEqY2HyT5Jt8vADYZxs12NYwiA4RKH7C9-Bs_vs5qJCQ5QnOqc7xnEZ_oEWxKDXEgcWk-l4bGBWHaMTnRxo1x_RiXxmen41_3UOKUHbOrP3BeO-u7UujeAVBTN4vtHVBP_WYSjkWKq_k/s1280/photo_2024-03-12_14-09-36.jpg