Home ព័ត៌មានអន្តរជាតិ អាកាសយានដ្ឋានវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ ជាអាកាសយានដ្ឋានល្អបំផុតនៅអាស៊ាន និងអាស៊ី

អាកាសយានដ្ឋានវៀតណាមជាប់ចំណាត់ថ្នាក់លេខ១ ជាអាកាសយានដ្ឋានល្អបំផុតនៅអាស៊ាន និងអាស៊ី

1991
0

ប្រទេសវៀតណាម ៖ Business Traveller គឺជាប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍មកពីប្រទេសអង់គ្លេស បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋាន Noi Bai International Airport ស្ថិតនៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី១ ជាអាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ាន និងអាស៊ី និងវ៉ាដាច់អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ។

ចំណែកអាកាសយានដ្ឋានដនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍អង់គ្លេស Business Traveller ចាត់ចំណាត់ថ្នាក់ឱ្យស្ថិតនៅក្នុងចំណោមអាកាសយានដ្ឋានអាក្រក់បំផុតចំនួន១០ នៅតំបន់អាស៊ាន និងអាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQySYTtAANCmcPqBJktQ7G_eYrHaxCtH0zK7RWcbEcsbP01nrTXZKGgi46biXBV1jtdbJO0Ol-C2sWQN-xIdF5WBXmk0NFqsCQqeOJjcUdB9es8ozBQmvE2fRid-fcLVIJYCDUqRooNFF03ZOZGKmb5B0gUaFTe-7mCdnNXSHLHBbxue4syCKYsp8yMsc/s984/HAN_1-984x554.jpg

ប្រព័ន្ធផ្សព្វផ្សាយពីការធ្វើដំណើរ និងទេសចរណ៍ដ៏ល្បីឈ្មោះលំដាប់ពិភពលោក មកពីប្រទេសអង់គ្លេស (Business Traveller) និងបានបើកដំណើរការអស់រយៈពេល៤៨ឆ្នាំ និងមានការទទួលស្គាល់ពីអ្នកធ្វើដំណើរ និងភ្ញៀវទេសចរនៅទូទាំងពិភពលោក ។ Business Traveller បានបង្ហាញរបាយការណ៍លទ្ធផលការចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋានល្អបំផុត និងអាក្រក់បំផុតនៅតំបន់អាស៊ាន និងអាស៊ី ប្រចាំឆ្នាំ២០២៣ ។

អាកាសយានដ្ឋានអន្តរជាតិល្អបំផុត ចំនួន១០ ប្រចាំឆ្នាំ២០២៣ នៅទ្វីបអាស៊ី រួមមាន ៖

១-អាកាសយានដ្ឋាន Noi Bai International Airport នៅប្រទេសវៀតណាម (ទទួលបាន៦.៨០ពិន្ទុ) ៖ Business Traveller បានលើកសរសើរលើផ្នែកជាច្រើន ជាពិសេស ការគ្រប់គ្រងការតម្រង់ជួររបស់អ្នកដំណើរដែលមកកាន់អាកាសយានដ្ឋាននេះ យ៉ាងមានប្រសិទ្ធភាពខ្លាំងបំផុត ។
២-អាកាសយានដ្ឋាន Changi នៅប្រទេសសិង្ហបុរី (ទទួលបាន៦.៦៣ពិន្ទុ)
៣-អាកាសយានដ្ឋាន Chek Lap Kok Airport នៅហុងកុង (ទទួលបាន៦.៤៨ពិន្ទុ)
៤-អាកាសយានដ្ឋាន Hamad Qatar Airport (ទទួលបាន៦.៤៤ពិន្ទុ)
៥-អាកាសយានដ្ឋាន Narita International Airport នៅប្រទេសជប៉ុន (ទទួលបាន៦.២៣ពិន្ទុ)
៦-អាកាសយានដ្ឋាន Haneda Airport នៅប្រទេសជប៉ុន (ទទួលបាន៥.៨២ពិន្ទុ)
៧-អាកាសយានដ្ឋាន Kempegowda Airport នៅប្រទេសឥណ្ឌា (ទទួលបាន៥.៥៦ពិន្ទុ)
៨-អាកាសយានដ្ឋាន Taiyuan Airport នៅតៃវ៉ាន់ (ទទួលបាន៥.២៩ពិន្ទុ)
៩-អាកាសយានដ្ឋាន Chhatrapati Shivaji Maharaj Airport នៅប្រទេសឥណ្ឌា (ទទួលបាន៥.២២ពិន្ទុ)
១០-អាកាសយានដ្ឋាន Indira Gandhi Airport នៅប្រទេសឥណ្ឌា (ទទួលបាន៤.៦០ពិន្ទុ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGykHBm00nFlILhrfxoX7RiJGWTZ2pRDgc6loEDIjnXnfnOzwB0U_a88Jzc9sdPkveG5dTcmGQWiYUwo2q_TKpH291jxh8CW3pH-umk9ZjHee_J3qtgAb5XUChzVjjsyig5nz4C9wkbLnKZVrBLi_UTYrZOCC6tYRBPjjSQyun8ZTSd-Tj0kx_0NHS33A/s1145/new-to-noi-bai-airport-in-hanoi-here-is-a-detailed-guide.jpg

ចំណែកអាកាសយានដ្ឋានអន្តរជាតិអាក្រក់បំផុត ចំនួន១០ ប្រចាំឆ្នាំ២០២៣ នៅទ្វីបអាស៊ី រួមមាន ៖

១-អាកាសយានដ្ឋាន Kuwait Airport នៅប្រទេសគុយវ៉ែត (ទទួលបាន១.៦៩ពិន្ទុ) ៖ ដោយសារតែមានក្លិនមិនល្អក្នុងអាកាសយានដ្ឋាន និងបញ្ហាការផ្តល់សេវាកម្មអ្នកដំណើរឡើងយន្តហោះយ៉ាងយឺតយ៉ាវ ។
២-អាកាសយានដ្ឋាន Almaty Airport នៅប្រទេសកាហ្សាក់ស្ថាន (ទទួលបាន២.៦២ពិន្ទុ)
៣-អាកាសយានដ្ឋាន King Abdulaziz Airport នៅប្រទេសអារ៉ាប៊ីសាអូឌីត (ទទួលបាន២.៧២ពិន្ទុ)
៤-អាកាសយានដ្ឋាន Ninoy Aquino Airport នៅប្រទេសហ្វីលីពីន (ទទួលបាន២.៧៨ពិន្ទុ)
៥-អាកាសយានដ្ឋាន Abu Dhabi Airport នៅសហព័ន្ធអារ៉ាប់រួម (ទទួលបាន២.៨៨ពិន្ទុ)
៦-អាកាសយានដ្ឋាន Chennai Airport នៅប្រទេសឥណ្ឌា (ទទួលបាន៣ពិន្ទុ)
៧-អាកាសយានដ្ឋាន សុវណ្ណភូមិ នៅប្រទេសថៃ (ទទួលបាន៣.២៥ពិន្ទុ)
៨-អាកាសយានដ្ឋាន Dubai នៅសហព័ន្ធអារ៉ាប់រួម (ទទួលបាន៣.៣៦ពិន្ទុ)
៩-អាកាសយានដ្ឋាន Kuala Lumpur Airport នៅប្រទេសម៉ាឡេស៊ី (ទទួលបាន៣.៣៦ពិន្ទុ)
១០-អាកាសយានដ្ឋាន ដនមឿង នៅប្រទេសថៃ (ទទួលបាន៣.៤៥ពិន្ទុ) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVm9kMz0WSDz1PrQkgELVHXRJ4MC86zkPcxXl_2o1EviCgv6u7Trm9oOkQ6Ysd74S_eGtDdMpO2il4cuFnP8Lhk79_A0Bw6YdTb4R0ShErgCyhipxG9PajcfLs4yaOY2JNx90ynYw3s8N8LdZxgLIzOTE1tiBpNmPAMkKzYeLQTmvVdyYkSPAuNpuGddI/s2000/Noi-Bai-International-Airport-in-Hanoi-Vietnam.jpg