ដ្បិតថាភាពយន្ត «ម៉ែក្រឡាភ្លើង» បរាជ័យនៅលើទឹកដីថៃមែនពិត ប៉ុន្តែងាកទៅប្រទេសផ្សេងៗ លោកស្រី ប៊ុន ចាន់និមល បានលើកឡើងថាទទួលបានភាពជោគជ័យក្នុងនោះប្រទេសដែលគេទិញសិទ្ធិយកទៅចាក់បញ្ចាំងគឺគេបានបង់ប្រាក់មុនដោយមិនបារម្ភហានិភ័យកើតឡើងឡើយ។ ជាក់ស្តែង ដូចជាប្រទេសឡាវ ភូមិផងរបងជាមួយកម្ពុជា បានចូលរួមផ្សព្វផ្សាយពីភាពយន្តនេះយ៉ាងមានភាពទាក់ទាញខុសពីប្រទេសក្បែងខាងមួយទៀត។
ជាប្រធានបទមួយដែលមិនទាន់រលុបនៅលើបណ្តាញសង្គមទាក់ទងនឹងភាពយន្តខ្មែរ និងថៃ ដែលមានភាពចម្រូងចម្រាសជាមួយគ្នាឈានដល់ពហិកាទៅវិញទៅមក។ មុនឈានដល់ចំណុចនេះលោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀម បានLive នៅលើបណ្តាញសង្គមរៀបរាប់ពីស្ថានភាពភាពយន្តរបស់ខ្លួនមានចំណងជើងថា «ម៉ែក្រឡាភ្លើង» បរាជ័យនៅលើទឹកដីថៃ។ លោកស្រី បានលើកឡើងថាភាគីថៃមិនបានផ្តល់ យុត្តិធម៌រវាងប្រទេសយើង ដែលជាប្រទេសសហប្រតិបត្តិការ ហើយជាប្រទេសភូមិផងរបងជាមួយគ្នា។ក្នុងន័យនេះលោកស្រីចង់សម្តៅថារោងកុននៅប្រទេសថៃមានរហូតដល់ជាង២០០ ប៉ុន្តែបានផ្តល់ឱ្យមកខាងកម្ពុជាតែជាង២០ប៉ុណ្ណោះនិងនៅទីជនបទ ខណៈរឿងថៃវិញប្រទេសកម្ពុជាស្វាគមន៍យ៉ាងរីករាយហើយមួយសប្តាហ៍មិនតិច៣ចំណងជើងនោះទេ។
ទោះបីជាការបោះជំហានដំបូងរបស់ផលិតកម្មសាស្រ្តាហ្វៀមបរាជ័យលើទឹកដីមួយនេះដោយចំណាយដើមទុនមុនក្តីប៉ុន្តែលោកស្រី ប៊ុន ចាន់និមល អះអាងថាប្រទេសផ្សេងទៀតមិនបរាជ័យឡើយ។ លោកស្រីថា ប្រទេសផ្សេងដែលទិញសិទ្ធិចាក់បញ្ចាំងគឺគេបានបង់ប្រាក់មុនដែលធ្វើឱ្យយើងមិនបារម្ភហានិភ័យកើតឡើងនោះទេ។
ងាកទៅកាន់ប្រទេសឡាវវិញដែលជាភូមិផងរបងជាមួយកម្ពុជាវិញក៏បានទិញសិទ្ធិភាពយន្ត ម៉ែក្រឡាភ្លើង ចាក់បញ្ចាំងនៅក្នុងរោងកុនតំណាងរោងកុនថៃដែរគឺនៅថ្ងៃទី២៩ កុម្ភៈ។ អ្វីដែលខុសគ្នាខាងយុវជនថៃបានចូលរួមពហិកាភាពយន្តនេះ ខណៈភាគីឡាវ បានផ្តល់តម្លៃមកខាងកាន់កម្ពុជាដោយបានចូលរួមផ្សព្វផ្សាយភាពយន្តនេះឡើងមានភាពទាក់ទាញ។
ក្រោយឃើញសកម្មភាពរបស់ប្រទេសឡាវ ប្រជាជនកម្ពុជាក៏បានចូលទៅខម្មិនអរគុណទៅកាន់ប្រជាជនឡាវផងដែរដែលបានផ្តល់តម្លៃមកកាន់កម្ពុជាមិនដូចប្រទេសក្បែរខាងមួយទៀតឡើយ។
មិនត្រឹមតែជោគជ័យលើប្រទេសផ្សេងនោះទេ ភាពយន្តខ្មែរមួយនេះក៏ត្រូវបានប្រទេសឥណ្ឌូនេស៊ី ទិញសិទ្ធិចាក់បញ្ចាំងផង និងផលិតឡើងវិញផងដែលឆ្លុះបញ្ចាំងឱ្យយើងដឹងថា ភាពយន្តខ្មែរកំពុងឆ្ពោះទៅកាន់ពិភពលោក៕










