នៅមុននេះបន្តិច តារាសម្ដែងជើងចាស់ នាយស្វិត បានទទួលមរណភាពហើយ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ក្រោយពីព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។No photo description available.តារាកំប្លែងនាយស្វិត បានចូលព្យាបាលជំងឺឡើងឈាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្វះគ្រាប់ឈាម ហើយបានបញ្ចូលឈាមចំនួន២កំប្លោក។ ពេលបញ្ចូលឈាមហើយ បែរជាឡើងឈាមខ្លាំងរហូតដល់ខួរក្បាល ទើបមិនអាចជួយសង្គ្រោះបាន។

សពតារាកំប្លែងនាយស្វិត ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតក្នុងបុរីចន្ទសុវណ្ណ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រៅពីលើសឈាម នាយស្វិតក៏មានជំងឺទឹកនោមផ្អែម និងខូចក្រលៀន ផងដែរ៕