ប្រទេសអង់គ្លេស ៖ យានជំនិះ Z-Triton 2.0 គឺជាយានជំនិះអគ្គិសនីមានកង់ចំនួន៣ ដែលអ្នកប្រើប្រាស់អាចធាក់វាដោយជើង ឬមិនបាច់ធាក់ក៏បាន ។ គេអាចជិះវានៅលើដីគោក ឬលើទឹក ហើយគេក៏អាចសម្រាកនៅលើយានជំនិះនេះបានដូចសម្រាកក្នុងតង់ដែរ ។ លើសពីនេះ យានជំនិះថ្មីថែមទាំងមានកន្លែងឱ្យដាំកូនរុក្ខជាតិទៀតផង ។ វាជាជម្រើសមួយរបស់អ្នកមានប្រាក់ច្រើន និងអ្នកស្រឡាញ់ធម្មជាតិ ។Z-Triton launches production electric house-boat-trike - Futurride

យានជំនិះថ្មីអាចបម្លាស់ទីបានដោយសារម៉ូទ័រអេឡិចត្រូនិកមានកម្លាំង១.៥០០វ៉ាត់ ហើយវាអាចធ្វើដំណើរនៅលើផ្លូវគោក ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុង១ម៉ោង ។ រីឯការធ្វើដំណើរតាមផ្លូវទឹកវិញ វាអាចធ្វើដំណើរបាន៥គីឡូម៉ែត្រក្នុង១ម៉ោង ។ អ្នកផលិតបានបំពាក់នូវបន្ទះថាមពលពន្លឺព្រះអាទិត្យសម្រាប់ឱ្យអ្នកប្រើប្រាស់សាកថ្មយានជំនិះ ។Official Launch --- BeTRITON (Z-TRITON 2.0) --- Market-Ready Version! -  YouTube

ការសាកថ្ម១លើក គេនឹងអាចធ្វើដំណើរបានចម្ងាយ៥០គីឡូម៉ែត្រសម្រាប់ផ្លូវគោក និងចម្ងាយជាង១២គីឡូម៉ែត្រសម្រាប់ផ្លូវទឹក ។ យានជំនិះនេះមានកន្លែងបញ្ជាចំនួន៣ គឺ ៖ បញ្ជាឱ្យវាបើកបរលើដីគោក, បញ្ជាកង់មុខ និងបញ្ជាឱ្យវាបើកបរលើទឹក ។ វាមានកន្លែងត្រៀមចម្អិនម្ហូបអាហារ, មានតុបត់ និងមានកន្លែងសម្រាកសម្រាប់មនុស្ស២នាក់ ។Z-triton launches market-ready version of electric camper, trike and boat  combo

ការផលិតយានជំនិះអគ្គិសនីនេះឡើង គឺជាគំនិតរបស់លោក Aigars Lauzis ក្រោយពីលោកបានសាកល្បងធាក់កង់ចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងពេលធ្វើដំណើរឆ្លងប្រទេស លោកមានអារម្មណ៍ថា ចង់ដោះស្រាយបញ្ហាក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ដោយលោកចង់ឱ្យអ្នកដំណើរអាចសម្រាកក្នុងយានជំនិះពេលនឿយហត់ ហើយពួកគេអាចយកសត្វចិញ្ចឹមតាមខ្លួនផងដែរ ។One-of-a-kind amphibious camper-trike hits pre-order stage

ហេតុនេះ លោក Aigars Lauzis ក៏បានសម្រេចចិត្តផលិតយានជំនិះ Z-Triton 2.0 លក់ឱ្យអតិថិជន ក្នុងតម្លៃ១៤.៥០០អឺរ៉ូ ។ បច្ចុប្បន្ន យានជំនិះមានតួនាទីច្រើនយ៉ាង ត្រូវបានគេដាក់លក់តែនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើងប៉ុណ្ណោះ ហើយគេពុំទាន់មានគម្រោងលក់នៅតំបន់អាស៊ីទេ ៕